បរទេស៖ ក្មេងស្រីតូចច្រម៉ក់មួយរូប បានធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គម និងអិុនធើណេតជាច្រើនមានការភ្ញាក់ផ្អើល ដោយសារតែនាងមានមុខមាត់ដូចតារាចម្រៀង Ed Sheeran បេះដាក់ ។

ក្មេងស្រីតូចរូបនេះមានឈ្មោះថា Isla Walton អាយុទើបតែ២ឆ្នាំប៉ុណ្ណោះ តែរូបថតរបស់នាងដែលបានបង្ហោះចូលទៅក្នុងអិុនធើណេត ទទួលបានប្រជាប្រិយភាពខ្លាំង ក្រោយពីអ្នកនិយមលេងបណ្តាញសង្គមបានប្រៀបធៀប ទម្រង់មុខក្មេងស្រីនេះជាមួយនឹងម្ចាស់បទ «Shape of You» គឺតារាចម្រៀង Ed Sheeran ។

មូលហេតុដែលធ្វើឲ្យមហាជនភាគច្រើនកត់សម្គាល់ឃើញបែបនេះ ដោយសារតែក្មេងស្រីរូបនេះ មានសក់កន្រ្ទើង និងបញ្ចេញទឹកមុខដូចតារាចម្រៀង Ed Sheeran។

ក្នុងនោះដែរម្តាយរបស់ក្មេងស្រី Isla ឈ្មោះ Zoe អាយុ២១ឆ្នាំបានឲ្យដឹងថា «វាជារឿងមួយដ៏ហួសចិត្ត។ អ្នករាល់គ្នាបានគិតថា នាងមានមុខដូចតារាចម្រៀង Ed Sheeran តែខ្ញុំវិញមិនដែលបានគិតដល់ថ្នាក់នេះទេ»

អ្នកម្តាយរូបនេះបានបន្តទៀតថា «បងស្រីរបស់ខ្ញុំ Stacey ជាអ្នកបង្ហោះរូបគេនៅលើអិុនធើណេត ក្រោយមកក៏មានមហាជនជាច្រើននាំគ្នាបញ្ចេញប្រតិកម្មតែម្តង..ខ្ញុំស្ទើមិនជឿថាកូនស្រីរបស់ខ្ញុំល្បីដល់ថ្នាក់នេះសោះ»

ដោយឡែកចំពោះអ្នកនាង Stacey ដែលត្រូវជាម្តាយមីងវិញបាននិយាយថា «អ្នកបញ្ចេញមតិសឹងតែគ្រប់គ្នាហើយដែលនិយាយថា នាងមានមុខដូច Ed Sheeran ចឹងហើយទើបខ្ញុំហៅនាងថា Baby Sheeran តែម្តងទៅ»

គួរបញ្ជាក់ទៀតថា ក្រោយពីល្បីគេថាមុខដូច តារាចម្រៀង Ed Sheeran ហើយនោះ ក្មេងស្រីវ័យទើបតែ២ឆ្នាំរូបនេះ ក៏ចាប់ផ្តើមចូលចិត្តមើល Ed Sheeran ច្រៀងតាមកញ្ចក់ទូរទស្សន៍តែម្តង៕ 

ប្រភព៖ Dailymail

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ពុទ្ធោ! គ្រាន់តែប្រាក់សំណងរបស់ក្រុមហ៊ុនធានារ៉ាប់រង សងទៅលោក លី តាវហួ អាចធ្វើឲ្យយើងរស់នៅ មួយជីវិតដោយមិនបាច់រកស៊ី

ហុងកុង៖ យោងទៅតាមសារព័ត៌មាន Kwong Wah Yit Poh បានឲ្យដឹងថា តារាសម្តែងហុងកុងដ៏មានប្រជាប្រិយភាពលោក Andy Lau (លី តាវហួ) បានទទួលប្រាក់សំណងចំនួន ៨០លានដុល្លារហុងកុង ដែលមានតម្លៃស្មើនឹងជាង ១០លានដុល្លារអាមេរិក បន្ទាប់ពីលោកបានទទួលរងគ្រោះថ្នាក់ដោយធ្លាក់ពីលើខ្នងសេះ ខណៈពេលដែលលោកកំពុងថតពាណិជ្ជកម្មដើម្បីផ្សព្វផ្សាយភេសជ្ជៈមួយនៅក្នុងប្រទេសថៃ។

ទោះជាយ៉ាងណា ឥឡូវនេះអាការៈរបស់លោកបានធូរស្បើយហើយ ហើយលោកក៏កំពុងតែសម្រាកព្យាបាលនៅឯគេហដ្ឋានរបស់លោកផងដែរ។

សម្រាប់ចំនួនទឹកប្រាក់ដែលតារាល្បីឈ្មោះរូបនេះ បានបាត់បង់កំឡុងពេលព្យាបាលរបួសវិញ ក៏មិនតិចដែរ។

យោងទៅតាមសារព័ត៌មាន The daily បានឲ្យដឹងថា លោក លី តាវហួ អាចរកប្រាក់ចំណូលបានប្រហែលជាង ៤៤ ០០០ដុល្លារអាមេរិកក្នុងមួយថ្ងៃ ហើយគាត់ត្រូវចំណាយពេល ៥១ថ្ងៃនៅក្នុងមន្ទីរពេទ្យ និង៦ខែផ្សេងទៀតដើម្បីសម្រាកព្យាបាល។ អ៊ីចឹងគិតទៅ ការខូចខាតរបស់លោកក៏ច្រើនគួរសមដែរ។

គួរបញ្ជាក់ដែរថា តារាសម្តែងវ័យ ៥៥ឆ្នាំរូបនេះ បានទទួលរងរបួសត្រង់ត្រគៀក សរសៃ និងសាច់ដុំ ដោយសារតែឧប្បត្តិហេតុមួយនេះកាលពីថ្ងៃទី ១៧ មករាកន្លងទៅ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]