បរទេស៖ វីដេអូឃ្លីបដ៏គួរឲ្យអស់សំណើចមួយ បាននិងកំពុងទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំងលើអ៊ីនធើណែត  ដោយសារសកម្មភាពរៀនស្មូនដីធ្វើក្អមឆ្នាំង របស់នារីវ័យក្មេងម្នាក់ ធ្វើឲ្យគ្រប់គ្នាទប់សំណើចសឹងតែពុំបាន។

តាមរយៈវីដេអូឃ្លីប គេឃើញនារីម្នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណ  បានអង្គុយនៅក្នុងថ្នាក់រៀនមួយ (រោងជាង) ហើយបានព្យាយាមប្រើដៃរបស់នាង ចាប់កាន់ដីឥដ្ឋដែលកំពុងតែវិល ដើម្បីរៀនស្មូនរូបធ្វើជាក្អម ឬឆ្នាំង។

ប៉ុន្តែផ្ទុយទៅវិញ ទីបំផុតការប៉ុនប៉ងរៀនស្មូនរូបរបស់នាងទទួលបរាជ័យ បែរជាស្មូនដីឥដ្ឋចេញរូបរាងប្រដាប់ភេទបុរសទៅវិញ ជាហេតុធ្វើឲ្យអ្នកនៅទីនោះ ដែលកំពុងតែឈរមើល សកម្មភាពរបស់នាង នាំគ្នាសើចគឹលតែម្តង។

ត្រង់ឈុតមួយ ជិតចុងបញ្ចប់នៃវីដេអូឃ្លីប គេឃើញ គ្រូរបស់នាង  បានចូលទៅជួយកែខៃដីឥដ្ឋនោះ ដើម្បីឲ្យចេញរូបរាងក្អមឆ្នាំងវិញផងដែរ។

គួរឲ្យដឹងដែរថា បន្ទាប់បីវីដេអូឃ្លីបមួយនេះ ត្រូវបានគេយកទៅបង្ហោះចែកចាយលើអ៊ីនធើណែត មិនដល់២៤ម៉ោងផង មានចំនួនអ្នកចុចចូលមើលច្រើនជាង ៣សែនដង៕

ចង់ដឹងថាយ៉ាងណាទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖  

ប្រភព៖ បរទេស

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

សាហាវ! តាមទាន់ប្ដី កំពុងផឹកស៊ីជាមួយស្រីស្នេហ៍ ស្ទុះទៅចាប់វាយទាំងគូ (មានវីដេអូ)

ប្រេស៊ីល៖ អ្នកមានស្នេហាពិតជាមិនចង់ឲ្យស្នេហាដែលពួកគេខំសាងឡើងជាមួយគ្នាត្រូវបែកបាក់ដោយងាយៗនោះឡើយ។ ប៉ុន្តែប្រសិនបើ ភាគីទាំងសងខាងមិនអាចទ្រាំរស់នៅជាមួយគ្នាបន្តបាន ពួកគេក៏តែងតែព្យាយាមរកនូវដំណោះស្រាយដើម្បីបែកគ្នាតាមសន្តិវិធី។

ដោយឡែក គូស្នេហ៍សញ្ជាតិប្រេស៊ីលមួយគូ (មិនបង្ហាញអត្តសញ្ញាណ) នេះវិញ មិនបានរំសាយចំណងស្នេហារវាងពួកគេឲ្យដាច់ស្រេចនោះទេ ខណៈដែលភាគីខាងប្រុស ត្រូវបានប្រពន្ធរបស់ខ្លួនតាមទាន់ពេលកំពុងតែផឹកស៊ីជាមួយស្រីថ្មី ក្នុងហាងស្រាមួយកន្លែង ដែលបណ្ដាលឲ្យប្រពន្ធទ្រាំមិនបាន ស្ទុះទៅវាយទាំង២នាក់តែម្តង។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងហាងស្រាមួួកន្លែង ក្នុងទីក្រុង Rio Verde ភាគកណ្ដាលប្រទេសប្រេស៊ីល។​​ នារីម្នាក់បានស្ទុះទៅវាយប្ដីខ្លួនមួយដៃ និងវាយស្រីកំណាន់ប្ដីម្នាក់ទៀតមួយដៃចំកណ្ដាលមុខ និងចាប់បោចសក់យកមកវាយយ៉ាងក្ដៅគគុក។

សកម្មភាពវាយតប់ មានគ្រប់សកម្មភាព រួមទាំងគប់កៅអី គប់ដបស្រា និងរត់ដេញវាយគ្នាពេញហាង បើទោះបីជាអ្នកដំណើរ និងអ្នកនៅទីនោះបានព្យាយាមឃាត់យ៉ាងណាក៏ដោយ។ ហេតុការណ៍កើតឡើងកាន់តែយូរ បុរសជាប្ដីក៏ទប់កំហឹងលែងបានក៏វាយបកទៅវិញទៅមក ប្រៀបដូចជាការប្រកួតប្រដាល់ ដែលរកឈ្នះចាញ់មិនឃើញ។

ក្រោយវាយគ្នាចប់មក អ្នកឆ្លងកាត់ទីនោះក៏បានប្រាប់ថា ហេតុការណ៍នេះមិនដឹងចប់ដោយរបៀបណាទេ ដោយគ្រាន់តែដឹងថាចុងក្រោយ បុរសជាប្ដីចូលមកអង្គុយផឹកស្រារបស់គាត់បង្ហើយ។ ហើយហេតុការណ៍នេះ ក៏មិនមាននរណាម្នាក់បានប្ដឹងទៅកាន់ប៉ូលិសដែរ ដោយភាគីរៀងៗខ្លួនបានបញ្ចប់បន្ទាប់ពីវាយគ្នារួច៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]