ភ្នំពេញ៖ កាលពីយប់មិញនេះ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីទូរដកប្រាក់ ATM របស់ធនាគារកាណាឌីយ៉ា បានផ្ទុះលាន់លឺដូចគ្រាប់បែក នៅក្បែររបងមន្ទីរពេទ្យកុមារជាតិ លើដងមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងខណ្ឌទួលគោក។

នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ TVFB ជាមួយនឹងសារជាច្រើនរបស់អ្នកហ្វេសប៊ុក បានបង្ហាញឲ្យដឹងថា នៅមុនកើតរឿងនេះគឺពុំមាននរណាម្នាក់ ទៅដកប្រាក់អ្វីនោះទេ ដែលដំបូងឡើងអ្នកនៅតំបន់នោះយល់ថា ជាការផ្ទុះកង់រថយន្ដ។ ក្រោយពីផ្ទុះ ពួកគេក៏ដើរទៅមើល ក៏ប្រទះឃើញថា កញ្ចក់ទូរ ATM បានបែកខ្ទេចខ្ទី តែពុំទាន់ផ្ទុះដល់កន្លែងផ្ទុកលុយនោះទេ។

យ៉ាងណាមិញ ក្រោយពីមានហេតុការណ៍នេះ សមត្ថកិច្ចក៏បានទៅដល់ និងត្រួតពិនិត្យ ដែលមូលហេតុពិតប្រាកដបណ្ដាលឲ្យមានរឿងនេះ ពុំទាន់ធ្វើការបកស្រាយនោះទេ ដែលសមត្ថកិច្ចរង់ចាំការធ្វើកោសល្យវិច័យជាមុនសិន។

សូមទស្សនាវីដេអូខាងក្រោម ដែលដកស្រង់ចេញពី TVFB 

រូបភាពពីបណ្ដាញសង្គមហ្វេសប៊ុក៖

ព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ទាក់ទងនឹងទូរ ATM៖

សូមប្រយ័ត្ន! មើលវិធីសាស្ត្រ ពេលចោរចូលមកប្លន់ អ្នកដកប្រាក់ពីទូ ATM (មានវីដេអូ)

ថៃ៖ បុរសវ័យកណ្តាលម្នាក់ ត្រូវបានចោរប្លន់ យកប្រាក់អស់ជាច្រើន ទាំងកណ្តាលថ្ងៃចែស នៅទីតាំង ទូ ATM មួយកន្លែង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើង កាលពីសប្តាហ៍មុន ក្នុងបរិវេណទូម៉ាស៊ីនដកប្រាក់ (ATM) មួយកន្លែង ដែលទំនងដូចជាសាខាធនាគារ Kasikorn នៅឯស្រុក Bang Khun Thian ប្រទេសថៃ។

វីដេអូបានពីកាមេរ៉ាសុវត្ថិភាព នៅកន្លែងកើតហេតុ ត្រូវបានផ្សព្វផ្សាយពេញអនឡាញ កាលពីថ្ងៃទី១០ សីហា កន្លងទៅ បង្ហាញឲ្យឃើញ ចោរម្នាក់ពាក់មួកសុវត្ថិភាព ដើរទៅជិត និងដាក់ដៃទៅលើស្មារបស់ជនរងគ្រោះ ដែលកំពុងឈរដកប្រាក់។ មិនដល់មួយនាទីផង ចោរបានគំរាមប្លន់យកប្រាក់បានសំរេច និងគេចខ្លួនបាត់ ដោយជិះម៉ូតូបិទស្លាកលេខមួយគ្រឿង។ ក្នុងនោះប្រភពឲ្យដឹងថា ទឹកប្រាក់ ដែលត្រូវចោរប្លន់ សរុបចំនួន ៥០,០០០បាត (១,៤០៧ ដុល្លារអាមេរិក)។

យ៉ាងណាមិញ ប៉ូលីសមិនទាន់ កំណត់អត្តសញ្ញាណ របស់ចោរនោះ បាននៅឡើយទេ។ ចំណែកឯជនរងគ្រោះ បានផ្តល់ជាប្រាក់រង្វាន់ ចំនួន ២០,០០០បាត (៥៦៣ដុល្លារអាមេរិក) សំរាប់ការតាមចាប់ចោរនោះឲ្យបាន៕

តោះ!​ ចង់ដឹងកាន់តែច្បាស់សូមទស្សនាឃ្លីបវីដេអូទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]