ចិន៖ កីឡាការិនីសាច់ដុំម្នាក់ បានធ្វើឲ្យមនុស្សម្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែមុខមាត់ និងរូបរាងរបស់នាង។

យោងទៅតាមសារព័ត៌មាន Shanghaiist បានឲ្យដឹងថា នារីជនជាតិចិនម្នាក់ដែលពោរពេញទៅដោយសាច់ដុំមិនចាញ់បុរស  មានឈ្មោះថា Mou Cong អាយុ ៣២ឆ្នាំ ជាអ្នកទទួលបានពានជ័យលាភីចំនួន២ នៅកម្មវិធី Arnold Amateur World Championships ក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក។

នាងបានប្រកួតប្រជែងជាមួយកីឡាការិនី ១៥ រូបផ្សេងទៀត ហើយនាងបានជាប់ជាជើងឯកតុបតែងខ្លួនស្អាតបំផុត និងរាងស្អាតបំផុត ក្នុងចំនោមកីឡាការិនីដែលមានកម្ពស់ចាប់ពី ១.៦៧ម៉ែត្រចុះក្រោម។

ភាពជោគជ័យនេះ សបញ្ជាក់ឲ្យឃើញថា ការខិតខំប្រឹងប្រែងរបស់នាងមិនអត់ប្រយោជន៍នោះទេ។ នាងបានខិតខំហ្វឹកហាត់យ៉ាងខ្លាំង ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ទើបនាងអាចទទួលបានរាងដ៏គួរឲ្យចាប់អារម្មណ៍យ៉ាងដូច្នេះ៕

ចង់ដឹងថា រូបរាងរបស់នាងពិតជាទាក់ទាញខ្លាំងបែបណានោះ សូមទស្សនាកម្រងរូបភាពខាងក្រោម៖  

ប្រភព៖ បរទេស

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ កំដៅសាច់ដុំរបៀបគាត់នេះ ប្រហែលជារស់មិនបានយូរទេ លេងសុទ្ធតែនៅលើដំបូលអគារខ្ពស់អ៊ីចឹង (មានវីដេអូ)

រុស្សី៖ បុរសជនជាតិរុស្សីម្នាក់បានធ្វើឲ្យមនុស្សម្នាជាច្រើនស្ទើរតែគាំងបេះដូង ដោយសារតែវីដេអូកំដៅសាច់ដុំនៅលើដំបូលអគារខ្ពស់មួយកន្លែង។ លោក Oleg Sherstyachenko បានស្វែងរកភាពល្បីល្បាញ តាមរយៈការហក់លោត និងបង្វិលខ្លួននៅលើអគារដ៏ខ្ពស់ មើលហើយចង់វិលមុខ។

បុរសដែលកំពុងវាយលុកបណ្តាញសង្គមរូបនេះ មានអាយុ២៥ឆ្នាំ។ លោកបានធ្វើឲ្យអ្នកទស្សនាវីដេអូរបស់លោករួច មានអារម្មណ៍បុកពោះយ៉ាងខ្លាំង ដោយសារតែលោកបានដាំក្បាលចុះនៅគែមៗនៃកំពូលអគារ ដែលពិតជាគ្រោះថ្នាក់ខ្លាំងណាស់។

លោក Sherstyachenko បានចាប់ផ្តើមធ្វើសកម្មភាពបែបនេះ តាំងពីលោកមានអាយុ១៤ឆ្នាំមកម្ល៉េះ ហើយលោកតែងតែចែករំលែកវីដេអូរបស់លោកទៅក្នុងគណនី Instagram របស់ខ្លួន ដែលមានអ្នកគាំទ្រប្រហែលជាង ៤៧៥ ០០០ នាក់។

អ្នកគាំទ្ររបស់លោក បាននាំគ្នាសរសើរលោក ក៏ដូចជាបានបង្ហាញអារម្មណ៍ព្រួយបារម្ភអំពីសុវត្ថិភាពរបស់លោកផងដែរ។

អ្នកគាំទ្រម្នាក់បានសរសេរថា “ វីដេអូទាំងអស់របស់អ្នកសុទ្ធតែឆ្កួតៗ។ ព្យាយាមធ្វើការងារមួយនេះឲ្យបានល្អណា! ”

អ្នកផ្សេងទៀតបានឲ្យដំបូន្មានថា “សូមឈប់ធ្វើរឿងគ្រោះថ្នាក់បែបនេះទៀតទៅ។ អ្នកអាចបន្តធ្វើវាបានបើសិនជាអ្នកចង់ ប៉ុន្តែមានក្មេងៗជាច្រើនគាំទ្រអ្នក ដែលពួកគេនឹងធ្វើតាមអ្នកនៅថ្ងៃណាមួយ។ ពួកគេឃើញអ្នកធ្វើវាបានយ៉ាងងាយ ដូច្នេះពួកគេនឹងធ្វើតាមអ្នក”។

ទោះជាយ៉ាងណា លោក Sherstyachenko និយាយថា គាត់មិនមានអារម្មណ៍ភ័យខ្លាចទេ ព្រោះគាត់ធ្លាប់ធ្វើសកម្មភាបបែបនេះនៅលើដំបូលអគារដែលខ្ពស់ជាងនេះទៅទៀត។

ចង់ដឹងច្បាស់ថាសកម្មភាពរបស់លោក ធ្វើឲ្យអ្នកទស្សនាហើយបុកពោះយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]