ជប៉ុន៖ ឧស្សាហកម្មផលិតម៉ានីកាំងសិច ឬហៅថាតុក្កតាសិច  មានការរីកលូតលាស់ យ៉ាងខ្លាំងនៅប្រទេសជប៉ុន។  រាល់តុក្តតាសិចនីមួយៗ  ពិតជាមានរូបរាងស្រស់ស្អាត និងស៊ិចស៊ីល្អឥតខ្ចោះ មានលក្ខណៈដូចទៅនឹងមនុស្សពិតៗ  រីឯសន្ទុះនៃការផលិត ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។

បើតាមប្រភពបានឲ្យដឹងថា រោងចក្រឧស្សាហកម្មផលិតតុក្តតាសិចដោយដៃមួយនៅប្រទេសជប៉ុន  អាចផលិតបានចំនួនប្រមាណ ៥០០តុក្កតាសិចប៉ុណ្ណោះក្នុងមួយឆ្នាំ និងមានតម្លៃចាប់ពី ៦,០០០ដុល្លារអាមេរិកឡើងទៅ។

វាត្រូវចំណាយពេល៤ទៅ៥សប្តាហ៍សម្រាប់ធ្វើផ្នែកនៃរាងកាយតុក្កតាសិច ទម្រាំបានលេចចេញជារូបរាង យកមកផ្គុំជាមួយនឹងផ្នែកផ្សេងៗទៀតដូចជា ដៃ និងជើង ជាដើម។  តុក្កតាសិចដែលមានតម្លៃថ្លៃ គុណភាពល្អ ត្រូវបានផលិតឡើងពីស៊ីលីកូន និងអាចធ្វើការបទបែនសន្លាក់ខ្លួនដល់ទៅ៣៥កន្លែងផងដែរ។

ចង្វាក់នៃផលិតកម្មមានច្រើនដំណាក់កាលរួមមាន ទាំងការបាញ់ថ្នាំលាបពណ៌ ការ Make up លើផ្ទៃមុខរបស់មានីកាំង  និងការផ្គុំបំណែកផ្សេងៗទៀត  ដើម្បីឲ្យក្លាយជារូបរាងពិតប្រាកដមួយនៃតុក្តតាសិច ដែលមានជីវិតពិតៗដូចមនុស្សយើងផងដែរ។

រោងចក្រមួយនេះផលិតតុក្តតាសិចសម្រាប់លក់ដល់ទីផ្សារ ដែលជាអ្នកគ្មានលទ្ធភាព ស្វែងរកដៃគូស្នេហាបានតែប៉ុណ្ណោះ  និងធ្វើការផ្តល់ប្រឹក្សាយោបល់មួយដ៏ត្រឹមត្រូវជូនដល់ពួកគេ  និងថែមទាំងលក់ជូនក្នុងការបញ្ចុះតម្លៃពិសេសទៀតផង។

ភាគច្រើនអ្នកទិញតុក្តតាសិច សុទ្ធតែជាបុរស​នៅលីវ។ ក្នុងចំណោមពួកគេទាំងនោះ មានប្រមាណ៦០ភាគរយ ជាបុរសដែលមានវ័យ៤០ឆ្នាំ។ នេះបើយោងតាមការអះអាងពីខាងក្រុមហ៊ុន។

គួរឲ្យដឹងដែរថា រោងចក្រឧស្សាហកម្មផលិតតុក្កតាសិចដោយដៃនេះ បានបង្កើតឡើង តាំងពីឆ្នាំ១៩៧៧ ស្ថិតនៅភាគខាងកើត ប្រទេសជប៉ុន។ លើសពីនេះខាងក្រុមហ៊ុនក៏មាន ជាបន្ទប់តាំងបង្ហាញ (Show room) តុក្កតាសិចជាច្រើនប្រភេទខុសគ្នា ស្ថិតក្នុងរូបភាពខុសៗគ្នា៕ 

ទស្សនាវីដេអូខាងក្រោម៖ 

ប្រភព៖ បរទេស

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

អ្នកស្រុកក្តៅចិត្ត បាញ់សម្លាប់ រួចចាប់វះពោះក្រពើយក្សមួយក្បាល ដើម្បីយកសាកសពកុមារាអាយុ ៨ឆ្នាំម្នាក់ (មានវីដេអូ)

ហ្ស៊ីមបាវេ៖ ថ្មីៗនេះវីដេអូឃ្លីបរន្ធត់មួយ បង្ហាញពីទិដ្ឋភាពអ្នកភូមិ រស់នៅក្នុងប្រទេសហ្ស៊ីមបាវេ វះពោះក្រពើយក្សមួយក្បាល ដើម្បីយកសាកសពកុមារា អាយុ៨ឆ្នាំម្នាក់ដែលបានស៊ី។ នេះបើយោងតាមការចុះផ្សាយ ទីសារព័ត៌មានដេលីម៉ែល។

រូបភាពក្នុងវីដេអូឃ្លីបនេះ ត្រូវបានថតឡើងតាមរយៈទូរស័ព្ទដៃស្មាតហ្វូន របស់អ្នកស្រុកដែលបានឃើញ ហេតុការណ៍ផ្ទាល់ភ្នែក ស្ថិតក្នុងភូមិ Mushumbi Pools ខេត្ត Mashonaland ភាគខាងជើង ប្រទេសហ្ស៊ីមបាវេ (Zimbabwe) ។ ក្នុងនោះគេឃើញ ពីសកម្មភាពរបស់បុរសម្នាក់ បាននឹងកំពុងតែទាញយកបំណែកសាកសព របស់កុមារាដែលបានស្លាប់នោះ ដាក់នៅលើភួយពណ៌ប្រផេះមួយ ក្បែរសាកសពសត្វក្រពើ។ មន្រ្តីប៉ូលិសក្នុងតំបន់ និងអ្នកភូមិជាច្រើនផ្សេងទៀត ក៏ត្រូវបានឃើញ នាំគ្នាឈរចោមរោមទិដ្ឋភាពនោះ ព្រោងព្រាតផងដែរ។

ប្រភពតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា អ្នកភូមិជាច្រើនបានកើតការសង្ស័យ ដោយជឿជាក់ថា ក្រពើមួយក្បាលខាងលើនេះ បានស៊ីកុមារារងគ្រោះ ទើបពួកគេសម្រេចចិត្តបាញ់ សម្លាប់វាចោលតែម្តង។ ហើយនៅពេលដែលអ្នកភូមិ ចាប់វះពោះរបស់វា ក៏ស្រាប់តែប្រទះឃើញសាកសពកុមារា ដែលមិនត្រូវបានបង្ហាញសញ្ញាណនោះ យ៉ាងពិតប្រាកដមែន ស្ថិតក្នុងរូបភាពដ៏គួរឲ្យរន្ធត់ចិត្តយ៉ាងខ្លាំង។ លុះ២ថ្ងៃក្រោយមក បន្ទាប់ពីរៀបចំធ្វើពិធីបុណ្យរួចរាល់ ពួកគេក៏បានយកសាកសព ក្មេងប្រុសខាងលើទៅបញ្ចុះ (កប់) ផងដែរ។

អ្នករាយការណ៍ក្នុងតំបន់ លោក Simbarashe Sithole បានឲ្យដឹងថា «ក្រពើមួយក្បាលនោះត្រូវបានគេបាញ់សម្លាប់ រួចហើយក៏ចាប់វះពោះរបស់វា ហើយក៏ឃើញសាកសពកុមារារងគ្រោះ នៅខាងក្នុងតែម្តង» ។

គួរឲ្យដឹងដែរថា ថ្មីៗនេះក្នុងប្រទេសហ្ស៊ីមបាវេ បានទទួលរងនូវការវាយប្រហារ ដោយភ្លៀវធ្លាក់យ៉ាងខ្លាំងជោគជាំ ជាហេតុធ្វើឲ្យផ្ទៃទឹកទន្លេ និងទំនប់ឡើងខ្ពស់ ដែលជាមូលហេតុហូរនាំយកសត្វក្រពើ ចូលមកក្នុងតំបន់របស់អ្នកស្រុករស់នៅ ដោយយើងមើលនឹងភ្នែកធម្មតា សឹងតែមិនឃើញឡើយ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]