ភ្នំពេញ៖ ក្រោយពីតារាសម្តែង និងជាតារាចម្រៀង ដៃគូឆ្លើយឆ្លងដ៏មានប្រជាប្រិយភាពជាមួយនឹងកញ្ញា សុគន្ធ អារីយ៉ា ប្រចាំនៅក្នុងផលិតកម្ម Classic បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តស្លាប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងពាក់កណ្តាលខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ គេសង្កេតឃើញថា មិនថាតែក្រុមគ្រួសាររបស់លោក រាជ បុរី តែប៉ុណ្ណោះទេ ដែលកើតទុក្ខក្រៀមក្រំ បន្ទាប់ពីបាត់បង់សមាជិកដ៏ល្អក្នុងគ្រួសាររបស់ខ្លួន តែសូម្បីតែម្ចាស់ផលិតកម្ម Classic លោក ហួរ សុផល ក៏កើតទុក្ខសង្វេគក្នុងចិត្តជាទម្ងន់ ដោយបានបាត់បង់មនុស្សជំនិតក្នុងផលិតកម្មរបស់ខ្លួន ដែលរូបលោកចាត់ទុកលោក រាជ បុរី ប្រៀបបីដូចជា បងប្អូនបង្កើតដ៏ល្អបំផុតរបស់លោកផងដែរ។

ថ្វីត្បិតតែលោក រាជ បុរី ស្លាប់មែនពិត ក៏ម្ចាស់ផលិតកម្មក្លាស៊ិករូបនេះ បានចងចាំយ៉ាងច្បាស់ ពីថ្ងៃខែឆ្នាំកំណើត របស់លោក រាជ បុរី ថែមទៀតផង។ ជាក់ស្តែងលោក ហួរ សុផល បានបង្ហោះសារមួយបង្ហាញពីអារម្មណ៍អាណិតស្រលាញ់ ចំពោះលោក រាជ បុរី នៅលើគណនីហ្វេសប៊ុក របស់លោកថា «រីករាយថ្ងៃកំណើត លោក រាជ បុរី ថ្ងៃទី ០១/១២/២០១៦ មនុស្សល្អរបស់បង ហើយក៏ជាបងប្អូនល្អ ជាមនុស្សដែលខ្ញុំស្រលាញ់បំផុត ជាពិសេសនឹងជាមនុស្សល្អ សម្រាប់ទស្សនិកជនទាំងអស់ ដែលពួកយើងបំភ្លេចមិនបាន ចងចាំនៅក្នុងបេះដូង ថ្វីពួកយើងនៅភពផ្សេងគ្នាយ៉ាងណាក៏ដោយ ក៏ការស្រលាញ់នឹងនៅតែនឹកអាល័យ ដល់គាត់ជារៀងរហូត។ ហើយខ្ញុំនឹងសង្ឃឹមថា ការថតខ្សែភាពយន្តភាពយន្ត របស់ផលិតកម្មក្លាសស៊ីក សម្រាប់ឆ្នាំ២០១៧ ខាងមុននេះ ដែលទាក់ទងទៅនឹងខ្សែជីវិតខ្លះៗរបស់លោក រាជ បុរី នឹងការកែច្នៃជាឈុតឆាកខ្មោច រន្ធត់ កំប្លែង ស្នេហា នឹងមានការចូលរួមថតពីតារាល្បីៗ និងតារាក្នុងហ្វេសប៊ុកជាច្រើន ដែលបានចូលរួមថតទុក្ខអនុស្សវរីយ៍ សម្រាប់ក្នុងការដាក់បញ្ចាំង នៅតាមរោងភាពយន្តខាងមុខនេះ។ ហើយខ្ញុំបាទ ហួរ សុផល សង្ឃឹមថា នឹងមានការគាំទ្រច្រើន ពីទស្សនិកជនយ៉ាងខ្លាំងផងដែរ សម្រាប់ខ្សែភាពយន្តទី៧ របស់ផលិតកម្មក្លាសស៊ិក។ ប្រសិនបើគាំទ្រសូមជួយ Share និង Like ផង។ សូមអរគុណសម្រាប់អ្នកគាំទ្រ»

ចុះសម្រាប់ប្រិយមិត្តវិញ មានពាក្យអ្វីខ្លះ ចង់និយាយក្នុងថ្ងៃខួបលោក រាជ បុរីដែរទេ?

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា តារាចម្រៀង រាជ បុរី ស្លាប់ដោយគ្រោះថ្នាក់ ចរាចរណ៍ ក្រឡាប់រថយន្ត នៅក្រុងប៉ោយប៉ែត។

តារាសម្តែងនិងជាតារាចម្រៀង ប្រចាំនៅក្នុងផលិតកម្ម Classic លោក រាជ បុរី បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តស្លាប់ កាលពីយប់មិញនេះ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បើតាម Facebook របស់លោក ហួរ សុផល ចាងហ្វាងផលិតកម្ម Classic បានបង្ហោះសពរបស់លោក រាជ បុរី ដែលបានស្លាប់ក្នុង គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តយប់មិញនេះ នៅក្រុងប៉ោយប៉ែត ពេលរូបលោក និងតារាចម្រៀង រាជ បូរី ព្រមទាំងមនុស្ស ៣នាក់ផ្សេងទៀត ត្រឡប់ពីដំណើរកម្សាន្តនៅប្រទេសថៃវិញ។

លោក ហួរ សុផល បានប្រាប់ Looking TODAY អោយដឹងទៀតថា "ពេលធ្វើដំណើរមកដល់ក្រុងប៉ោយប៉ែត នាម៉ោងប្រមាណ ៩៖៣០ នាទីយប់ មិនដឹងជាមានមូលហេតុអ្វីស្រាប់តែរថយន្ត ដែលលោកជិះម៉ាកកាមរីបាឡែន ក្រឡាប់ធ្លាក់ពីផ្លូវ បណ្ដាលឲ្យលោក រាជ បុរី និងស្រ្តីចំណាស់ ម្នាក់ទៀតស្លាប់ ក្រោយបញ្ចូនដល់មន្ទីពេទ្យ ក្រុងប៉ោយប៉ែត"។

លោក បានបញ្ជាក់ប្រាប់ទៀតថា សពរបស់តារាចម្រៀង រាជ បុរី រៀបចំដឹកសព ទាំងយប់តែម្ដង មកធ្វើបុណ្យ តាមប្រពៃណី នៅ ឯក្រុងភ្នំពេញ ដោយនៅពេលនេះ សពកំពុងតែដម្កល់ធ្វើបុណ្យក្នុងវត្ត ចាក់អង្រែក្រោម ខណ្ឌមានជ័យ ហើយនឹងត្រូវធ្វើពិធីបូជា នៅថ្ងៃស្អែកនេះ ។ ហេតុដូច្នេះដំណឹងអកុសលនេះ ចាត់ទុកជាការអញ្ជើញដល់បណ្ដា សិល្បករ សិល្បការិនី រួមអាជីពទាំងអស់ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយគ្រួសារសព៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]