(ពោធិ៍សាត់)៖ អសន្តិសុខ! ចោរហារយបានធ្វើសកម្មភាពគាស់ទម្លុះទម្លាយផ្ទះប្រជាពលរដ្ឋ និងគម្រាមយកទ្រព្យ​សម្បតិ្តប្រជាពលរដ្ឋ បានកើតឡើង២ករណីផ្សេងគ្នា ក្នុងស្រុកក្រគរ និងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក៏ប៉ុន្តែ​សមត្ថកិច្ចមិនទាន់បំបែកសំណុំរឿងបានទៅឡើយទេ រហូតមកដល់រសៀលថ្ងៃទី១៩ ខែមីនា​ ឆ្នាំ២០១៧នេះ។

ជាក់ស្តែងករណីគាត់ទម្លុះទម្លាយផ្ទះប្រជាពលរដ្ឋ រួចយកទ្រព្យសម្បត្តិមួយចំនួនធំ បានកើតឡើងកាលពីវេលាម៉ោង​ប្រហែល២យប់ចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះពេទ្យធ្មេញ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលជាកម្មសិទ្ធិរបស់ឈ្មោះ ផាន់ សុវណ្ណដា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរពេទ្យដាក់ធ្មេញ។

សម្ភារដែលបាត់បង់រួមមាន៖ ម៉ូតូម៉ាក Honda Dream១គ្រឿង ពណ៌ខ្មៅស៊េរី២០១០ ពាក់ស្លាកលេខពោធិ៍សាត់ 1B-9169, ទូរស័ព្ទដៃម៉ាក SAMSUNG ១គ្រឿង។ ដោយឡែក មុខសញ្ញាជនសង្ស័យបានបន្សល់នូវវត្ថុតាងកន្ត្រៃដែលប្រវែង១,២ម៉ែត្រ។ ចំពោះមុខសញ្ញានេះ ត្រូវបានកម្លាំងនគរបាលក្រុង កំពុងស្រាវជ្រាវវែងមុខ ដើម្បីចាត់ការតាមផ្លូវច្បាប់។

គួររំលឹកផងដែរថា កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ មានករណីគម្រាមយក​ទ្រព្យសម្បត្តិ​អនុភូមិពោធិ៍កុដ ដែលប្រកបមុខរបរលក់ចាប់ហួយ ស្ថិតក្នុងភូមិពោធិ៍កុដ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ជនរងគ្រោះលោក យឹម សាមៃ អាយុ៤៦ឆ្នាំ និងប្រពន្ធឈ្មោះ សឹម ថូ អាយុ៥៣ឆ្នាំ មានកូនប្រុស២នាក់ បានឲ្យដឹងថា នៅមុនម៉ោងកើតហេតុ ខ្លួនបានត្រឡប់មកពីវត្តសូឧត្តម្ភ រួចក៏អង្គុយមើលទូរទស្សន៍ បន្ទាប់មកស្រាប់តែមានមនុ្សប្រុស​ម្នាក់ឈ្មោះ រុំ រីម បានមកទិញស្រាកំប៉ុងចំនួន២ម៉ឺនរៀល ដោយឲ្យលុយបានតែ១ម៉ឺនរៀល ជំពាក់១ម៉ឺន រួចក៏ត្រឡប់ទៅបាត់។

លុះដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែមានមនុស្សប្រុសម្នាក់ បានមកសួររកទិញបារីមួយកញ្ចប់ បន្ទាប់មកជនរង​គ្រោះ ក៏ដើរមកបើកទ្វារតូប យកបារីមកលក់ ពេលនោះស្រាប់តែមានមនុស្សប្រមាណ៣ទៅ៤នាក់ ពាក់ម៉ាស់ជិត បានធ្វើសកម្មភាពគម្រមកំហែងថា «ឯណាលុយលក់ក្របី ឆាប់ប្រគល់ឲ្យមកអញ»។ ភ្លាមនោះជនរងគ្រោះបានឆ្លើយថា «ទិញគោយន្តអស់ហើយ» ស្រាប់តែជនសង្ស័យតបថា «បើមិនឲ្យលុយអញ អញនឹងសម្លាប់ចោល»។

សម្ភារដែលបាត់បង់រួមមាន៖ ម៉ូតូ Honda Wav អាល់ហ្វា១គ្រឿង ពណ៌ក្រហម បិទខ្មៅ (ស្លាកលេខមិនចាំ) ស្រាបឿរ២កេស និងលុយខ្មែរ ១០ម៉ឺនរៀល។ ចំពោះមុខសញ្ញានេះ ត្រូវបានកម្លាំងនគរបាលស្រុកក្រគរ ចុះស្រាវជ្រាវ និងកំណត់មុខសញ្ញា​បានម្នាក់ ដើម្បីសួរនាំ និងចាត់ការបន្តស្វែងរកមុខសញ្ញាបន្ថែមទៀត៕

ប្រភព៖ Freshnews

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ចិត្តដាច់​ម្ល៉េះ ! លោកយាយ​យំ​បោក​ខ្លួន​អង្វរ​ប៉ុ​ណ្ណឹង​ហើយ ​ស្រី​ស្រស់​នៅ​តែ​មិន​ព្រម (មានវីដេអូ)

រាជធានី​ភ្នំពេញ ៖ បុរស​ពោះម៉ាយ​ម្នាក់ ដោយសារ​ប្រពន្ធ​ផិតក្បត់​ចុះ​ចោល​ទៅ​តាម​ប្រុស​ថ្មី ហើយ​ក៏​រស់នៅ​ជាមួយ​ស្ត្រី​ចំណាស់​ម្នាក់​ដែល​ជា​ម្ដាយ ក្រោយមក​បាន​ចាក​ចេញពី​ស្រុក​កំណើត​មក​ភ្នំពេញ ទៅ​ធ្វើ​ជា​អ្នកយាម​ម៉ូតូ​នៅ​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​យីហោ «​ជំនោរ​ល្អ​ជាយក្រុង​» ទើបតែ​បាន​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​ស្ត្រី​ម្នាក់​ទៀត ដែល​ជា​មេការ​ហាង​ខា​រ៉ា​អូរ​ខេ​នោះ ប្ដឹង​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ព្រៃ​.​ស ធ្វើការ​ចាប់ខ្លួន​។

បន្ទាប់​មក​បាន​បញ្ជូន​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌដង្កោ ដោយ​បាន​ចោទប្រកាន់​ថា ជន​នោះ​បាន​ធ្វើ​សកម្មភាព​គាស់​កែបម៉ូតូ​របស់​នាង លួច​យក​លុយ​ចំនួន​៨៧​ដុល្លារ និង​២១.៩០០​រៀល​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នោះ គឺ​នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៧ មាន​លោកយាយ​អាយុ​៧៦​ឆ្នាំ​ម្នាក់ ដែល​អះអាង​ថា គាត់​គឺជា​ម្ដាយបង្កើត​របស់​ជនសង្ស័យ​ខាងលើ​នោះ បាន​ធ្វើ​ដំណើរ​តាំងពី​ខេត្តតាកែវ ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ខាងលើ ហើយ​បាន​យំសោក​បោក​ខ្លួន​យ៉ាង​ខ្លាំង​គួរ​ឲ្យ​អាណិត​។ ជា​ពិសេស​លោកយាយ​រូប​នោះ បាន​យំ​ឱប​សំពះ​អង្វរ​លន់តួ​នាង​ជា​មេការ​ហាង​ខារ៉ាអូខេ ដែល​ត្រូវ​កូនប្រុស គាត់​លួច​លុយ​នោះ សុំ​ឲ្យ​នាង​ជួយ​ដក​ពាក្យបណ្ដឹង​វិញ​ទៅ ដើម្បី​ឲ្យ​កូន​គាត់​បាន​រួចខ្លួន​ពី​សំណាញ់​ច្បាប់ ដើម្បី​រក​ប្រាក់​ចិញ្ចឹមជីវិត​លោកយាយ​ជា​លើក​ចុង​ក្រោយ​ផង​។ ប៉ុន្តែ​ខណៈនោះ​នាង​មេការ​មិន​យល់ព្រម​ឡើយ ទោះបី​លោកយាយ​យំ​ននៀល​ដី​បែប​ណា​ក៏​ដោយ ចំណែកឯ​នគរបាល​ខណ្ឌដង្កោ​វិញ ពេល​បានឃើញ​ពី​ទិដ្ឋភាព​ខ្លោចផ្សា​បែប​នេះ ក៏​មានការ​អាណិតអាសូរ​លោកយាយ​ខ្លាំង​ណាស់ និង​ចង់​ដោះ​លែង​កូន​គាត់​វិញ​ដែរ ព្រោះ​លុយ​ដែល​ជន​នោះ​លួច ក៏​ត្រូវ​ដកហូត​បាន​មក​វិញ​ហើយ​ដែរ ប៉ុន្តែ​មិន​អាច​ធ្វើ​ទៅ​រួច​ឡើយ ព្រោះ​នាង​មេការ​មិន​ព្រម​ដក​ពាក្យ​ប្ដឹង​ដាច់ខាត ហើយ​ថែម​ទាំង​ស្នើ​សុំ​ឲ្យ​នគរបាល​ជួយ​ចាត់ការ​តាម​ច្បាប់​ថែម​ទៀត​ផង​។

លោកយាយ​ដែល​គួរ​ឲ្យ​អាណិត​ខាងលើ​នោះ​បាន​ប្រាប់​ថា គាត់​ឈ្មោះ ទួល គឹ​ម អាយុ​៧៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​ព្រៃ​រុន ឃុំ​ស្រ​ង៉ែ ស្រុក​ទ្រាំង ខេត្តតាកែវ​។ មានមុខ​របរ​ដើរ​ស៊ីឈ្នួល​រែង​អង្ករ​ឲ្យ​គេ​នៅ​ក្នុង​ផ្សារ​តាកែវ ហើយ​ក្នុង​១​ថ្ងៃ​ៗ​លោកយាយ​អាច​រកបាន​ប្រាក់​ត្រឹមតែ​១​ម៉ឺន​រៀល​ចុះ​ក្រោម​ប៉ុណ្ណោះ ដើម្បី​បាន​ទិញ​អង្ករ និង​ម្ហូប​ប្រចាំ ថ្ងៃ ហើយ​ក៏​មាន​ថ្ងៃ​ខ្លះ​ទៀត សូ​ម្បី​តែ​១​រៀល​ក៏​រក​មិន​បាន​ផង​ក៏​មាន​ដែរ​។

ដោយឡែក​កូនប្រុស​លោកយាយ​ដែល​មាន​ដៃ​មាន​ជើង​ទៅ​លួច​លុយ​នាង​មេការ​ខា​រ៉ា​អូរ​ខេ រហូត​ត្រូវ​នគរបាល​ចាប់ខ្លួន​នោះ ឈ្មោះ ស៊ុន ធី​ម អាយុ​៣២​ឆ្នាំ មុខរបរ​មើលថែ​ម៉ូតូ​នៅ​ហាង​ខារ៉ាអូខេ​យីហោ «​ជំនោរ​ល្អ​ជាយក្រុង​» ស្ថិត​ភូមិ​ព្រៃ​ស​លិច សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ និង​ទើបតែ​ទៅ​ធ្វើការ​នៅ​ទីនោះ​បាន​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ​។ ក្រោ​ពេល​ដឹង​ថា កូនប្រុស​ត្រូវ​នគរបាល​ចាប់ខ្លួន​លោកយាយ​បាន​ដើរ​ខ្ចី​លុយ​អ្នក​ជិតខាង​បាន​ចំនួន​៥​ម៉ឺន​រៀល ធ្វើ​ជា​សោហ៊ុយ​ក្នុង​ការ​ធ្វើ​ដំណើរ​មក​ភ្នំពេញ ដើម្បី​មើល​កូន ហើយ​នៅ​តាម​ផ្លូវ​លោកយាយ​បាន​ចាយវាយ​បូក​រួម​ទាំង​ថ្លៃ​ឈ្នួល​រថយន្ត​ផង អស់​ចំនួន​៣​ម៉ឺន​រៀល​បាត់​ទៅ​ហើយ ប្រាក់​ដែល​នៅ​ជាប់​ខ្លួន​ត្រឹមតែ​២​ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​លោកយាយ​ក៏​មិនដឹង​ថា ត្រូវ​ទៅ​ស្នាក់​នៅ​កន្លែង​ណាមួយ​ឡើយ​។

លោកយាយ​បាន​យំ​បណ្ដើរ​រៀបរាប់​បណ្ដើរ​បន្ត​ទៀត​ថា លោកយាយ​គ្មាន​សាច់ញាតិ​នឹង​គេ​ទេ ទាំង​នៅ​ឯ​ខេត្តតាកែវ ក៏​ដូច​ជា​នៅ​ភ្នំពេញ ហើយ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នៅ​ក្នុងផ្ទះ​លោកយាយ មាន​សមាជិកគ្រួសារ​ចំនួន​៣​នាក់ គឺ​រូប​លោកយាយ កូនប្រុស​លោកយាយ​ម្នាក់​នេះ និង​កូនប្រសារ​ស្រី​ម្នាក់​ទៀត​ដែរ ហើយដោយ​សារ​តែ​ជីវភាព​គ្រួសារ​មានការ​យ៉ាប់យ៉ឺន​នោះ កូនប្រុស​លោកយាយ និង​ប្រពន្ធ​របស់​គេ​បាន​សម្រេចចិត្ត​ចាកចេញ​ឆ្ងាយ​ពី​ស្រុក​កំណើត​ទៅ​ធ្វើ​ជា​ពលករ​នៅ​ឯ​ប្រទេស​ថៃ ដើម្បី​រក​ប្រាក់​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ ប៉ុន្តែ​ការ​ចាកចោល​ស្រុក មិន​ត្រឹមតែ​រក​ប្រាក់​មិន​បាន​ប៉ុណ្ណោះ​ទេ ផ្ទុយ​ទៅ​វិញ​មានរឿង​កាន់តែ​ស្មុគស្មាញ​ទៅ​វិញ​ទេ គឺ​កូនប្រសារ​គាត់​មានចិត្ត​មិន​ស្មោះត្រង់​បាន​ផិតក្បត់​ទៅ​លួចលាក់​មាន​ស្នេហា​ជាមួយ​ប្រុស​ផ្សេង​ម្នាក់​ទៀត និង​បាន​រត់​តាម​ប្រុស​ស្នេហ៍​ថ្មី​ចាកចោល​កូនប្រុស​គាត់​រូប​នេះ​បាត់​ថែម​ទៀត​។ បន្ទាប់​ពី​ត្រូវ​ប្រពន្ធ​ផិតក្បត់​បែប​នេះ ធ្វើ​ឲ្យ កូនប្រុស​ម្នាក់​នេះ​ឯកោ ហើយ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៥ គេ​ក៏​បាន​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​តែ​ម្នាក់ឯង មក​រស់នៅ​ជាមួយ​គាត់​ជា​ម្ដាយ​វិញ ហើយ​អ្វី​ដែល​ជា​ទុក្ខវេទនា​ថែម​ទៀត​នោះ កូន​គាត់​ម្នាក់​នេះ​គ្មាន​ថ្លើម​នឹង​គេ​ទេ ព្រោះ​បាន​វះកាត់​លក់​នៅ​ឯ​ប្រទេស​ឥណ្ឌា​បាត់​ទៅ​ហើយ ដើម្បី​យក​ប្រាក់​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ប៉ុន្តែ​មិន​បាន​លុយដុំ​នោះ​ទេ គឺ​អ្នកទិញ​ថ្លើម​នោះ​បាន​ផ្ញើ​ឲ្យ​បន្តិច​ម្ដង​ៗ​ប៉ុណ្ណោះ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​វេលា​ម៉ោង​២​និ​៣០​នាទី​យប់ រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ មីនា បុរស​ដែល​ជា​ជនសង្ស័យ​នោះ បាន​ធ្វើ​សកម្មភាព​គាស់​កែបម៉ូតូ​១​គ្រឿង​ប្រភេទ​កូន​ទា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 1DH-0365 ដែល​ជា​កម្មសិទ្ធិ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ សួ​ស សិលា អាយុ​២៥​ឆ្នាំ ជា​មេការ​ហាង​ខារ៉ាអូខេ​ខាងលើ​។ ដែល​បាន​ទុក​នៅ​ចំណុច​ហាង​ខារ៉ាអូខេ​នោះ ស្ថិត​ភូមិ​ព្រៃ​ស​លិច សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ដោយ​លួច​យក​បាន​លុយ​ចំនួន​៨៧​ដុល្លារ និង​២១.៩០០​រៀល បន្ទាប់​មក​ក៏​ត្រូវ​បាន​ជន​រង​គ្រោះ​ប្តឹង​ឲ្យ​នគរបាល​ឃាត់ខ្លួន​តែ​ម្តង​។

ប្រភព​ដដែល​បាន​បន្ត​ថា ដោយសារ​តែ​មាន​ភស្ដុ​តាង និង​ពាក្យបណ្ដឹង​ត្រឹមត្រូវ នគរបាល​ប៉ុស្ដិ៍​ព្រៃ​ស ក៏​បាន​បញ្ជូន​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​បន្ត​តាម​សំណូមពរ​ជន​រង​គ្រោះ ដោយឡែក​លោក យាយ​ដែល​ជា​ម្ដាយ​របស់​ជន​នោះ​ពិតជា​គួរ​ឲ្យ​អាណិត​ខ្លាំង​ណាស់ ពេល​បាន​ជួប​ជាមួយនឹង​នាង​ម្ចាស់​ដើមបណ្ដឹង គាត់​បាន​សំពះ​អង្វរ និង​យំ​ឱប​នាង​ឲ្យ​ដក​ពាក្យបណ្ដឹង ដែល​បាន​ប្ដឹង​កូន​គាត់​នោះ​វិញ ដោយ​គាត់​បាន​និយាយ​ថា​«​សព្វថ្ងៃ​យាយ​មាន​តែ​២​នាក់​ម្ដាយ និង​កូន​នេះ​ទេ គ្មាន​សាច់ញាតិ​ផ្សេង​ឡើយ សូម​នាង​ជួយ​ដក​ពាក្យ​ប្ដឹង​វិញ​ទៅ បើ​នាង​មិន​លើកលែង​ទេ ហើយ​កូន​យាយ​ត្រូវ​ជាប់គុក​នោះ យាយ​ច្បាស់​ជា​ស្លាប់​មិន​ខាន​ទេ សុំ​ចៅ​ធ្វើបុណ្យ​ម្ដង​ទៅ​ចៅ​»​។ ប៉ុន្តែ​ទោះជា​គាត់​ខំ​យំ​ននៀល​ដី​បែប​ណា មិន​ត្រូវ​បាន​នាង​ម្នាក់​នោះ​លើកលែង​ឲ្យ និង​ដក​ពាក្យបណ្ដឹង​វិញ​ឡើយ នាង​នៅ​តែ​រក្សា​ជំហរ​ប្ដឹង​ដដែល ព្រមទាំង​និយាយ​ថា «​កុំ​គិត​ច្រើន​យាយ នេះ​សំណាង​ហើយ​ដែល​ខ្ញុំ​មិន​ទារជំងឺចិត្ត​ថែម​ទៀត​នោះ ហើយ​ខ្ញុំ​ចង់​ជួយ​ដែរ តែ​ជួយ អត់​បាន​ទេ ហើយ​ឲ្យ​នាង​ធ្វើ​ម៉េច បើ​យល់​ញាតិ​ឃ្លាត​ច្បាប់​ច្រើន​ពេក​ពិបាក​ណាស់ ពេល​នេះ​នាង​ប្រគល់​ឲ្យ ច្បាប់​ជា​អ្ន​ល​ចាត់ចែង​ហើយ ស្រេច​តែ​លើ​ច្បាប់​ចុះ ព្រោះ​មនុស្ស​កូន​យាយ​ពិបាក​ណាស់​ឲ្យ​គាត់​នៅ​ទី​នេះ​ចុះ​ដើម្បី​កែខ្លួន​ម្ដង​ទៅ​ចុះ​» ។ បន្ទាប់​ពី​យំសោក​អង្វរ​ស្ត្រី​មេការ​នោះ មិន​ព្រម​លើកលែង​ឲ្យ​កូន​គាត់​បែប​នេះ លោកយាយ​អស់សង្ឃឹម និង​បាន​ចាក​ចេញពី​កន្លែង​នគរបាល​ទៅ​បាត់​មិនដឹង​ថា ទៅ​ស្នាក់​នៅ​ទីណា​នោះ​ទេ ។

នគរបាល​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ឃើញ​លោកយាយ​យំ​សំពះ​អង្វរ​ស្ត្រី​ជា​មេការ​រូប​នោះ​បែប​នេះ មានការ​អាណិតអាសូរ​ខ្លាំង​ណាស់ ។ លោក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ​បាន​ឆ្លង​យោបល់​ថ្នាក់លើ រៀបរាប់​ពី​ដំណើររឿង​ពិត ដើម្បី​អនុគ្រោះ​ដល់​ជន​នោះ​បាន​រកស៊ី​ចិញ្ចឹម​ម្ដាយ​ចាស់​វិញ ហើយ​ថ្នាក់លើ​បាន យល់យោគ​អស់ហើយ​។ បន្ទាប់​មក​បាន​អង្វរ​ឲ្យ​នាង​មេការ​រូប​នោះ ដក​ពាក្យបណ្ដឹង​វិញ​ទៅ ប៉ុ​ន្ត​នាង​មានចិត្ត​រឹង​ដូច​ដែកថែប មិន​ព្រម​ដក​ដាច់ខាត ដូច្នេះ​នគរបាល​មិន​អាច​ជួយ​លោកយាយ​បាន​ឡើយ មាន​តែ​ចាត់ការ​តាម​ច្បាប់ ព្រោះ​ប្រសិនបើ​ដោះ​លែង​ជន​នោះ នគរបាល​និង​ទទួល​រង​នៅ​ការ​ប្ដឹង​ពី​ស្ត្រី​នោះ​ជាក់​ជា​មិន​ខាន​ឡើយ​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]