ប៉ោយប៉ែត៖ តារាសម្តែងនិងជាតារាចម្រៀង ប្រចាំនៅក្នុងផលិតកម្ម Classic លោក រាជ បុរី បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តស្លាប់ កាលពីយប់មិញនេះ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បើតាម Facebook របស់លោក ហួរ សុផល ចាងហ្វាងផលិតកម្ម Classic បានបង្ហោះសពរបស់លោក រាជ បុរី ដែលបានស្លាប់ក្នុង គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តយប់មិញនេះ នៅក្រុងប៉ោយប៉ែត ពេលរូបលោក និងតារាចម្រៀង រាជ បូរី ព្រមទាំងមនុស្ស ៣នាក់ផ្សេងទៀត ត្រឡប់ពីដំណើរកម្សាន្តនៅប្រទេសថៃវិញ។

លោក ហួរ សុផល បានប្រាប់ Looking TODAY អោយដឹងទៀតថា "ពេលធ្វើដំណើរមកដល់ក្រុងប៉ោយប៉ែត នាម៉ោងប្រមាណ ៩៖៣០ នាទីយប់ មិនដឹងជាមានមូលហេតុអ្វីស្រាប់តែរថយន្ត ដែលលោកជិះម៉ាកកាមរីបាឡែន ក្រឡាប់ធ្លាក់ពីផ្លូវ បណ្ដាលឲ្យលោក រាជ បុរី និងស្រ្តីចំណាស់ ម្នាក់ទៀតស្លាប់ ក្រោយបញ្ចូនដល់មន្ទីពេទ្យ ក្រុងប៉ោយប៉ែត"។

លោក បានបញ្ជាក់ប្រាប់ទៀតថា សពរបស់តារាចម្រៀង រាជ បុរី រៀបចំដឹកសព ទាំងយប់តែម្ដង មកធ្វើបុណ្យ តាមប្រពៃណី នៅ ឯក្រុងភ្នំពេញ ដោយនៅពេលនេះ សពកំពុងតែដម្កល់ធ្វើបុណ្យក្នុងវត្ត ចាក់អង្រែក្រោម ខណ្ឌមានជ័យ ហើយនឹងត្រូវធ្វើពិធីបូជា នៅថ្ងៃស្អែកនេះ ។ ហេតុដូច្នេះដំណឹងអកុសលនេះ ចាត់ទុកជាការអញ្ជើញដល់បណ្ដា សិល្បករ សិល្បការិនី រួមអាជីពទាំងអស់ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយគ្រួសារសព៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]