រុស្សី៖ បុរសជនជាតិរុស្សីម្នាក់បានធ្វើឲ្យមនុស្សម្នាជាច្រើនស្ទើរតែគាំងបេះដូង ដោយសារតែវីដេអូកំដៅសាច់ដុំនៅលើដំបូលអគារខ្ពស់មួយកន្លែង។ លោក Oleg Sherstyachenko បានស្វែងរកភាពល្បីល្បាញ តាមរយៈការហក់លោត និងបង្វិលខ្លួននៅលើអគារដ៏ខ្ពស់ មើលហើយចង់វិលមុខ។

បុរសដែលកំពុងវាយលុកបណ្តាញសង្គមរូបនេះ មានអាយុ២៥ឆ្នាំ។ លោកបានធ្វើឲ្យអ្នកទស្សនាវីដេអូរបស់លោករួច មានអារម្មណ៍បុកពោះយ៉ាងខ្លាំង ដោយសារតែលោកបានដាំក្បាលចុះនៅគែមៗនៃកំពូលអគារ ដែលពិតជាគ្រោះថ្នាក់ខ្លាំងណាស់។

លោក Sherstyachenko បានចាប់ផ្តើមធ្វើសកម្មភាពបែបនេះ តាំងពីលោកមានអាយុ១៤ឆ្នាំមកម្ល៉េះ ហើយលោកតែងតែចែករំលែកវីដេអូរបស់លោកទៅក្នុងគណនី Instagram  របស់ខ្លួន ដែលមានអ្នកគាំទ្រប្រហែលជាង ៤៧៥ ០០០ នាក់។

អ្នកគាំទ្ររបស់លោក បាននាំគ្នាសរសើរលោក ក៏ដូចជាបានបង្ហាញអារម្មណ៍ព្រួយបារម្ភអំពីសុវត្ថិភាពរបស់លោកផងដែរ។

អ្នកគាំទ្រម្នាក់បានសរសេរថា “ វីដេអូទាំងអស់របស់អ្នកសុទ្ធតែឆ្កួតៗ។ ព្យាយាមធ្វើការងារមួយនេះឲ្យបានល្អណា! ”

អ្នកផ្សេងទៀតបានឲ្យដំបូន្មានថា “សូមឈប់ធ្វើរឿងគ្រោះថ្នាក់បែបនេះទៀតទៅ។ អ្នកអាចបន្តធ្វើវាបានបើសិនជាអ្នកចង់ ប៉ុន្តែមានក្មេងៗជាច្រើនគាំទ្រអ្នក ដែលពួកគេនឹងធ្វើតាមអ្នកនៅថ្ងៃណាមួយ។ ពួកគេឃើញអ្នកធ្វើវាបានយ៉ាងងាយ ដូច្នេះពួកគេនឹងធ្វើតាមអ្នក”

ទោះជាយ៉ាងណា លោក Sherstyachenko និយាយថា គាត់មិនមានអារម្មណ៍ភ័យខ្លាចទេ ព្រោះគាត់ធ្លាប់ធ្វើសកម្មភាបបែបនេះនៅលើដំបូលអគារដែលខ្ពស់ជាងនេះទៅទៀត។  

ចង់ដឹងច្បាស់ថាសកម្មភាពរបស់លោក ធ្វើឲ្យអ្នកទស្សនាហើយបុកពោះយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖ 

ប្រភព៖ ដេលីម៊ែល

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ យី! សាហាវម្ល៉េះ ចុះប្រឡែងលេងក្នុងទឹកជាមួយក្រពា ដូចមិត្តភក្តិ (មានវីដេអូ)

អាមេរិក៖ វីដេអូដ៏រន្ធត់មួយ ត្រូវបានបង្ហោះចូលទៅក្នុងគេហទំព័រ Youtube តាំងពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ ប៉ុន្តែវាបានផ្ទុះកក្រើកម្តងទៀតនាពេលថ្មីៗនេះ។

នៅក្នុងវីដេអូនោះដែរ គេឃើញមានបុរសម្នាក់មកពីរដ្ឋ Louisiana បានចុះទៅក្នុងទឹក និងបញ្ចុកចំនីក្រពាដោយប្រើដៃ និងមាត់របស់គាត់ ហើយថែមទាំងអោបប្រឡែងលេងជាមួយក្រពាទាំងនោះថែមទៀត។

គួរឲ្យដឹងថា វីដេអូនេះ ត្រូវបានបង្ហោះដោយអ្នកទេសចរមកពីរដ្ឋ Oregon ឈ្មោះ Stacy Hicks នៅខណៈពេលដែលបុរសរូបនោះកំពុងប្រឡែងលេង ជាមួយក្រពានៅក្បែរមាត់ច្រាំងនៅក្នុង សួនឧទ្យានប្រវត្តិសាស្ត្រ Jean Lafitte។ នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលបានចុះទឹ​កលេង ជាមួយក្រពានោះ គឺជាមគ្គុទ្ទេស៍ទេសចរណ៍របស់ក្រុមហ៊ុន Airboat Adventures នៅក្នុងតំបន់ Jefferson Parish។

យ៉ាងណាមិញ អ្នកលេងអ៊ីនធើណេតជាច្រើន មានអារម្មណ៍រន្ធត់យ៉ាងខ្លាំង បន្ទាប់ពីបានទស្សនាវីដេអូមួយនេះ។ អ្នកខ្លះនិយាយថា មិនគួរណាក្រពាទាំងនេះព្រមប្រលែងលេងជាមួយមនុស្សបែបនេះទេ។ ពួកគេបានបាត់បង់ភាពជាធម្មជាតិរបស់ពួកគេ ហើយធ្វើបែបនេះពួកគេនឹងមើលឃើញមនុស្ស ជាប្រភពអាហាររបស់ពួកគេ ហើយវានឹងកាន់តែគ្រោះថ្នាក់ខ្លាំងសម្រាប់មនុស្ស។

បន្ទាប់ពីវីដេអូនេះ ត្រូវបានល្បីសុះសាយនោះ ក្រុមតម្រួតនៅក្នុងតំបន់ Jefferson Parish បានបើកការស៊ើបអង្កេត ព្រោះថាការឲ្យចំនីក្រពានៅក្នុងតំបន់នេះ គឺជាសកម្មភាពខុសច្បាប់។

ចង់ដឹងថាបុរសម្នាក់នោះក្លាហានយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមនេះ៖​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]