ថៃ៖ នៅថ្ងៃទី២៨ខែមករាកន្លងទៅនេះ តារាសម្តែង និងជាពិធីករល្បីឈ្មោះ ពិសេសល្បីថា ជាអ្នកមានទ្រព្យសម្បត្តិផងនោះ លោក Petjah បានចូលរោងការហើយ ជាមួយនឹងកញ្ញា Newclear ប្អូនស្រីនាងឡាំជៀក ក្រោយពីបានទាក់ទងគ្នាអស់រយៈពេលជាយូរ។

នៅក្នុងពិធីមង្គលការទាំងមូល បានប្រព្រឹត្តទៅសណ្ឋាគារ Shangri-La ក្រោមបរិយាកាសដ៏អធិកអធម មិនធ្លាប់មានពីមុនមក ព្រោះគេឃើញថា នៅក្នុងមង្គលការរបស់តារារូបនេះ មានការរៀបចំ តុបតែងលម្អនៅក្នុងពិធី ដោយយកលំនាំតាមក្នុងរឿងតុក្កតា Frozen ដ៏ល្បីល្បាញផងដែរ។

ការតុបតែងនេះហាក់ដូចជា ទីក្រុងព្រិលមួយទៅហើយ ដែលមានភាពស្រស់ស្អាត និងកម្របានឃើញពិធីរៀបមង្គលការណា ដែលបានរៀបចំឡើងដូច្នេះខ្លាំងណាស់។ 

តាមការឱ្យដឹងពីសាមីខ្លួនទាំងពីរ មូលហេតុធំដែលនាំឱ្យពួកគេសម្រេចធ្វើពិធីមង្គលការដោយមានការតុបតែង តាមបែបដូចនៅក្នុងរឿងតុក្កតា Frozen ដូច្នេះគឺដោយ សារតែវាជាការនិយមចូលចិត្តរបស់ខាងកូនក្រមុំផ្ទាល់តែម្តង ទើបខាងកូនកម្លោះបំពេញបំណងគ្រប់យ៉ាងបែបនេះ។ ចំណែកឯកូនក្រមុំវិញក៏បានស្លៀកនូវឈុតស៊ីគ្នាទៅនឹងបរិយាកាសនៅជុំវិញខ្លួន ជាមួយរ៉ូបយ៉ាងប្រណិត មានតម្លៃថ្លៃកប់ពពក។ 

ទន្ទឹមនឹងនេះក៏មាន ភ្ញៀវកិត្តិយសជាច្រើនកុះករបានមកចូលរួមផងដែរ ដោយមានសុទ្ធតែភ្ញៀវលំដាប់ៗ និងតារាៗប្រុសស្រីល្បីៗជាច្រើនរូបទៀតនៅក្នុងស្រុក៕

ខាងក្រោមនេះ គឺទិដ្ឋភាពនៅក្នុងពិធីមង្គលការរបស់លោក Petjah និងកញ្ញា Newclear៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]