ថៃ៖ អ្នកដែលបានតាមដានទស្សនារឿង ព្រះម៉ែនាគី តាំងពីដើមរហូតដល់ចប់ប្រាកដជាបានស្គាល់ច្បាស់ពីតួស្រីនាង ឡាំជៀក ដែលសម្តែងជាតួកំពូលនាងចិត្តអាក្រក់ តាមឈ្នានីសគេមិនចេះចប់ ជាពិសេសគឺធ្វើបាបតួឯកស្រីនាងខាំកែវតែម្តង។

នាង ឡាំជៀក ឬមានឈ្មោះពិតថា នាង Aum Lukkana បន្ទាប់ពីការសម្តែងបានបញ្ចប់ប្រជាប្រិយភាពរបស់នាងកាន់តែមានការកើនឡើងយ៉ាងខ្លាំង។ កាលពីពេលកន្លងទៅនាងក៏បានទម្លាយរូបភាព កាលពីសម័យចូលសិល្បៈដំបូងៗ ដែលបានធ្វើឱ្យអ្នកគាំទ្រពិតជាមានភាពភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះពេលឃើញរូបថតនាង Aum Lukkana កាលពីនៅក្មេងគឺមិនស្អាតទាល់តែសោះ មើលមុខស្រដៀងទៅនឹងមនុស្សប្រុសយ៉ាងម៉េចក៏មិនដឹងដែរ ប៉ុន្តែក្រោយពីបានឆ្លងកាត់ការវះកាត់កែសម្ផស្សរួចមក តួឆ្នាស់ម្នាក់នេះសឹងតែធ្វើឱ្យទស្សនិកជនមើលនាងលែងចង់ស្គាល់។

តាមរយៈរូបភាពដែលនាង បានបង្ហោះនៅក្នុង IG បានបង្ហាញថា៖

រូបភាពទី១៖ ជារូបកាលរៀននៅមធ្យមសិក្សា គឺនាងពិតជាក្មេងណាស់ សម្បុរក៏ខ្មៅ ចំណែកឯសម្រស់នៅឆ្នាំនោះវិញគឺធម្មជាតិ១០០ភាគរយ គ្មានការកែច្នៃ។

រូបភាពទី២៖ ពេលនោះ នាងមានអាយុ២០ឆ្នាំ ហើយបានទៅវះកាត់ធ្វើច្រមុះ ប៉ុន្តែស្អាតតែច្រមុះ ឯធ្មេញរបស់នាងមិនស្អាតទេ ញញឹមទៅគឺគ្មានភាពទាក់ទាញ។

រូបភាពទី៣៖ នាងក៏បានទៅធ្វើធ្មេញឱ្យត្រង់ស្អាតបន្ថែមទៀត ដើម្បីឱ្យសមគ្នាជាមួយនឹងច្រមុះដែលទើបតែបានធ្វើហើយថ្មីៗ។

រូបភាពទី៤៖ ជារូបសម័យបច្ចុប្បន្ន ចំណែកឯ ភ្នែក បបូរមាត់ ចង្កា ទម្រង់មុខ នាងប្រាប់ថា មិនបានទៅធ្វើ ឬក៏ចាក់ Botox មកទេ វាគឺជារបស់ពិតពីធម្មជាតិគ្មានជាតិគីមី។

ប៉ុន្តែចុងក្រោយនាង Aum Lukkana ឬនាង ឡាំជៀក បានប្រាប់ថា នាងពិតជាស្អាតដោយសារការវះកាត់កែសម្ផស្សមែន គឺកែច្រមុះ និងពត់ធ្មេញ ទើបមានភាពស្រស់ស្អាតរហូតមកដល់បច្ចុប្បន្ន ហើយកាក់កបរឿងតួឆ្នាស់នេះយ៉ាងខ្លាំង នៅក្នុងសង្គមសិល្បៈថៃ៕ 

តោះទៅគយគន់សម្រស់នាង ឡាំជៀក ទាំងអស់គ្នា៖

នាង ឡាំជៀក នៅក្នុងរឿង ព្រះម៉ែនាគី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]