ហុងកុង៖ យោងទៅតាមសារព័ត៌មាន Kwong Wah Yit Poh បានឲ្យដឹងថា តារាសម្តែងហុងកុងដ៏មានប្រជាប្រិយភាពលោក Andy Lau (លី តាវហួ) បានទទួលប្រាក់សំណងចំនួន ៨០លានដុល្លារហុងកុង ដែលមានតម្លៃស្មើនឹងជាង ១០លានដុល្លារអាមេរិក បន្ទាប់ពីលោកបានទទួលរងគ្រោះថ្នាក់ដោយធ្លាក់ពីលើខ្នងសេះ ខណៈពេលដែលលោកកំពុងថតពាណិជ្ជកម្មដើម្បីផ្សព្វផ្សាយភេសជ្ជៈមួយនៅក្នុងប្រទេសថៃ។ 

ទោះជាយ៉ាងណា ឥឡូវនេះអាការៈរបស់លោកបានធូរស្បើយហើយ ហើយលោកក៏កំពុងតែសម្រាកព្យាបាលនៅឯគេហដ្ឋានរបស់លោកផងដែរ។

សម្រាប់ចំនួនទឹកប្រាក់ដែលតារាល្បីឈ្មោះរូបនេះ បានបាត់បង់កំឡុងពេលព្យាបាលរបួសវិញ ក៏មិនតិចដែរ។ 

យោងទៅតាមសារព័ត៌មាន The daily បានឲ្យដឹងថា លោក លី តាវហួ អាចរកប្រាក់ចំណូលបានប្រហែលជាង ៤៤ ០០០ដុល្លារអាមេរិកក្នុងមួយថ្ងៃ ហើយគាត់ត្រូវចំណាយពេល ៥១ថ្ងៃនៅក្នុងមន្ទីរពេទ្យ និង៦ខែផ្សេងទៀតដើម្បីសម្រាកព្យាបាល។ អ៊ីចឹងគិតទៅ ការខូចខាតរបស់លោកក៏ច្រើនគួរសមដែរ។

គួរបញ្ជាក់ដែរថា តារាសម្តែងវ័យ ៥៥ឆ្នាំរូបនេះ បានទទួលរងរបួសត្រង់ត្រគៀក សរសៃ និងសាច់ដុំ ដោយសារតែឧប្បត្តិហេតុមួយនេះកាលពីថ្ងៃទី ១៧ មករាកន្លងទៅ៕

ប្រភព៖ បរទេស

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ បើអាណិតជួយទិញនាងផង! ពៅ បញ្ញាពេជ្រ ប្រកូសប្រកាសលក់គ្រឿងលម្អរបស់នារី តាមហ្វេសប៊ុក ខណៈខ្លួនស្ថិតនៅលើរទេះ!

ភ្នំពេញ៖ ថ្វីបើខណៈពេលនេះ អតីតចម្រៀងស្រី កញ្ញា ពៅ បញ្ញាពេជ្រ នៅតែពឹងលើរទេះរុញ ដោយមិនអាចដើរបានដូចអ្នកដទៃ តែនាងនៅតែបញ្ចេញស្នាមញញឹម និងខំជំនះរាល់ឧបសគ្គទាំងនេះ។

ក្នុងពេលថ្មីៗនេះដែរ កញ្ញា ពៅ បញ្ញាពេជ្រ បានប្រកូសប្រកាសលក់គ្រឿងលម្អខ្លួនរបស់នារីៗដែលមានរួមមាន គ្រឿងតុបតែងមុខ ក្រវិល ខ្សែដៃ មួកជាដើម តាមបណ្តាញសង្គម ដើម្បីអាចរកថវិកាបានមួយចំណែក ព្រោះរាល់ថ្ងៃនេះ នាងមិនអាចចេញទៅក្រៅ ប្រកបរបររកស៊ីចិញ្ចឹមជីវិត បានដូចគេឯងនោះទេ។

ចំពោះរបស់របរទាំងនោះ ក៏នាងមិនបានលក់ក្នុងតម្លៃថ្លៃនោះដែរ ត្រឹម ៣ ទៅ៥ ដុល្លារតែប៉ុណ្ណោះ ហើយនាងក៏សំណូមពរឲ្យអ្នកគាំទ្រ ជួយទិញនាងផង ប្រសិនបើនៅតែស្រលាញ់ អាណិតនាង។

គួររំលឹកឲ្យដឹងដែរថា កញ្ញា ពៅ បញ្ញាពេជ្រ បានធ្លាក់ខ្លួនជាមនុស្សពិការ អង្គុយតែលើរទេះអស់រយៈពេលជាងរាប់ឆ្នាំមកហើយ ដែលរាល់ថ្ងៃនាងមានការលំបាក មិនអាចធ្វើអ្វីបានគ្រប់យ៉ាង ដូចមនុស្សទូទៅ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]