ភ្នំពេញ៖ តារាថៃល្បីល្បាញចំនួនពីរដួង នឹងអញ្ជើញចូលរួមក្នុងកម្មវិធីតន្រ្តីឆ្នេរខ្សាច់ Anchor Beach Carnival 2017 របស់ស្រាបៀរអាន់ឆ័រ ដែលនឹងប្រារព្ធធ្វើឡើងនៅទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៨ និង ១៩ ខែមីនា។  

តារាថៃចំនួនទាំងពីរដួងគឺលោក Nick Kunatip និងលោក Bad Nongbew ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះប្រចាំប្រទេសថៃ នឹងអញ្ជើញចូលរួមជាភ្ញៀវពិសេស ដើម្បីគាំទ្រ និងជួយបង្កើតបរិយាកាស សប្បាយរីករាយអស្ចារ្យក្នុងកម្មវិធី Anchor Beach Carnival 2017 របស់ស្រាបៀរអាន់ឆ័រ ដែលនឹងប្រារព្ធធ្វើឡើងនៅទីក្រុងកោះពេជ្រ នាចុងសប្តាហ៍នេះ។

ក្រៅពីតារាអន្តរជាតិ លោកអ្នកនឹងបានជួបទស្សនា ដោយផ្ទាល់នូវតារាក្នុងដួងចិត្តរបស់លោកអ្នកមានដូចជា: លោកឆាយ វីរៈយុទ្ធ លោកខាន់ ជេមស៍ កញ្ញា ពេជ្រ សោភា លោកហ្សូណូ លោក Step លោក ជីដេវីដ លោកនីកូ លោកវង្ស ដារ៉ារតនា កញ្ញាឈិន ម៉ានិច្ច និងលោក ឃី សុឃុន។

ដូច្នេះសូមលោកអ្នកមកទទួលយកបទពិសោធន៍ថ្មីបំផុតជាមួយ ANCHOR BEACH CARNIVAL 2017!

សូមចូលរួមទស្សនាកម្មវិធីពិសេសនេះនៅទីក្រុងកោះពេជ្រឲ្យបានច្រើនកុះករនៅចុងសប្តាហ៍ខាងមុខនេះ ព្រមទាំងទទួលយកភាពសប្បាយរីករាយយ៉ាងពិតប្រាកដជាមួយរសជាតិ ដ៏ស្រទន់ពីស្រាបៀរអាន់ឆ័រ!

ចំពោះព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ស្រាបៀរអាន់ឆ័រ https://www.facebook.com/AnchorBeerKH/

សូមពិសាដោយការទទួលខុសត្រូវ! 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]