ភ្នំពេញ៖ ព្រឹកមិញនេះ យោងតាមហ្វេសប៊ុកផេករបស់ លោក ហ៊ួរ សុផល ម្ចាស់ផលិតកម្មក្លាស៊ិក (Classic) បានប្រាប់ឱ្យដឹងថា កាលពីយប់មិញ លោក ម៉ៅ ស៊ីវឌ្ឍសត្យា ដែលជាតារាសម្តែងថ្មីមួយដួង និងជាតួអង្គសំខាន់ម្នាក់ផង នៅខ្សែភាពយន្តថ្មី គឺរឿង «រាជបុរី Comeback» បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរងរបួសនៅត្រង់មុខ និងជើងយ៉ាងធ្ងន់ធ្ងរ។

ខ្លឹមសារទាំងស្រុងនៅលើហ្វេសប៊ុករបស់ លោក ហ៊ួរ សុផល បានឱ្យដឹងដូច្នេះថា៖

«លោក ម៉ៅ ស៊ីវឌ្ឍសត្យា (Mao Sivutsetya) តារាសម្តែងថ្មី និងជាតួអង្គសំខាន់នៅក្នុងរឿង រាជបុរី comeback បានជួបគ្រោះចរាចរណ៍ត្រូវរងរបួសមុខ និងជើងយ៉ាងធ្ងន់ធ្ងរ នៅយប់មិញនេះ។ ខ្ញុំបាទ ហ៊ួរ សុផល ហៅ សិរី និងក្រុមការងារសូមជួនពរឱ្យប្អូនឆាប់បានជា និងឆាប់បានមកថតខ្សែភាពយន្តរឿង រាជបុរី comeback បន្តទៀត។ សូមជួយជួនពរគាត់ និងផ្តល់កម្លាំងចិត្តអោយគាត់ផង all fri សាធុ សាធុ! ជួយ shear pong»។

ពេលនេះ លោក ម៉ៅ ស៊ីវឌ្ឍសត្យា កំពុងសម្រាលព្យាបាលជំងឺរបស់ខ្លួន ហើយលោកក៏មិនភ្លេចថ្លែងអំណរគុណទៅដល់ លោក ហ៊ូរ សុផល ព្រមទាំងក្រុមការងារបច្ចេកទេសទាំងអស់នៅក្នុងរឿង ដូច្នេះផងដែរថា៖ «អរគុណដល់បងប្រុស Hour Sophal Classic (ហ៊ួរ សុផល) ហៅបង សិរី និងក្រុមការងារបច្ចេកទេសទាំងអស់នៅក្នុងរឿង រាជបុរី ComeBack ដែលបានយកចិត្តទុកដាក់លើរូបខ្ញុំបាទ។ សូមជូនពរបងៗ ជួបតែសំណាងល្អ និងជោគជ័យក្នុងការងារ»។

គួរឱ្យដឹងដែរថា តារាចម្រៀង លោក រាជ បុរី បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តស្លាប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងពាក់កណ្តាលខែមេសា ឆ្នាំ២០១៦ កន្លងទៅ។ ហើយដោយក្តីស្រលាញ់រាប់អាន លោក ហ៊ួរ សុផល ក៏បានលើកយក ជីវប្រវត្តិនៃការតស៊ូខ្លះៗ របស់លោក រាជ បុរី មកលាតត្រដាងក្នុងរឿងភាគថ្មីនេះ៕

លោក ម៉ៅ ស៊ីវឌ្ឍសត្យា

កំណត់ហេតុឡូតខ្មែរ៖ 

រំលឹកព័ត៌មានចាស់ ព្រឺរោមជំនួស! ស្រាប់តែលេចឃើញមនុស្សអត់ក្បាល គេងក្បែរ តារាស្រី ជេស៊ីកា ខណៈកំពុងថតរឿង «រាជបុរី Comeback»

វាជារឿងមួយមិនគួរឲ្យជឿ ខណៈពេលតារាស្រី ជេស៊ីកា កំពុងថតឈុតមួយ ក្នុងរឿង «រាជបុរី Comeback »ស្រាប់តែថតចេញមនុស្សអត់ក្បាល នៅគេងក្បែរនាង ដែលតាមការពិតទៅ ឈុតនោះ គឺនាងគេងលើគ្រែ ម្នាក់ឯងប៉ុណ្ណោះ។

បើតាមការរៀបរាប់តាមហ្វេសប៊ុក លោក ហួរ សុផល ដែលជាម្ចាស់ផលិតកម្ម បានសរសេរថា «សូមជួយវិភាគទាំងអស់គ្នា នេះជាការពិត ជឿ ឬមិនជឿ រឿងកើតឡើង នៅពេលដែលកំពុងថតរឿង រាជ បុរី នៅឈុតបុរីស្លាប់ នៅម៉ោង ៩ យប់ ថតនៅថ្ងៃទី២១ ខែ២ ២០១៧ ពេលដែលក្រុមការងារ យករូបមើលទើបបានដឹងការពិត គួរឲ្យព្រឺរោមមែនទែន សំខាន់តួឯកស្រី ជេស៊ីកា ភ័យយំពេក ឥឡូវឈឺហើយ»

ក្នុងនោះ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយពួកគេ ក៏បានមើលឃើញ ដូចលោក ហួរ សុផល បានសរសេររៀបរាប់ក្នុងហ្វេសប៊ុកផងដែរ ដែលឃើញមនុស្សអត់ក្បាល គេងជិតកញ្ញា ជេស៊ីកា មែន ហាក់ដូចជាគេងបែរខ្នង និងអង្គុញជើងទៀតផង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]