ភ្នំពេញៈ យុវជនម្នាក់ ត្រូវបាន ប្រទះឃើញចងក ធ្វើអត្តឃាតសម្លាប់ខ្លួនឯង នៅនឹងដើមឈើ ក្នុងបរិវេណ វិទ្យាល័យ ព្រះយុគន្ធ កាលពីវេលាម៉ោង ១១ និង ៣០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១២ ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបាន ឲ្យដឹងថា មុននឹងប្រទះឃើញ ជនរងគ្រោះ ចងកនៅក្រោម ដើមឈើនោះ សន្តិសុខយាម សាលាបានដើរមើល ជុំវិញក្នុងបរិវេណ សាលាពេលមកដល់ចំណុច ខាងត្បូងសាលម្តុំ កន្លែងជិតដេប៉ូ សម្រាម ស្រាប់តែប្រទះឃើញ យុវជនរូបចង កស្លាប់មិនដឹងពី ពេលណានោះទេ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នី វីផា ភេទប្រុស អាយុ ១៨ឆ្នាំ ជាអ្នកដើររើស អេតចាយ ស្នាក់នៅតាម របងវិទ្យាល័យ ព្រះយុគន្ធ មានស្រុកកំណើត នៅស្រុក ស្អាង ខេត្តកណ្តាល។

បន្ទាប់មក ទើបធ្វើឲ្យមានការ ភ្ញាក់ផ្អើល ហើយសន្តិសុខ បានរាយការណ៍ ដល់សមត្ថកិច្ចមូលដ្ឋាន ហើយបាន ចុះមកដល់កន្លែង កើតហេតុភ្លាមៗព្រមទាំង បានរាយការណ៍ទៅ សមត្ថកិច្ចរាជធានីឲ្យ មកធ្វើកោសល្យវិច័យ។  សមត្ថកិច្ចបានធ្វើការ សន្និដ្ឋានថា ជនរងគ្រោះពិតជា បានធ្វើអត្តឃាត សម្លាប់ខ្លួនឯង ពិតប្រាកដមែន ។

បច្ចុប្បន្នសាកសព ជនរងគ្រោះត្រូវបាន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី នៅស្រុកស្អាង ខេត្តកណ្តាល ៕

www.dap-news.com

full-admin

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]