ឡេតូនី៖ ហេតុតែស្រលាញ់ និងចូលចិត្តតួអង្គ Rapunzel នៅក្នុងរឿងព្រេងនិទាន នារីម្នាក់ សុខចិត្តទុកសក់អស់រយៈពេល២០ឆ្នាំមិនព្រមកាត់ មានប្រវែងរហូតដល់ជាង២ម៉ែត្រ ធ្លាក់ដល់ដី។

Brunette Aliia Nasyrova អាយុ២៧ឆ្នាំ មានដើមកំណើតមកពីប្រទេសរុស្ស៊ី តែបច្ចុប្បន្នរស់នៅក្នុងប្រទេសឡេតូនី។ សក់របស់នាងមានទម្ងន់ជាង ២គីឡូក្រាម ស្មើនឹងទម្ងន់ឆ្មាចិញ្ចឹមរបស់នាងមួយក្បាលទៅហើយ។ រាល់ពេលនាងត្រូវចំណាយពេល ១ម៉ោង ទំរាំអាចផ្លុំឲ្យសក់ស្ងួតល្អបាន។

ចំពោះប្តីរបស់នាង Aliia ឈ្មោះថា Ivan បានបញ្ជាក់ថា ប្រពន្ធរបស់ខ្លួនស្រលាញ់ និងទុកសក់នេះប្រៀបដូចជាសមាជិកគ្រួសារ ហើយតែងតែខ្វល់ខ្វាយពីសក់របស់នាងមិនថាទៅណាមកណានោះទេ។

គាត់បន្តទៀតថា «នៅពេលគេង ខ្ញុំតែងតែទុកចន្លោះធំមួយឲ្យគាត់បានពន្លាសក់ ដើម្បីប្រាកដថា សក់របស់គាត់មិនកណ្តាញ់ជាប់គ្នារញ៉េរញៃ ឬក៏រងការខូចខាតដោយចេតនាណាមួយឡើយ»

គួរឲ្យដឹងទៀតថា Ivan ដែលជាប្តី ក៏មិនបានប្រកាន់រឿងទុកសក់វែងនេះដែរ ហើយភរិយារបស់ខ្លួនវិញ​ ក៏តែងតែបដិសេធក្នុងការកាត់សក់នេះចេញផងដែរ។

ក្រឡេកមកមើលនាង Aliia វិញបានឲ្យដឹងថា «ខ្ញុំបានចាប់ផ្តើមទុកសក់របស់ខ្ញុំតាំងពីនៅក្មេង ដោយសារតែរឿងព្រេងនិទាន Rapunzel ដែលជាតួអង្គម្នាក់ដែលមានសក់វែង ហើយព្រះរាជបុត្រាតែងតែប្រើសក់របស់តួអង្គ Rapunzel នេះ ធ្វើជាឈ្នាន់ដើម្បីឡើងទៅលើប្រាសាទ»

នាងបន្ថែមទៀតថា «នៅពេលខ្ញុំឈានចូលវ័យជំទង់ ខ្ញុំតែងតែក្រងសក់របស់ខ្ញុំ ដើម្បីការពារនៅពេលចេញក្រៅផ្ទះ ពីព្រោះថានៅក្នុងផ្ទះ មានពេលខ្លះខ្ញុំដើរជាន់សក់ខ្លួនឯង ទើបដូច្នេះហើយពេលចេញក្រៅម្តងៗ ខ្ញុំមិនដែលទម្លាក់សក់មកអស់នោះទេ» ។

គួរបញ្ជាក់ផងដែរថា Aliia តែងតែបង្ហោះរូបថតជាមួយសក់ដ៏វែងអន្លាយរបស់នាងទៅក្នុងបណ្តាញសង្គមរូបភាព Instagram ប៉ុន្តែអ្វីដែលនាងទទួលបានវិញនោះគឺ ការមិនពេញចិត្តពីអ្នកបញ្ចេញមតិមួយចំនួនទៅលើសក់របស់នាង ដោយអ្នកខ្លះបានព្យាយាមបញ្ចុះបញ្ចូលឲ្យនាងកាត់សក់នេះចោល ខ្លះទៀតឲ្យនាងកាត់សក់នេះយកទៅលក់។ តែបើទោះជាយ៉ាងណាក៏ដោយ Aliia មិនដែលមានប្រតិកម្មឆ្លើយតបទៅនឹងមតិទាំងអស់នោះឡើយ៕ 

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Dailymail

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ តោះមកមើល ទិដ្ឋភាពខ្លះក្នុងរោងចក្រផលិតតុក្កតាសិច តម្លៃ ៦០០០ដុល្លារឡើងទៅ មានអ្វីគួរឲ្យចាប់អារម្មណ៍ខ្លះ?

ជប៉ុន៖ ឧស្សាហកម្មផលិតម៉ានីកាំងសិច ឬហៅថាតុក្កតាសិច មានការរីកលូតលាស់ យ៉ាងខ្លាំងនៅប្រទេសជប៉ុន។ រាល់តុក្តតាសិចនីមួយៗ ពិតជាមានរូបរាងស្រស់ស្អាត និងស៊ិចស៊ីល្អឥតខ្ចោះ មានលក្ខណៈដូចទៅនឹងមនុស្សពិតៗ រីឯសន្ទុះនៃការផលិត ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។

បើតាមប្រភពបានឲ្យដឹងថា រោងចក្រឧស្សាហកម្មផលិតតុក្តតាសិចដោយដៃមួយនៅប្រទេសជប៉ុន អាចផលិតបានចំនួនប្រមាណ ៥០០តុក្កតាសិចប៉ុណ្ណោះក្នុងមួយឆ្នាំ និងមានតម្លៃចាប់ពី ៦,០០០ដុល្លារអាមេរិកឡើងទៅ។

វាត្រូវចំណាយពេល៤ទៅ៥សប្តាហ៍សម្រាប់ធ្វើផ្នែកនៃរាងកាយតុក្កតាសិច ទម្រាំបានលេចចេញជារូបរាង យកមកផ្គុំជាមួយនឹងផ្នែកផ្សេងៗទៀតដូចជា ដៃ និងជើង ជាដើម។ តុក្កតាសិចដែលមានតម្លៃថ្លៃ គុណភាពល្អ ត្រូវបានផលិតឡើងពីស៊ីលីកូន និងអាចធ្វើការបទបែនសន្លាក់ខ្លួនដល់ទៅ៣៥កន្លែងផងដែរ។

ចង្វាក់នៃផលិតកម្មមានច្រើនដំណាក់កាលរួមមាន ទាំងការបាញ់ថ្នាំលាបពណ៌ ការ Make up លើផ្ទៃមុខរបស់មានីកាំង និងការផ្គុំបំណែកផ្សេងៗទៀត ដើម្បីឲ្យក្លាយជារូបរាងពិតប្រាកដមួយនៃតុក្តតាសិច ដែលមានជីវិតពិតៗដូចមនុស្សយើងផងដែរ។

រោងចក្រមួយនេះផលិតតុក្តតាសិចសម្រាប់លក់ដល់ទីផ្សារ ដែលជាអ្នកគ្មានលទ្ធភាព ស្វែងរកដៃគូស្នេហាបានតែប៉ុណ្ណោះ និងធ្វើការផ្តល់ប្រឹក្សាយោបល់មួយដ៏ត្រឹមត្រូវជូនដល់ពួកគេ និងថែមទាំងលក់ជូនក្នុងការបញ្ចុះតម្លៃពិសេសទៀតផង។

ភាគច្រើនអ្នកទិញតុក្តតាសិច សុទ្ធតែជាបុរស​នៅលីវ។ ក្នុងចំណោមពួកគេទាំងនោះ មានប្រមាណ៦០ភាគរយ ជាបុរសដែលមានវ័យ៤០ឆ្នាំ។ នេះបើយោងតាមការអះអាងពីខាងក្រុមហ៊ុន។

គួរឲ្យដឹងដែរថា រោងចក្រឧស្សាហកម្មផលិតតុក្កតាសិចដោយដៃនេះ បានបង្កើតឡើង តាំងពីឆ្នាំ១៩៧៧ ស្ថិតនៅភាគខាងកើត ប្រទេសជប៉ុន។ លើសពីនេះខាងក្រុមហ៊ុនក៏មាន ជាបន្ទប់តាំងបង្ហាញ (Show room) តុក្កតាសិចជាច្រើនប្រភេទខុសគ្នា ស្ថិតក្នុងរូបភាពខុសៗគ្នា៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]