បាត់ដំបង ៖ ស្ដ្រីជាភរិយា ដែលមានវ័យ ខ្ទង៣០ឆ្នាំ ត្រូវបានបុរសជាប្ដីតាមទាន់ ខណៈ នាំប្រុសក្មេងចូលដេកនៅក្នុងផ្ទះសំណាក់ ហើយក្រោយមក ត្រូវបាន សមត្ថកិច្ចឃាត់ ខ្លួនទាំងពីរនាក់ យោងទៅតាមពាក្យបណ្ដឹង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវ ច្បាប់ ដោយបុរសជាប្ដី មិនយោគយល់ឬអត់ ឱនទោសឱ្យប្រពន្ធខ្លួននោះឡើយ ។

ហេតុការណ៍ភ្ញាក់ផ្អើលប្ដីតាមទាន់ប្រពន្ធ នាំប្រុសក្មេងទៅដេកនៅក្នុងផ្ទះសំណាក់ទាំង កណ្ដាលថ្ងៃត្រង់នេះ បានកើតឡើងកាលពី វេលាម៉ោងជាង១ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១២ កន្លងទៅនេះ ស្ថិតនៅក្នុងផ្ទះសំណាក់ឡាយ អៀង មានទីតាំងនៅក្នុងភូមិ ឃុំព្រែកព្រះ ស្ដេច ក្រុងបាត់ដំបង ខេត្ដបាត់ដំបង។

ស្ដ្រីដែលមានប្ដីនិងមានកូនប្រុសរហូត ដល់ទៅពីរនាក់ បែរជាមានចិត្ដមិនទៀងត្រង់ ផិតក្បត់ជាមួយប្ដីលបលួចទៅមានប្រុស សហាយខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះ មុយ ពៅធិតា អាយុ២៨ឆ្នាំ មានមុខរបរជា អ្នកលក់ខោអាវជជុះ មានទីលំនៅភូមិអូរតា គាំ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

ដោយឡែកបុរសវ័យក្មេងដែលជាសហាយ ស្មន់ ត្រូវបានគេស្គាល់ឈ្មោះអង ចាន់ណា ហៅពៅ អាយុ២០ឆ្នាំ មានមុខរបរជាអ្នក យាមកង់នៅផ្សារបឹងឈូក និងមានស្រុក កំណើតនៅខេត្ដស្វាយរៀង បច្ចុប្បន្នមកស្នាក់ នៅជាមួយបងនៅភូមិវត្ដគ សង្កាត់វត្ដគ ក្រុង បាត់ដំបង ។ ចំណែកបុរសជាប្ដី ដែលតាម ទាន់ប្រពន្ធរបស់ខ្លួន កំពុងផិតក្បត់ជាមួយ ប្រុសក្មេង នៅក្នុងផ្ទះសំណាក់ខាងលើនេះ មានឈ្មោះជា សុធា អាយុ៣០ឆ្នាំ មានមុខ របរជាទាហាន ។
ពាក់ព័ន្ធទៅនឹងអំពើផិតក្បត់ខាងលើនេះ បើតាមបុរសជាប្ដី បាននិយាយថា ខ្លួនមាន ការសង្ស័យទៅលើប្រពន្ធជាយូរមកហើយ ដោយសារតែអប្បកិរិយា ហាក់ដូចជាប្លែក ខុសប្រក្រតី តែខ្លួនមិនមានភស្ដុតាង ទើប មិនបានរករឿងចាប់ទោសអូសដំណើរអ្វីនោះ ទេ។ លុះក្រោយៗមក ឧស្សាហ៍មានអ្នក ស្គាល់ៗគ្នា និយាយប្រាប់ថា ប្រពន្ធខ្លួនមាន ទំនាក់ទំនងជាមួយប្រុស ឧស្សាហ៍ឃើញឌុប គ្នា ហើយខ្លួនក៏ចេះតែតាមឃ្លាំមើលរហូត នៅមុនពេលកើតហេតុ ខណៈដែលប្រពន្ធ នៅលក់ខោអាវដូចសព្វដងនោះ បែរជានាង ដើរចោលពីកន្លែងលក់បាត់ ហើយខ្លួនក៏តាម ឃ្លាំមើល ដែលចុងក្រោយទើបដឹងថា ប្រពន្ធ របស់ខ្លួនធ្វើដំណើរចូល ទៅក្នុងផ្ទះសំណាក់ ដោយចូលទៅក្នុងបន្ទប់លេខ១១៧ ខណៈ ដែលខ្លួនទទួលព័ត៌មានថា នៅក្នុងបន្ទប់នោះ មានយុវជនម្នាក់មកជួលបន្ទប់ស្នាក់នៅ ។ ពេលឃើញ ដូច្នេះ ខ្លួនក៏បានប្ដឹងទៅនគរបាល ក្រុងបាត់ដំបង ចុះទៅធ្វើការឆែកឆេរ ខណៈ ដែលបើកទ្វារបន្ទប់ឡើង ស្រាប់តែឃើញ ប្រពន្ធកំពុងស្លៀកកន្សែងនៅជាមួយប្រុស នៅក្នុងបន្ទប់តែពីរនាក់តែម្ដងទៅ ។ ពេល ឃើញជាក់ស្ដែងដូច្នេះ សមត្ថកិច្ចក៏បាននាំខ្លួន ពួកគេមកកាន់អធិការក្រុង ដើម្បីធ្វើកំណត់ ហេតុ និងកសាងសំណុំរឿង យោងទៅតាម ពាក្យបណ្ដឹងរបស់បុរសជាប្ដី ។

តាមចម្លើយសារភាព របស់យុវជនជា សហាយស្មន់បានឱ្យដឹងថា រូបគេមានទំនាក់ ទំនងជាមួយស្ដ្រីខាងលើនេះ តាំងពីខែមេសា  ឆ្នាំ២០១២មកម្ល៉េះ ខណៈដែលខ្លួនឧស្សាហ៍ ទៅទិញខោអាវជជុះរបស់ស្ដ្រីខាងលើ ។ ក្នុង នោះតាំងពីស្គាល់គ្នាមក ក៏ចេះតែនិយាយ រាប់អានរហូតដល់កើតជាភ្លើងស្នេហាក្ដៅ គគុកតែម្ដងទៅ ដោយខ្លួនមិនបានដឹងថា ស្ដ្រី ខាងលើនេះ មានប្ដីហើយនោះទេ ។

យុវជនខាងលើបានបន្ដថា តាំងពីស្គាល់ គ្នាមក ខ្លួនធ្លាប់បានដេកជាមួយនាងប្រមាណ ៤-៥ដងមកហើយ នៅក្នុងផ្ទះសំណាក់ខាង លើនេះ ។
បច្ចុប្បន្នយុវជននិងស្ដ្រីខាងលើនេះ ត្រូវ បានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅ តុលាការនៅព្រឹកនេះហើយ៕

Photo by DAP-NEWS

 ដោយ៖ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]