ប៉េរូ៖ គ្រោះធម្មជាតិតែងតែកើតមានឡើង លើគ្រប់ទិសទីនៃពិភពលោកនេះ ដោយគ្រាន់តែតំបន់ខ្លះរងផលប៉ះពាល់តិចតួច រីឯតំបន់ខ្លះទៀតរងផលប៉ះពាលធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សថែមទៀតផង។

កាលពីពេលថ្មីៗនេះ ទឹកជំនន់ដ៏កាចសាហាវមួយ ប៊ិះនឹងលេបត្របាក់ជីវិតមនុស្សប្រុសម្នាក់ ដែលព្យាយាមបើករថយន្តទាំងប្រថុយប្រថានឆ្លងកាត់ទឹកជំនន់ដែលកំពុងហូរកាត់ផ្លូវ។

ក្នុងពេលនោះគាត់ព្យាយាមឆ្លងមិនទាន់ផុតផង ឡានរបស់គាត់ចាប់ផ្ដើមបាត់លំនឹង រួចហូរទៅតាមកម្លាំងទឹកតែម្តង។ ជាសំណាងល្អ ឡានត្រូវបានហូរ បោកផ្ទប់ទៅនឹងថ្មក្បែរនោះ ធ្វើឲ្យកញ្ចក់ឡានផ្នែកខាងមុខ បែកផ្ដល់ភាពងាយស្រួលឲ្យគាត់អាចលូនចេញពីក្នុងរថយន្តបានឆាប់រហ័ស។

ក្រោយពេលកើតហេតុ បុរសរងគ្រោះបានរត់សំដៅទៅឡានរបស់គាត់ ដើម្បីស្វែងរកវត្ថុមានតម្លៃដែលនៅសេសសល់ តែផ្ទៃខាងក្នុងរថយន្តបានជ្រាបទឹកពេញទៅហើយ។

យ៉ាងណាមិញ បុរសរងគ្រោះ ពិតជាសំណាងដែលឡានរបស់គាត់បានបោកត្រូវផ្ទាំងថ្មនោះ ប្រសិនបើគ្មានថ្មមួយដុំនោះទេ គាត់ប្រហែលជាត្រូវឈ្លក់ទឹកស្លាប់នៅក្នុងរថយន្តបាត់ទៅហើយ៕

ចង់ដឹងឲ្យកាន់តែច្បាស់ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

ឆ្កែកម្សត់! រួចផុតពីការកាប់សម្លាប់យកសាច់ សល់មុខតែមួយចំហៀង ជួបអ្នកមានចិត្តធម៌

ថៃ៖ ឆ្កែជាសត្វចិញ្ចឹមមួយប្រភេទដែលមនុស្សទូទៅតែងតែចិញ្ចឹមវាទុក ដើម្បីយាមផ្ទះ អ្វីដែលជាពិសេសទៅទៀតនោះ សត្វនេះជាសត្វដឹងគុណ និងស្រឡាញ់ម្ចាស់ ដែលជាមូលហេតុធ្វើឲ្យអ្នកចញ្ចឹមឆ្កែភាគច្រើន ចាត់ទុកឆ្កែដូចជាសមាជិកគ្រួសាររបស់គេ។

ដោយឡែក ប្រទេសអាស៊ីមួយចំនួន ត្រូវបានគេដឹងថា ជាប្រទេសដែលបរិភោគសាច់សត្វឆ្កែជាអាហារ ដែលវាជារឿងអាក្រក់មួយសម្រាប់ឆ្កែដែលរស់នៅក្នុងតំបន់នេះ។

ជាក់ស្ដែង សត្វឆ្កែញីមួយក្បាលឈ្មោះ Teresa ត្រូវបានរងគ្រោះ ដោយសារវាត្រូវបានគេបម្រុងនឹងសម្លាប់យកសាច់របស់វា។ តែចៃដន្យវាបានរត់គេច និងរស់រានមានជីវិត ប៉ុន្តែជាសំណាងអាក្រក់វាបានដាច់មុខមួយចំហៀង ដោយសារគេកាប់ខុស ក្នុងពេលដែលគេបម្រុងនឹងកាត់ក្បាលវា។

ហេតុការណ៍ដ៏អាក្រក់នេះ បានបន្សល់ឲ្យឆ្កែអាយុ ២ឆ្នាំនេះត្រូវរស់នៅដោយគ្មានច្រមុះ និងគ្មានធ្មេញខាងលើ។ តែជាសំណាងល្អវិញលឆ្កែកម្សត់នេះត្រូវបាន នារីចិត្តធម៌ជនជាតិអាមេរិកម្នាក់ប្រទះឃើញ និងមានចិត្តអាណិតអាសូរយកវាទៅចិញ្ចឹម។ នារីចិត្តធម៌ ឈ្មោះ Karen Quigley បានប្រកាសរកជំនួយដើម្បីព្យាបាលសត្វឆ្កែនេះ ហើយនាងក៏ទទួលបានប្រាក់ឧបត្ថម្ភ ដល់ទៅ ១១ ០០០ដុល្លារឯណោះ។ នាងបានព្យាយាមបន្ថែមទៀត ដើម្បីព្យាបាល និងវះកាត់ធ្មេញដែលខូចខាត និងអណ្ដាតដែលបាត់បង់របស់វា។

បើទោះបីជាវាត្រូវបានខូចខាតដោយសារការកាប់យ៉ាងធ្ងន់ធ្ងរ ប៉ុន្ដែបច្ចុប្បន្នវាបានរស់នៅក្នុងស្ថានភាពដ៏ប្រសើរវិញហើយនៅសហរដ្ឋអាមេរិក ដើម្បីទទួលការថែទាំយ៉ាងដិតដល់ ខណៈដែលពេលនេះ Teresa អាចស៊ីចំណី គ្រប់ប្រភេទបានយ៉ាងងាយស្រួល និងរត់លេងជាមួយក្មេងៗបានយ៉ាងសប្បាយរីករាយ។

នារីចិត្តធម៌Quigley បានបង្ហាញអារម្មណ៍សោកស្ដាយ ដោយសារតែប្រទេសថៃ នៅតែបន្តបរិភោគសាច់ឆ្កែ ដែលវាធ្វើឲ្យនាងមានអារម្មណ៍ក្ដុកក្ដួលជាមួយនឹង សត្វឆ្កែរាប់ពាន់ក្បាលដែលត្រូវគេសម្លាប់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]