(ភ្នំពេញ)៖ ជនបង្កដែលផ្ទុះអាវុធជិត១០គ្រាប់ នៅបុរីសម្បត្តិមានហេង ស្ថិតនៅភូមិកោះនិរោធ សង្កាត់និរោធ ខណ្ឌច្បារអំពៅ, ជាមន្រ្តីនគរបាល នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឈ្មោះ ស្វាយ ពិសិដ្ឋ ជិះរថយន្តម៉ាក Highlander ស្លាកលេខ៖ នគរបាល 2-7768 ។ នេះបើយោងតាមសេចក្ដី រាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានប្រាប់ភ្នាក់ងារអង្គភាព Fresh News បានឲ្យដឹងនៅមុននេះបន្តិច។

ជនបង្កដែលហ៊ានលើកកាំភ្លើងបាញ់បោះនោះ ក្រោយធ្វើសកម្មភាពល្មើសច្បាប់នេះហើយ ជនសង្ស័យក៏បានបើករថយន្ត គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

តាមសាក្សីបានឲ្យដឹងថា ផ្ទះជនបង្កស្ថិតនៅក្នុងបុរីតែម្តង មូលហេតុផឹកស្រវឹងខឹងប្រពន្ធ ក៏បានបាញ់តែម្តង។

កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញ កំពុងចុះពិនិត្យមើលផ្ទាល់នៅកន្លែងកើតហេតុនៅឡើយ ប៉ុន្តែការផ្ទះអាវុធដ៏គ្រោះថ្នាក់ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួស ឬស្លាប់នោះទេ៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ អសន្តិសុខ! ចោរប្លន់យកទ្រព្យសម្បត្តិ និងគាស់ផ្ទះ២ករណី​ផ្សេងគ្នា នៅស្រុកក្រគរ និងក្រុងពោធិ៍សាត់, សមត្ថកិច្ចមិនទាន់​បំបែក​សំណុំរឿងបាននៅឡើយ

(ពោធិ៍សាត់)៖ អសន្តិសុខ! ចោរហារយបានធ្វើសកម្មភាពគាស់ទម្លុះទម្លាយផ្ទះប្រជាពលរដ្ឋ និងគម្រាមយកទ្រព្យ​សម្បតិ្តប្រជាពលរដ្ឋ បានកើតឡើង២ករណីផ្សេងគ្នា ក្នុងស្រុកក្រគរ និងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក៏ប៉ុន្តែ​សមត្ថកិច្ចមិនទាន់បំបែកសំណុំរឿងបានទៅឡើយទេ រហូតមកដល់រសៀលថ្ងៃទី១៩ ខែមីនា​ ឆ្នាំ២០១៧នេះ។

ជាក់ស្តែងករណីគាត់ទម្លុះទម្លាយផ្ទះប្រជាពលរដ្ឋ រួចយកទ្រព្យសម្បត្តិមួយចំនួនធំ បានកើតឡើងកាលពីវេលាម៉ោង​ប្រហែល២យប់ចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះពេទ្យធ្មេញ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលជាកម្មសិទ្ធិរបស់ឈ្មោះ ផាន់ សុវណ្ណដា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរពេទ្យដាក់ធ្មេញ។

សម្ភារដែលបាត់បង់រួមមាន៖ ម៉ូតូម៉ាក Honda Dream១គ្រឿង ពណ៌ខ្មៅស៊េរី២០១០ ពាក់ស្លាកលេខពោធិ៍សាត់ 1B-9169, ទូរស័ព្ទដៃម៉ាក SAMSUNG ១គ្រឿង។ ដោយឡែក មុខសញ្ញាជនសង្ស័យបានបន្សល់នូវវត្ថុតាងកន្ត្រៃដែលប្រវែង១,២ម៉ែត្រ។ ចំពោះមុខសញ្ញានេះ ត្រូវបានកម្លាំងនគរបាលក្រុង កំពុងស្រាវជ្រាវវែងមុខ ដើម្បីចាត់ការតាមផ្លូវច្បាប់។

គួររំលឹកផងដែរថា កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ មានករណីគម្រាមយក​ទ្រព្យសម្បត្តិ​អនុភូមិពោធិ៍កុដ ដែលប្រកបមុខរបរលក់ចាប់ហួយ ស្ថិតក្នុងភូមិពោធិ៍កុដ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ជនរងគ្រោះលោក យឹម សាមៃ អាយុ៤៦ឆ្នាំ និងប្រពន្ធឈ្មោះ សឹម ថូ អាយុ៥៣ឆ្នាំ មានកូនប្រុស២នាក់ បានឲ្យដឹងថា នៅមុនម៉ោងកើតហេតុ ខ្លួនបានត្រឡប់មកពីវត្តសូឧត្តម្ភ រួចក៏អង្គុយមើលទូរទស្សន៍ បន្ទាប់មកស្រាប់តែមានមនុ្សប្រុស​ម្នាក់ឈ្មោះ រុំ រីម បានមកទិញស្រាកំប៉ុងចំនួន២ម៉ឺនរៀល ដោយឲ្យលុយបានតែ១ម៉ឺនរៀល ជំពាក់១ម៉ឺន រួចក៏ត្រឡប់ទៅបាត់។

លុះដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែមានមនុស្សប្រុសម្នាក់ បានមកសួររកទិញបារីមួយកញ្ចប់ បន្ទាប់មកជនរង​គ្រោះ ក៏ដើរមកបើកទ្វារតូប យកបារីមកលក់ ពេលនោះស្រាប់តែមានមនុស្សប្រមាណ៣ទៅ៤នាក់ ពាក់ម៉ាស់ជិត បានធ្វើសកម្មភាពគម្រមកំហែងថា «ឯណាលុយលក់ក្របី ឆាប់ប្រគល់ឲ្យមកអញ»។ ភ្លាមនោះជនរងគ្រោះបានឆ្លើយថា «ទិញគោយន្តអស់ហើយ» ស្រាប់តែជនសង្ស័យតបថា «បើមិនឲ្យលុយអញ អញនឹងសម្លាប់ចោល»។

សម្ភារដែលបាត់បង់រួមមាន៖ ម៉ូតូ Honda Wav អាល់ហ្វា១គ្រឿង ពណ៌ក្រហម បិទខ្មៅ (ស្លាកលេខមិនចាំ) ស្រាបឿរ២កេស និងលុយខ្មែរ ១០ម៉ឺនរៀល។ ចំពោះមុខសញ្ញានេះ ត្រូវបានកម្លាំងនគរបាលស្រុកក្រគរ ចុះស្រាវជ្រាវ និងកំណត់មុខសញ្ញា​បានម្នាក់ ដើម្បីសួរនាំ និងចាត់ការបន្តស្វែងរកមុខសញ្ញាបន្ថែមទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]