ឥណ្ឌា៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងពិធីមង្គលការ ព្រោះស្ត្រីជាប្រពន្ធដើម បានមកអុកឡុក ប្រើអំពើហិង្សាមកលើកូនកំលោះ ហើយបានអះអាងថាកូនកំលោះជាប្តីរបស់ខ្លួន មិនទាន់លែងលះគ្នានៅឡើយទេ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កូនកំលោះឈ្មោះ Vishal Kumar Sonu អាយុ៤២ឆ្នាំ ត្រូវបានស្ត្រីម្នាក់ដែលអះអាងថាជាប្រពន្ធ មកអុកឡុកពិធីមង្គលការ ហើយប្រកាសក្តែងៗថា កូនកំលោះជាប្តីរបស់ខ្លួន ហើយថែមទាំងមានកូនប្រុសអាយុ១៣ឆ្នាំជាមួយគ្នាទៀតផង។

ស្ត្រីដែលមកបង្ករឿងអុកឡុងកម្មវិធីមង្គការនេះ មានឈ្នោះថា Rakhi នាងបាននិយាយថា នាងនិងកូនកំលោះបានរៀបការជាមួយគ្នាអស់រយៈពេល ១៤ឆ្នាំមកហើយ ហេតុអ្វីបានជាប្តីរបស់ខ្លួនមកផិតក្បត់ មករៀបការជាមួយស្រីអាយុក្មេងជាងខ្លួន១៨ឆ្នាំទៅវិញ។ 

ចំពោះមូលហេតុដែលធ្វើឲ្យខាងស្រីបង្កអំពើហិង្សានេះ ដោយសារតែកូនកំលោះនិយាយថា ខ្លួនមិនបានស្គាល់នាង ដែលមកអះអាងថាជាប្រពន្ធរបស់ខ្លួនទេ ហើយកូនកំលោះបន្ថែមទៀតថា ខ្លួនក៏បានលែងលះជាមួយប្រពន្ធដើមដាច់ស្រេចអស់ហើយ ដោយមានលិខិតបញ្ជាក់ត្រឹមត្រូវទៀតផង។

ដោយសារតែការបង្កជម្លោះហិង្សានេះកាន់តែខ្លាំងឡើងទៅៗ ទីបំផុតម្ចាស់ហាងដែលជាអ្នកទទួលរៀបចំពិធីមង្គលការ ក៏សម្រេចចិត្តប្តឹងប៉ូលិសឲ្យចុះមកអន្តរាគមន៍ និងឃាត់ខ្លូនភាគីទាំងសងខាង ដើម្បីឲ្យទៅដោះស្រាយគ្នានៅប៉ុស្តិ៍ប៉ូលិសវិញម្តង។

បើស្តាប់តាមសម្តីសារភាព ប្អូនប្រុសរបស់ស្រ្តីបង្កហេតុ ឈ្មោះ Puwan បានប្រាប់ប៉ូលិសឲ្យដឹងថា តាមពិតកូនកំលោះ និងបងស្រីរបស់ខ្លូនពិតជាលែងលះគ្នាមែន ប៉ុន្តែដោយសារតែបងស្រីបានឃើញធៀបការ និងដឹងថាអតីតប្តីរៀបការថ្មី ក៏ខឹងមកបង្ករឿងដល់ពិធីមង្គលការតែម្តងទៅ៕ 

ប្រភព៖ Dailymail

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ស្អាតមែន! អ្នកម្តាយវ័យ៥០ឆ្នាំ សម្រស់មិនចាញ់ក្រមុំៗ រហូតដល់ថ្នាក់គ្រប់គ្នាយល់ច្រឡំ ស្មានតែជាបងប្អូនជាមួយនឹងកូនស្រី

ចិន៖ អាយុគ្រាន់តែជាតួលេខ ជាក់ស្តែងកាលពីពេលថ្មីៗនេះ រូបភាពជាច្រើនសន្លឹក របស់ស្រ្តីជាម្តាយជនជាតិចិន វ័យ៥០ឆ្នាំម្នាក់ បានទាក់ទាញចិត្តអ្នកលេង បណ្តាញសង្គមជាច្រើន ឲ្យគយគន់រូបសម្រស់ដ៏ស្រស់ស្អាតរបស់គាត់ ស្ទើរតែភ្លឹកស្មារតី ហើយថែមទាំងមានមនុស្សមួយចំនួនធំ តែងយល់ច្រឡំស្មានថា ស្រ្តីជាម្តាយសាច់សខ្ចីរូបនេះ ត្រូវជាបងប្អូនបង្កើត ជាមួយនឹងកូនស្រីរបស់ខ្លួនថែមទៀតផង។

អ្នកស្រី Xu Min មានវ័យ៥០ឆ្នាំ រស់នៅក្នុងខេត្ត Yunnan ប្រទេសចិន ត្រូវបានគេដាក់រហស្សនាមឲ្យថា នារីសម្រស់វេទមន្ត «Magical Beauty» ដោយសារការតុបតែងខ្លួន ការស្លៀកសម្លៀកបំពាក់បែបទាន់សម័យ។ អ្នកស្រីទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គមចិន។ នោះក៏ដោយសារតែគម្លាតនៃអាយុរបស់គាត់ ហាក់បីដូចជាមិនសាកសមជាមួយនឹងរូបសម្រស់យ៉ាងស្រស់ស្អាតទាល់តែសោះ។

ជាក់ស្តែងតាមរយៈរូបថតមួយសន្លឹក ដែលអ្នកស្រី Xu បានថតជាមួយនឹងកូនស្រីវ័យ២៥ឆ្នាំរបស់គាត់ បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណែតជាច្រើន កើតការយល់ច្រឡំគ្រប់គ្នា ដោយគិតថាពួកគេទាំងពីរ គឺជាបងប្អូននឹងគ្នាទៅវិញ ដែលវាផ្ទុយស្រឡះពីការពិត។ 

បើតាមប្រភព បានឲ្យដឹងថា អ្នកស្រី Xu បានចូលនិវត្តន៍អស់រយៈពេល ៤ឆ្នាំមកហើយ។ អ្នកស្រី Xu និយាយថា ដំបូងឡើយវាពិតជាពិបាកណាស់ ក្នុងការទម្លាប់ខ្លួនឯងឲ្យនៅទំនេរបែបនេះ។ កូនស្រីរបស់គាត់ គឺជាដៃគូដើរផ្សារដ៏សាកសមបំផុតសម្រាប់គាត់។

«កូនស្រីរបស់ខ្ញុំ ហើយនឹងខ្ញុំប្រៀបបីដូចជាមិត្តភក្តិដ៏ល្អបំផុតនឹងគ្នាអ៊ីចឹង។ ខ្ញុំមិនចូលចិត្តភាពស្ងៀមស្ងាត់ឡើយ ខ្ញុំចូលចិត្តធ្វើនេះធ្វើនោះ។ ក្រោយពីរូបខ្ញុំបានចួលនិវត្តន៍មក ខ្ញុំបានចំណាយពេលវេលាយ៉ាងច្រើន លេងអ៊ីនធើណែត និងសរសេរនូវកំណត់ហេតុប្រចាំថ្ងៃ ព្រោះខ្ញុំមានអារម្មណ៍ថា ខ្លួនខ្ញុំមិនមែនជាមនុស្សហួសសម័យទេ»។ អ្នកស្រី Xu បានថ្លែងប្រាប់អ្នកកាសែតក្នុងស្រុក។

រាល់ថ្ងៃអ្នកស្រី Xu តែងតែព្យាយាមធ្វើឲ្យខ្លួនគាត់ ជាមនុស្សរវល់ជាប់ជានិច្ច ដោយធ្វើការងារតិបតុបក្នុងផ្ទះសំបែង និងការងារក្នុងហាងសាឡន និងហាងកាត់សក់របស់គាត់ផងដែរ។

ស្រ្តីជាម្តាយរូបស្រស់នេះ បានបង្ហើបប្រាប់ដោយឥតលាក់លៀមដែរថា «ខ្ញុំតែងផ្លាស់ប្តូរលាបពណ៌ថ្នាំសក់ នៅរៀងរាល់២ខែម្តង។ បើមិនដូចច្នេះ អ្នកទាំងអស់គ្នា ច្បាស់ជាឃើញសក់ស្កូវរបស់ខ្ញុំជាមិនខាន» ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]