ភ្នំពេញ៖ ថ្មីៗនេះ ពិធីមង្គលការរបស់ កូនក្រមុំកូនកម្លោះ មួយគូ បានធ្វើឲ្យមហាជនស្ងើចសរសើរ ពីការរៀបចំយ៉ាងសម្បើមអស្ចារ្យ ប្រៀបដូចជាឋានសួគ៌ពិតៗ។

នៅក្នុងទំព័រហ្វេសប៊ុកមួយ បានធ្វើការបង្ហោះនូវរូបថតជាច្រើនសន្លឹក ដែលឃើញពី តុបតែង និងដេគ័រ នៅក្នុងពិធី ពិតជាស្រស់ស្អាតយ៉ាងខ្លាំង ប្លែកភ្នែក ជាមួយនឹងផ្កាស្រស់ធ្លាក់ពាសពេញ។

ពីដំបូងឡើយ អ្នកលេងបណ្តាញសង្គមភាគច្រើន បានយល់ច្រឡំថា ពិធីមង្គលការមួយនេះ គឺនៅបរទេស តែដល់ពេល មើលការរៀបរាប់នៅខាងលើរូប ទើបដឹងថា នៅស្រុកខ្មែរសោះ ដែលបានរៀបចំនៅមជ្ឈមណ្ឌលកោះពេជ្រ។

មិនតែប៉ុណ្ណោះ ក៏មានមនុស្សជាច្រើន បានសម្តែងការភ្ញាក់ផើ្អល និងចាប់អារម្មណ៍ទៅលើ ពិធីមង្គលការនេះមែនទែន ដែលនាំគ្នាចុចLike យ៉ាងសន្ធឹកសន្ធាប់ ហើយក៏មានអ្នកខ្លះ បានគិតថា ការចំណាយក្នុងពិធីមួយនេះ ប្រហែលជាអស់ច្រើនហើយព្រោះបើមើលទៅតាមការរៀបចំ៕

តោះចាំអីទៀត មើលរូបថតស្អាតៗ នៅក្នុងមង្គលការមួយនៅស្រុកខ្មែរទាំងអស់គ្នា៖ 

ប្រភព៖ ទំព័រហ្វេសប៊ុក Rainforest The Wedding

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងមង្គលការនេះដែរ កាលពីទី២៨ខែមករាកន្លងទៅនេះ តារាសម្តែង និងជាពិធីករល្បីឈ្មោះ ពិសេសល្បីថា ជាអ្នកមានទ្រព្យសម្បត្តិផងនោះ លោក Petjah បានចូលរោងការហើយ ដោយពិធីរបស់ពួកគេ ពិតជាអស្ចារ្យ។

នៅក្នុងពិធីមង្គលការទាំងមូល បានប្រព្រឹត្តទៅសណ្ឋាគារ Shangri-La ក្រោមបរិយាកាសដ៏អធិកអធម មិនធ្លាប់មានពីមុនមក ព្រោះគេឃើញថា នៅក្នុងមង្គលការរបស់តារារូបនេះ មានការរៀបចំ តុបតែងលម្អនៅក្នុងពិធី ដោយយកលំនាំតាមក្នុងរឿងតុក្កតា Frozen ដ៏ល្បីល្បាញផងដែរ។

ការតុបតែងនេះហាក់ដូចជា ទីក្រុងព្រិលមួយទៅហើយ ដែលមានភាពស្រស់ស្អាត និងកម្របានឃើញពិធីរៀបមង្គលការណា ដែលបានរៀបចំឡើងដូច្នេះខ្លាំងណាស់។

តាមការឱ្យដឹងពីសាមីខ្លួនទាំងពីរ មូលហេតុធំដែលនាំឱ្យពួកគេសម្រេចធ្វើពិធីមង្គលការដោយមានការតុបតែង តាមបែបដូចនៅក្នុងរឿងតុក្កតា Frozen ដូច្នេះគឺដោយ សារតែវាជាការនិយមចូលចិត្តរបស់ខាងកូនក្រមុំផ្ទាល់តែម្តង ទើបខាងកូនកម្លោះបំពេញបំណងគ្រប់យ៉ាងបែបនេះ។ ចំណែកឯកូនក្រមុំវិញក៏បានស្លៀកនូវឈុតស៊ីគ្នាទៅនឹងបរិយាកាសនៅជុំវិញខ្លួន ជាមួយរ៉ូបយ៉ាងប្រណិត មានតម្លៃថ្លៃកប់ពពក។

ទន្ទឹមនឹងនេះក៏មាន ភ្ញៀវកិត្តិយសជាច្រើនកុះករបានមកចូលរួមផងដែរ ដោយមានសុទ្ធតែភ្ញៀវលំដាប់ៗ និងតារាៗប្រុសស្រីល្បីៗជាច្រើនរូបទៀតនៅក្នុងស្រុក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]