ក្នុងនាមជាកុំព្យូទ័រលេងហ្គេមប្រភេទយួរដៃលំដាប់ខ្ពស់ម៉ាក MSI ដែលមានឈ្មោះល្បីល្បាញ គឺតែងតែស្ថិតក្នុងជម្រើសដំបូង សម្រាប់អតិថិជនដែលនិយមលេងហ្គេមខ្នាតធំ។ កុំព្យូទ័រលេងហ្គេមប្រភេទយួរដៃ ដែលមានអនុភាពជាមួយការរចនាម៉ូដប្រកបដោយពិសោធន៍ និងខុសប្លែកពីគេ MSI គឺជាក្រុមហ៊ុនដំបូងគេ ដែលអាចបំពេញតម្រូវការអ្នកលេងហ្គេម បានគ្រប់ប្រភេទ។

នៅឆ្នាំនេះ MSI បានឈ្នះពានរង្វាន់ជាប់គ្នាជាលើកទីពីរ នៃកុំព្យូទ័រយួរដៃ Best Windows Laptop របស់ទស្សនាវដ្តីអាមេរិច PCMag Readers’ Choice ។ PC Magazine ជាទស្សនាវដ្តីកុំព្យូទ័រមួយក្នុង ចំណោមទស្សនាវដ្តីកុំព្យូទ័រ ដែលមានកេរ្តី៍ឈ្នោះល្បីបំផុតនៅអាមេរិក និងបានទទួលស្គាល់ជាផ្លូវការណ៍ ដោយប្រជាជននៅទីនោះ នេះជាស្ថិតិដែលយោងតាមការស្ទង់មតិរបស់អ្នកអាន និងអ្នកប្រើប្រាស់ជារៀងរាល់ឆ្នាំ។ MSI សម្រេចបានការទទួលជ័យជម្នះ មិនគួរឱ្យជឿរួមបញ្ចូលទាំងការទទួលចំណាត់ថ្នាក់ដំបូងគេក្នុងចំណោមកុំព្យូទ័រយួរដៃ ដែលប្រើប្រាស់ប្រព័ន្ធដំណើរការ Windows និងទទួលបានភាពប្រសើរឡើងគួរឱ្យចាប់អារម្មណ៍ដែលជាផ្នែកមួយនៃការផ្ដល់អនុសាសន៍នេះ។ គួរកត់សម្គាល់ថា ក្រុមហ៊ុនMSI ទទួលបានការពេញចិត្តខ្ពស់បំផុត និងលេចធ្លោនៅក្នុងទីផ្សារ ដែលអាចផ្តល់ទំនុកចិត្តដល់អតិថិជនរបស់ខ្លួន។ នេះជាលទ្ធផលបង្ហាញថា ក្រុមហ៊ុននេះមិនមែនគ្រាន់តែមានឈ្មោះក្នុងចំណោមអ្នកលេងហ្គេមប៉ុណ្ណោះទេប៉ុន្តែថែមទាំងជំរុញខ្លួនអោយទៅជាម៉ាកកុំព្យូទ័រយួរមួយផងដែរ ដែលមានការបញ្ជាក់ថាជា Best Windows Notebook ជាមួយនឹងការច្នៃប្រឌិត, ភាពរីករាយ, និងអាចជឿទុកចិត្ត បានសម្រាប់អ្នកប្រើប្រាស់ទូទៅ។

មូលហេតុនៃការឈានមុខគេ ក្រុមហ៊ុនMSI ប្រឹងប្រែងយ៉ាងខ្លាំងនៅក្នុងការរចនា និងអភិវឌ្ឍឧបករណ៍លេងហ្គេមនេះ។ ក្រុមហ៊ុនបានរក្សាការជំរុញព្រំដែននៃបច្ចេកវិទ្យានេះជាងមួយទសវត្សរ៍ហើយ។ អ្វីដែលខំប្រឹងប្រែងវាបានចំណាយចេញទៅទាំងអស់ដើម្បីផ្តល់ជូននូវផលិតផល ដែលបំពេញតម្រូវការនៃអ្នកលេងហ្គេមជាសកល និងបានលៈបង់ធនធានរាប់មិនអស់ ចំពោះកីឡាអេឡិចត្រូនិក(eSport) ដូចជាការគាំទ្រដល់អ្នកលេងហ្គេមដែលល្អបំផុតរបស់ពិភពលោក និងឧបត្ថម្ភព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក(eSport) លំដាប់ពិភពលោកជាច្រើន។ ហេតុនេះហើយ MSI’s notebooks គឺជាកុំព្យូទ័រយួដៃដំបូងគេ ដែលដក់ជាប់ក្នុងចិត្ត នៅពេលដែលអ្នកលេងហ្គេមជ្រើសកុំព្យូទ័រយួរដៃដែលមានគុណភាពខ្ពស់និងការដំណើការខ្ពស់ ។ MSI បានធ្វើកត្រួតពិនិត្យគ្រប់ដំណើរការ នៃការផលិតកុំព្យូទ័រយួរដៃ ដើម្បីធានាគុណភាព និងនាំមកនូវកុំព្យូទ័រយួរដៃថ្មីបំផុតដែលមានលក្ខណៈសិល្បៈ ជាស៊េរីកុំព្យូទ័រយួរដៃដែលទទួលបានការបញ្ជាក់ច្បាស់លាស់ និងសម្បូរបែបដោយលក្ខណៈពិសេស សម្រាប់ការលេងហ្គេម។ ទាំងនេះគឺពិតជាមូលហេតុចំបង ដែលកំណត់ថា MSI ចែកដាច់ពីគេ។ 

លក្ខណៈពិសេសផ្តាច់មុខសម្រាប់លេងហ្គេមនៃ MSI ក្រុមហ៊ុន MSI មានការយល់ដឹងយ៉ាងច្បាស់ក្នុងវិស័យហ្គេម។ ដោយឆ្លងតាមការពិចារណាបទពិសោធន៍របស់អ្នកលេងហ្គេម និងការចែករំលែកគំនិតជាមួយនឹងពួកគេ ក្រុមហ៊ុនបានធ្វើការងារយ៉ាងយូរជាមួយនឹងទ្រឹស្តី" មានតែអ្នកលេងហ្គេម រចនាសម្រាប់អ្នកលេងហ្គេមដូចគ្នា(Only Gamers Design for Gamers)" និងបង្កើតជារូបរាងនូវទិដ្ឋភាពសំខាន់ប្រាំ នៃលក្ខណៈពិសេសដើម្បីអោយសមស្របទៅ នឹងតម្រូវការរបស់អ្នកលេងហ្គេម។

- PERFORMANCE: បំពាក់បច្ចេកវិទ្យាចុងក្រោយដូចជា៖ Super RAID 4, PCIe GEN.3 x4 SSD, អង្គចងចាំ DDR4-2400, បច្ចេកវិទ្យាជំនូយអោយត្រជាក់ និងThunderbolt 3។ កុំព្យូទ័រម៉ាក MSI ផ្តល់អោយអ្នកលេងហ្គេមនូវ បទពិសោធលេងហ្គេមយ៉ាងរលូនមិនគួរឱ្យជឿ និងមានអនុភាព។

- VISUAL: បំពាក់ 120Hz Panel មុនគេបង្អស់, 4K LCD display, Matrix Display, និង True Color Technology ផ្តល់អោយអ្នកលេងហ្គេមនូវការកម្សាន្តដែលមានកំរិតច្បាស់ល្អបំផុត។

- AUDIO: បំពាក់បច្ចេកវិទ្យា Nahimic 2+, Nahimic VR, និង Hi-Res Audio ដែលផ្តល់នូវសំលេងដែលមានគុណភាពខ្ពស់នៅពេលលេងហ្គេម និងហ្គេម VR។ 

- CONTROL: Dragon Center (mobile app available), SteelSeries powered keyboard, SteelSeries Engine 3 និង Cherry MX Speed Sliver Switches មុនគេបង្អស់ ដែលធ្វើអោយការគ្រប់គ្រងបានរឹងមាំដែលមិនធ្លាប់មាន ផ្តល់នូវការបញ្ជាពេញលេញក្នុងការងារហ្គេម។ 

- STREAMING: បំពាក់ Killer DoubleShot Pro និង XSplit Gamecaster កុំព្យូទ័រយួដៃម៉ាក MSI ផ្តល់នូវការភ្ជាប់ អ៊ីនធើណេតដ៏មានស្ថេរភាព៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]