(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចប្រគល់ភារកិច្ចបន្ថែមជូនឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជំនួសសម្តេចវិបុលបញ្ញា សុខ អាន នេះបើយោងតាមសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។

នៅក្នុងសេចក្តីសម្រេច៖ «ប្រការ១៖ ត្រូវបានប្រគល់ភារកិច្ចបន្ថែមជូនឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកប្រចាំការ ជារដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជំនួសសម្តេចវិបុលបញ្ញា សុខ អាន ដែលបានទទួលមរណភាព»

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ គ្រោះថ្នាក់ចរាចរណ៍ម្តុំលូ៥ កំពុងអំពាវនាវជួយវែកមុខជនបង្ក ព្រោះស្គាល់អត្តសញ្ញាណហើយ

ភ្នំពេញ៖ កាលពីយប់ម្សិលមិញនេះ ខ្មែរឡូត បានទទួលសារពីប្រិយមិត្ដមួយរូប សំណូមពរឲ្យមានការចុះផ្សាយទាក់ទងនឹង គ្រោះថ្នាក់ចរាចរណ៍មួយ ដែលជនបង្កហេតុ ជិះរត់គេចមិនទទួលខុសត្រូវ។

នេះបើតាមការរៀបរាប់បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម្តុំលូ៥ជិតបុរីភ្នំពេញថ្មី ដែលបណ្តាលឲ្យយុវជនមួយរូប បាក់ភ្លៅខាងឆ្វេងពីរកំណាត់យ៉ាងអាណោចអាធ័ម ហើយហេតុការណ៍មួយនេះ បង្កឡើងដោយរថយន្ត Corolla មួយគ្រឿងដែលមានស្លាកលេខ 2AF 3559 ដែលបានបុកយុវជនរូបនេះ ពីក្រោយ អូសប្រហែលជាង១០ម៉ែត្រ រួចក៏បានបើករថយន្តគេចខ្លួនបាត់តែម្តង។

បន្ទាប់ពីកើតហេតុ យុវជនរងគ្រោះ ក៏ត្រូវបានបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ផងដែរ និងបើតាមព័ត៌មានចុងក្រោយបានឲ្យដឹងថា យុវជនរូបនេះ បានទទួលការព្យាបាលរួចហើយ តែស្ថានភាពយ៉ាងណា ពុំទាន់ដឹងច្បាស់នោះទេ។

គួរបញ្ជាក់ដែរថា រូបភាពចំនួន ៤សន្លឹក ត្រូវបានបង្ហោះដោយគណនីសង្គមហ្វេប៊ុក ដែលមានឈ្មោះថា Sophaldanita Sin និងបានបង្កប់នូវពាក្យពេជន៍មួយចំនួន ដែលមានទាំងការអាណិតចំពោះយុវជន និងគ្រួសាររងគ្រោះ រួមផ្សំទាំងការអំពាវនាវដល់មហាជនឲ្យជួយវែកមុខជនបង្ក ដែលបានបើករថយន្តបង្កហេតុស្លាកលេខ 2AF 3559 មកចេញមុខទទួលខុសត្រូវផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]