ភ្នំពេញ៖ វាជារឿងមួយមិនគួរឲ្យជឿ ខណៈពេលតារាស្រី ជេស៊ីកា កំពុងថតឈុតមួយ ក្នុងរឿង «រាជបុរី Comeback »ស្រាប់តែថតចេញមនុស្សអត់ក្បាល នៅគេងក្បែរនាង ដែលតាមការពិតទៅ ឈុតនោះ គឺនាងគេងលើគ្រែ ម្នាក់ឯងប៉ុណ្ណោះ។

បើតាមការរៀបរាប់តាមហ្វេសប៊ុក លោក ហួរ សុផល ដែលជាម្ចាស់ផលិតកម្ម បានសរសេរថា «សូមជួយវិភាគទាំងអស់គ្នា នេះជាការពិត ជឿ ឬមិនជឿ រឿងកើតឡើង នៅពេលដែលកំពុងថតរឿង រាជ បុរី នៅឈុតបុរីស្លាប់ នៅម៉ោង ៩ យប់ ថតនៅថ្ងៃទី២១ ខែ២ ២០១៧ ពេលដែលក្រុមការងារ យករូបមើលទើបបានដឹងការពិត គួរឲ្យព្រឺរោមមែនទែន សំខាន់តួឯកស្រី ជេស៊ីកា ភ័យយំពេក ឥឡូវឈឺហើយ»

ក្នុងនោះ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយពួកគេ ក៏បានមើលឃើញ ដូចលោក ហួរ សុផល បានសរសេររៀបរាប់ក្នុងហ្វេសប៊ុកផងដែរ ដែលឃើញមនុស្សអត់ក្បាល គេងជិតកញ្ញា ជេស៊ីកា មែន ហាក់ដូចជាគេងបែរខ្នង និងអង្គុញជើងទៀតផង៕ ចុះប្រិយមិត្តយល់ឃើញយ៉ាងណាដែរ? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា គឺថ្វីត្បិតតារាចម្រៀងលោក រាជ បុរី ស្លាប់មែនពិត ក៏ម្ចាស់ផលិតកម្មក្លាស៊ិក លោក ហួរ សុផល បង្ហើរសារជូនពរ អានហើយរំជួលចិត្ត

ក្រោយពីតារាសម្តែង និងជាតារាចម្រៀង ដៃគូឆ្លើយឆ្លងដ៏មានប្រជាប្រិយភាពជាមួយនឹងកញ្ញា សុគន្ធ អារីយ៉ា ប្រចាំនៅក្នុងផលិតកម្ម Classic បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តស្លាប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងពាក់កណ្តាលខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ គេសង្កេតឃើញថា មិនថាតែក្រុមគ្រួសាររបស់លោក រាជ បុរី តែប៉ុណ្ណោះទេ ដែលកើតទុក្ខក្រៀមក្រំ បន្ទាប់ពីបាត់បង់សមាជិកដ៏ល្អក្នុងគ្រួសាររបស់ខ្លួន តែសូម្បីតែម្ចាស់ផលិតកម្ម Classic លោក ហួរ សុផល ក៏កើតទុក្ខសង្វេគក្នុងចិត្តជាទម្ងន់ ដោយបានបាត់បង់មនុស្សជំនិតក្នុងផលិតកម្មរបស់ខ្លួន ដែលរូបលោកចាត់ទុកលោក រាជ បុរី ប្រៀបបីដូចជា បងប្អូនបង្កើតដ៏ល្អបំផុតរបស់លោកផងដែរ។

ថ្វីត្បិតតែលោក រាជ បុរី ស្លាប់មែនពិត ក៏ម្ចាស់ផលិតកម្មក្លាស៊ិករូបនេះ បានចងចាំយ៉ាងច្បាស់ ពីថ្ងៃខែឆ្នាំកំណើត របស់លោក រាជ បុរី ថែមទៀតផង។ ជាក់ស្តែងលោក ហួរ សុផល បានបង្ហោះសារមួយបង្ហាញពីអារម្មណ៍អាណិតស្រលាញ់ ចំពោះលោក រាជ បុរី នៅលើគណនីហ្វេសប៊ុក របស់លោកថា «រីករាយថ្ងៃកំណើត លោក រាជ បុរី ថ្ងៃទី ០១/១២/២០១៦ មនុស្សល្អរបស់បង ហើយក៏ជាបងប្អូនល្អ ជាមនុស្សដែលខ្ញុំស្រលាញ់បំផុត ជាពិសេសនឹងជាមនុស្សល្អ សម្រាប់ទស្សនិកជនទាំងអស់ ដែលពួកយើងបំភ្លេចមិនបាន ចងចាំនៅក្នុងបេះដូង ថ្វីពួកយើងនៅភពផ្សេងគ្នាយ៉ាងណាក៏ដោយ ក៏ការស្រលាញ់នឹងនៅតែនឹកអាល័យ ដល់គាត់ជារៀងរហូត។ ហើយខ្ញុំនឹងសង្ឃឹមថា ការថតខ្សែភាពយន្តភាពយន្ត របស់ផលិតកម្មក្លាសស៊ីក សម្រាប់ឆ្នាំ២០១៧ ខាងមុននេះ ដែលទាក់ទងទៅនឹងខ្សែជីវិតខ្លះៗរបស់លោក រាជ បុរី នឹងការកែច្នៃជាឈុតឆាកខ្មោច រន្ធត់ កំប្លែង ស្នេហា នឹងមានការចូលរួមថតពីតារាល្បីៗ និងតារាក្នុងហ្វេសប៊ុកជាច្រើន ដែលបានចូលរួមថតទុក្ខអនុស្សវរីយ៍ សម្រាប់ក្នុងការដាក់បញ្ចាំង នៅតាមរោងភាពយន្តខាងមុខនេះ។ ហើយខ្ញុំបាទ ហួរ សុផល សង្ឃឹមថា នឹងមានការគាំទ្រច្រើន ពីទស្សនិកជនយ៉ាងខ្លាំងផងដែរ សម្រាប់ខ្សែភាពយន្តទី៧ របស់ផលិតកម្មក្លាសស៊ិក។ ប្រសិនបើគាំទ្រសូមជួយ Share និង Like ផង។ សូមអរគុណសម្រាប់អ្នកគាំទ្រ»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជេស៊ីកា