អាមេរិក៖ វីដេអូដ៏រន្ធត់មួយ ត្រូវបានបង្ហោះចូលទៅក្នុងគេហទំព័រ Youtube តាំងពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ ប៉ុន្តែវាបានផ្ទុះកក្រើកម្តងទៀតនាពេលថ្មីៗនេះ។

នៅក្នុងវីដេអូនោះដែរ គេឃើញមានបុរសម្នាក់មកពីរដ្ឋ Louisiana បានចុះទៅក្នុងទឹក និងបញ្ចុកចំនីក្រពាដោយប្រើដៃ និងមាត់របស់គាត់ ហើយថែមទាំងអោបប្រឡែងលេងជាមួយក្រពាទាំងនោះថែមទៀត។

គួរឲ្យដឹងថា វីដេអូនេះ ត្រូវបានបង្ហោះដោយអ្នកទេសចរមកពីរដ្ឋ Oregon ឈ្មោះ Stacy Hicks នៅខណៈពេលដែលបុរសរូបនោះកំពុងប្រឡែងលេង ជាមួយក្រពានៅក្បែរមាត់ច្រាំងនៅក្នុង សួនឧទ្យានប្រវត្តិសាស្ត្រ Jean Lafitte។ នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលបានចុះទឹ​កលេង ជាមួយក្រពានោះ គឺជាមគ្គុទ្ទេស៍ទេសចរណ៍របស់ក្រុមហ៊ុន Airboat Adventures នៅក្នុងតំបន់ Jefferson Parish។

យ៉ាងណាមិញ អ្នកលេងអ៊ីនធើណេតជាច្រើន មានអារម្មណ៍រន្ធត់យ៉ាងខ្លាំង បន្ទាប់ពីបានទស្សនាវីដេអូមួយនេះ។ អ្នកខ្លះនិយាយថា មិនគួរណាក្រពាទាំងនេះព្រមប្រលែងលេងជាមួយមនុស្សបែបនេះទេ។ ពួកគេបានបាត់បង់ភាពជាធម្មជាតិរបស់ពួកគេ ហើយធ្វើបែបនេះពួកគេនឹងមើលឃើញមនុស្ស ជាប្រភពអាហាររបស់ពួកគេ ហើយវានឹងកាន់តែគ្រោះថ្នាក់ខ្លាំងសម្រាប់មនុស្ស។

បន្ទាប់ពីវីដេអូនេះ ត្រូវបានល្បីសុះសាយនោះ ក្រុមតម្រួតនៅក្នុងតំបន់ Jefferson Parish បានបើកការស៊ើបអង្កេត ព្រោះថាការឲ្យចំនីក្រពានៅក្នុងតំបន់នេះ គឺជាសកម្មភាពខុសច្បាប់។

ចង់ដឹងថាបុរសម្នាក់នោះក្លាហានយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមនេះ៖​

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

សារព័ត៌មានបរទេស ចុះផ្សាយអំពីជីវិតសែនជូរចត់​ របស់ក្មេងប្រុសកម្ពុជាអាយុ៦ឆ្នាំ ប្រេះលលាដ៍ក្បាលជម្រៅជាង ១០សង់ទីម៉ែត្រ (មានវីដេអូ)

កម្ពុជា៖ ក្មេងប្រុសកំសត់ ពៅ ភ័ក្ត្រា អាយុ៦ឆ្នាំ ប្រេះលលាដ៍ក្បាលជម្រៅជាង ១០សង់ទីម៉ែត្រ ហើយវាកំពុងតែបន្តប្រេះកាន់តែខ្លាំងជាងនេះទៀត។

កុមារា ភ័ក្ត្រា បានចាប់កំណើតជាមួយរូបរាងដ៏ចម្លែក បន្ទាប់ពីគ្រូពេទ្យបានប្រាប់ទៅកាន់ម្តាយរបស់គេឈ្មោះ ស្រី អាយុ ៤០ឆ្នាំថាកូនរបស់នាងមានបញ្ហានៅត្រង់ក្បាល តាំងពីពេលដែលអ្នកស្រីពរពោះកូននេះ បាន៧ខែមកម្ល៉េះ។

នៅពេលទារកនោះចាប់កំណើត គេឃើញមានស្នាមប្រេះតូចមួយនៅត្រង់លលាដ៍ក្បាល។ គ្រូពេទ្យទាល់គំនិតចំពោះបញ្ហាមួយនេះ ដូច្នេះ ពួកគេក៏បានឲ្យម្តាយ និងទារកចម្លែកនេះត្រឡប់មកផ្ទះវិញដោយគ្មានការព្យាបាលអ្វីបន្ថែមទៀតឡើយ។

គួរឲ្យរន្ធត់ណាស់ ស្នាមប្រេះនៅនឹងក្បាលនោះកាន់តែធំ និងជ្រៅឡើង ដែលឥឡូវនេះ ស្នាមប្រេះនោះ គឺចាប់ពីថ្ងាសដល់លលាដ៍ក្បាលខាងក្រោយតែម្តង។

គ្រូពេទ្យបានប្រាប់ទៅកាន់ស្ត្រីជាម្តាយថា ពួកគេមិនអាចជួយអ្វីក្មេងម្នាក់នេះបានទេ ប៉ុន្តែលោកយាយរបស់ ភ័ក្ត្រា ឈ្មោះ ហុង ថន បានធានាថានឹងស្វែងរកកន្លែងព្យាបាលចៅរបស់គាត់ឲ្យបាន។

រៀងរាល់ថ្ងៃចុងសប្តាហ៍ លោកយាយតែងតែ រុញចៅប្រុសរបស់គាត់ជាមួយរទេះរុញមួយទៅកាន់តំបន់ប្រាសាទអង្គរ ខេត្តសៀមរាប ដើម្បីសុំជំនួយខ្លះគ្រាន់យកទៅព្យាបាលចៅរបស់គាត់ ដោយក្នុងមូយថ្ងៃគាត់រកបានប្រមាណជាង ៦ដុល្លារប៉ុណ្ណោះ។

លោកយាយបានមានប្រសាសន៍ថា “កូនស្រីរបស់ខ្ញុំបានទៅពិនិត្យជាមួយគ្រូពេទ្យដែរ នៅពេលដែលនាងពរពោះកូននេះបាន៣ខែ ប៉ុន្តែគ្រូពេទ្យថា គ្រប់យ៉ាងគឺល្អប្រសើរ។ ប៉ុន្តែនៅពេលដែលនាងពរពោះបាន៧ខែ គ្រូពេទ្យបែរជានិយាយថា មានបញ្ហាធំហើយ ហើយវាយឺតពេលហើយដើម្បីដោះស្រាយបញ្ហាមួយនេះ”។

“ភ័ក្ត្រា បានកើតមកជាមួយនឹងស្នាមប្រេះនៅនឹងលលាដ៍ក្បាល ដែលវាកាន់តែធំឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំអាចដាក់ដៃរបស់ខ្ញុំចូលក្នុងចន្លោះប្រហោងនោះបាន វាពិតជាធំខ្លាំងណាស់។ ឪពុករបស់គេបានចាកចេញពីគេ តាំងតែពីគេមិនទាន់កើតម្ល៉េះ ដូច្នេះ មានតែខ្ញុំនិងម្តាយរបស់គេទេ ដែលនៅមើលថែរក្សាគេ។ សូម្បីតែគ្រូពេទ្យក៏មិនដឹងពីមូលហេតុដែលបណ្តាលឲ្យមានបញ្ហាបែបនេះដែរ ហើយពួកគេមិនអាចរកវិធីណាមកព្យាបាលចៅប្រុសរបស់ខ្ញុំបានឡើយ”។

លោកយាយ ថន បានបន្ថែមទៀតថា “ខាងមន្ទីរពេទ្យក៏បានផ្តល់ថ្នាំមួយចំនួនផងដែរ ប៉ុន្តែវាគ្រាន់តែជាជំនួយជួយឲ្យ ភ័ក្ត្រា កុំឲ្យមានអារម្មណ៍ឈឺចាប់តែប៉ុណ្ណោះ។ ពួកយើងតែងតែប្រាថ្នាជារៀងរាល់ថ្ងៃថា នឹងបានជួបមនុស្សម្នាក់ដែលអាចជួយដោះស្រាយបញ្ហាមួយនេះបាន”៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]