(ភ្នំពេញ)៖ ក្រុមសមត្ថកិច្ចមូលដ្ឋាន កំពុងស៊ើបអង្កេតលើករណីផ្ទុះទូរ ATM មួយកន្លែងរបស់ធនាគារកាណាឌីយ៉ា ស្ថិតនៅមុខមន្ទីរពេទ្យកុមារជាតិ នាសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីយប់មិញ ក្នុងនោះ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ កំពុងត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា ជាអ្នកធ្វើសកម្មភាពបំផ្ទុះទូរ ATM នេះតែម្តង។ នេះបើតាមការអះអាងរបស់សមត្ថកិច្ចមូលដ្ឋាន នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ការសង្ស័យទៅលើបុរសម្នាក់នោះ បានធ្វើឡើងបន្ទាប់ពី សមត្ថកិច្ចបានពិនិត្យឃើញនៅក្នុងកាមេរ៉ា នៅកន្លែងកើតហេតុ ដែលបង្ហាញថា បុរសមិនស្គាល់អត្តសញ្ញាណនោះ គឺជាជនសង្ស័យទី១ ដែលបំផ្ទុះទូរ ATM ។

សូមបញ្ជាក់ថា នៅវេលាម៉ោង ១២៖៣០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ មានករណីផ្ទុះទូ ATM របស់ ធនាគារកាណាឌីយ៉ា ដែលមានទីតាំងជាប់របងមន្ទីរពេទ្យកុមារជាតិ ផ្លូវសហព័ន្ធរុស្សី ក្រុមទី៤២ ភូមិ១១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

កម្លាំងនគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងដោះមីនសីុម៉ាក់ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ បានចុះទៅស្រាវជ្រាវដោយផ្ទាល់នៅទីតាំងទូដកលុយ (ATM) របស់ធនាគារ កាណាឌីយ៉ានោះ។

លោក ហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោក បានប្រាប់អង្គភាព Fresh News ថា «ចំពោះករណីនេះយើង មិនទាន់រកមូលហេតុដឹងឲ្យពិតប្រាកដនៅឡើយទេ ដោយរង់ចាំការស្រារជ្រាវបន្តទៀត នៅថ្ងៃនេះ ដោយមានការចូលរួមពិនិត្យផ្ទាល់ពីកម្លាំងសីុម៉ាក់ ពីព្រោះក្រោយកើតហេតុ យើងមិនទាន់រកឃើញវត្ថុតាង​ណាមួយដែលគួរឲ្យសង្ស័យជាគ្រឿងផ្ទុះនៅឡើយទេ ហើយយើងនឹងពិនិត្យមើលតាមកាមេរ៉ាសុវត្ថិភាពបន្ថែមទៀត»។

យ៉ាងណាក៏ដោយ បើតាមលោក ហ៊ុន សុធី ការផ្ទុះនេះបានបណ្តាលឲ្យផ្នែកខាងលើ គឺកន្លែងញុកកាត បានរងការខូចខាត ប៉ុន្តែផ្នែកខាងក្រោមជាកន្លែងដាក់លុយវិញ មិនមានការប៉ះពាល់នោះទេ ហើយក្រោយកើតហេតុភ្លាមៗនោះ ខាងធនាគារបានមកយកលុយទាំងអស់ទៅវិញហើយ។

របាយការណ៍របស់នគរបាល បាមបង្ហាញថា ការខូចខាត ទូATM របស់ធនាគារកាណាឌីយ៉ា មានការខូចខាតប្រហែល៨០%៕

ប្រភព៖ Fresh News

ព័ត៌មានចាប់អារម្មណ៍ផ្សេងទៀត៖

ញាក់សាច់ មង្គលការនៅស្រុកខ្មែរមួយនេះ ពិតជារៀបចំមិនធម្មតា ប្រៀបដូចឋានសួគ៌ពិតៗ!

ភ្នំពេញ៖ ថ្មីៗនេះ ពិធីមង្គលការរបស់ កូនក្រមុំកូនកម្លោះ មួយគូ បានធ្វើឲ្យមហាជនស្ងើចសរសើរ ពីការរៀបចំយ៉ាងសម្បើមអស្ចារ្យ ប្រៀបដូចជាឋានសួគ៌ពិតៗ។

នៅក្នុងទំព័រហ្វេសប៊ុកមួយ បានធ្វើការបង្ហោះនូវរូបថតជាច្រើនសន្លឹក ដែលឃើញពី តុបតែង និងដេគ័រ នៅក្នុងពិធី ពិតជាស្រស់ស្អាតយ៉ាងខ្លាំង ប្លែកភ្នែក ជាមួយនឹងផ្កាស្រស់ធ្លាក់ពាសពេញ។

ពីដំបូងឡើយ អ្នកលេងបណ្តាញសង្គមភាគច្រើន បានយល់ច្រឡំថា ពិធីមង្គលការមួយនេះ គឺនៅបរទេស តែដល់ពេល មើលការរៀបរាប់នៅខាងលើរូប ទើបដឹងថា នៅស្រុកខ្មែរសោះ ដែលបានរៀបចំនៅមជ្ឈមណ្ឌលកោះពេជ្រ។

មិនតែប៉ុណ្ណោះ ក៏មានមនុស្សជាច្រើន បានសម្តែងការភ្ញាក់ផើ្អល និងចាប់អារម្មណ៍ទៅលើ ពិធីមង្គលការនេះមែនទែន ដែលនាំគ្នាចុចLike យ៉ាងសន្ធឹកសន្ធាប់ ហើយក៏មានអ្នកខ្លះ បានគិតថា ការចំណាយក្នុងពិធីមួយនេះ ប្រហែលជាអស់ច្រើនហើយព្រោះបើមើលទៅតាមការរៀបចំ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]