ចិន៖ អាយុគ្រាន់តែជាតួលេខ ជាក់ស្តែងកាលពីពេលថ្មីៗនេះ រូបភាពជាច្រើនសន្លឹក របស់ស្រ្តីជាម្តាយជនជាតិចិន វ័យ៥០ឆ្នាំម្នាក់ បានទាក់ទាញចិត្តអ្នកលេង បណ្តាញសង្គមជាច្រើន ឲ្យគយគន់រូបសម្រស់ដ៏ស្រស់ស្អាតរបស់គាត់ ស្ទើរតែភ្លឹកស្មារតី ហើយថែមទាំងមានមនុស្សមួយចំនួនធំ តែងយល់ច្រឡំស្មានថា ស្រ្តីជាម្តាយសាច់សខ្ចីរូបនេះ ត្រូវជាបងប្អូនបង្កើត ជាមួយនឹងកូនស្រីរបស់ខ្លួនថែមទៀតផង។

អ្នកស្រី Xu Min មានវ័យ៥០ឆ្នាំ រស់នៅក្នុងខេត្ត Yunnan ប្រទេសចិន ត្រូវបានគេដាក់រហស្សនាមឲ្យថា នារីសម្រស់វេទមន្ត «Magical Beauty» ដោយសារការតុបតែងខ្លួន ការស្លៀកសម្លៀកបំពាក់បែបទាន់សម័យ។ អ្នកស្រីទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គមចិន។ នោះក៏ដោយសារតែគម្លាតនៃអាយុរបស់គាត់ ហាក់បីដូចជាមិនសាកសមជាមួយនឹងរូបសម្រស់យ៉ាងស្រស់ស្អាតទាល់តែសោះ។

ជាក់ស្តែងតាមរយៈរូបថតមួយសន្លឹក ដែលអ្នកស្រី Xu បានថតជាមួយនឹងកូនស្រីវ័យ២៥ឆ្នាំរបស់គាត់ បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណែតជាច្រើន កើតការយល់ច្រឡំគ្រប់គ្នា ដោយគិតថាពួកគេទាំងពីរ គឺជាបងប្អូននឹងគ្នាទៅវិញ ដែលវាផ្ទុយស្រឡះពីការពិត។

បើតាមប្រភព បានឲ្យដឹងថា អ្នកស្រី Xu បានចូលនិវត្តន៍អស់រយៈពេល ៤ឆ្នាំមកហើយ។ អ្នកស្រី Xu និយាយថា ដំបូងឡើយវាពិតជាពិបាកណាស់ ក្នុងការទម្លាប់ខ្លួនឯងឲ្យនៅទំនេរបែបនេះ។ កូនស្រីរបស់គាត់ គឺជាដៃគូដើរផ្សារដ៏សាកសមបំផុតសម្រាប់គាត់។

«កូនស្រីរបស់ខ្ញុំ ហើយនឹងខ្ញុំប្រៀបបីដូចជាមិត្តភក្តិដ៏ល្អបំផុតនឹងគ្នាអ៊ីចឹង។ ខ្ញុំមិនចូលចិត្តភាពស្ងៀមស្ងាត់ឡើយ ខ្ញុំចូលចិត្តធ្វើនេះធ្វើនោះ។ ក្រោយពីរូបខ្ញុំបានចួលនិវត្តន៍មក ខ្ញុំបានចំណាយពេលវេលាយ៉ាងច្រើន លេងអ៊ីនធើណែត និងសរសេរនូវកំណត់ហេតុប្រចាំថ្ងៃ ព្រោះខ្ញុំមានអារម្មណ៍ថា ខ្លួនខ្ញុំមិនមែនជាមនុស្សហួសសម័យទេ»។ អ្នកស្រី Xu បានថ្លែងប្រាប់អ្នកកាសែតក្នុងស្រុក។

រាល់ថ្ងៃអ្នកស្រី Xu តែងតែព្យាយាមធ្វើឲ្យខ្លួនគាត់ ជាមនុស្សរវល់ជាប់ជានិច្ច ដោយធ្វើការងារតិបតុបក្នុងផ្ទះសំបែង និងការងារក្នុងហាងសាឡន និងហាងកាត់សក់របស់គាត់ផងដែរ។

ស្រ្តីជាម្តាយរូបស្រស់នេះ បានបង្ហើបប្រាប់ដោយឥតលាក់លៀមដែរថា «ខ្ញុំតែងផ្លាស់ប្តូរលាបពណ៌ថ្នាំសក់ នៅរៀងរាល់២ខែម្តង។ បើមិនដូចច្នេះ អ្នកទាំងអស់គ្នា ច្បាស់ជាឃើញសក់ស្កូវរបស់ខ្ញុំជាមិនខាន»

ចំណែកស្វាមីរបស់ស្រី Xu លោក Huang ក៏បានមានប្រសាសន៍ដែរថា គាត់តែងតែមានអារម្មណ៍ថា មានមោទនភាពលើខ្លួនឯងយ៉ាងខ្លាំង នៅពេលដែលបានបណ្តើរប្រពន្ធតាមដងផ្លូវ ដែលមានរូបសម្រស់ស្រស់ស្អាត មិនចាញ់ក្មេងៗស្រីៗបច្ចុប្បន្ននេះ។ លើសពីនេះ គាត់ថែមទាំងធ្លាប់ត្រូវបាន អ្នកដទៃរិះគន់ដែរថា ខ្លួនចាស់ហើយ តែនៅលួចលាក់មានស្រីក្មេងថែមទៀតផង។ ដោយតាមការពិត គាត់បណ្តើរប្រពន្ធរបស់គាត់សោះ។

លោក Huang បានបន្ថែមទៀតថា «ប្រពន្ធរបស់ខ្ញុំកើតមក ព្រមជាមួយនឹងភាពស្រស់ស្អាតតែម្តង ហើយនាងក៏ជានារីម្នាក់ ដែលមានទម្លាប់ចូលចិត្ត ថែរក្សាសុខភាពស្បែករបស់នាងផងដែរ។ ប៉ុន្តែរឿងដែលសំខាន់ជាងនេះទៅទៀនោះ នាងគឺជាមនុស្សម្នាក់ ដែលមានទឹកចិត្តសប្បុរសម្នាក់។ នាងតែងតែចូលគេងនៅរៀងរាល់ម៉ោង៩យប់ ហើយនាងក៏ជានារីម្នាក់ ដែលចេះមើលថែទាំខ្លួនឯងបានយ៉ាងល្អផងដែរ»

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?  

ប្រភព៖ ដេលីម៉ែល

ដោយឡែក ងាកទៅចាប់អារម្មណ៍ព័ត៌មានមួយផ្សេងទៀត៖

ភរិយាពាក់មី ជិតចូលវះកាត់សម្រាលកូនហើយ បែរជាជួបរឿងមួយ!

ភ្នំពេញ៖ នៅវេលាព្រឹកនេះ ភរិយារបស់តារាកំប្លែងដ៏ល្បី លោក ចែម ចាន់ដារ៉ា ហៅពាក់មី បានចូលមន្ទីរពេទ្យ ដើម្បីវះកាត់សម្រាលកូនហើយ។

ទន្ទឹមនឹងជិតបានទទួលបានសមាជិកគ្រួសារម្នាក់ទៀត លោក ពាក់មី ហាក់ដូចជា បារម្ភសុខភាព លើភរិយា ខ្លាំងជាងភាពសប្បាយរីករាយ ព្រោះថាពេលនេះ លោកគ្រូពេទ្យ បានប្រាប់ឲ្យលោក រកអ្នកផ្តល់ឈាមជាបន្ទាន់។

នៅក្នុងនោះដែរ លោក ពាក់មី ក៏បានបង្ហោះសារមួយ នៅក្នុងទំព័រហ្វេសប៊ុកជាផ្លូវការ របស់លោក ដោយសរសេរថា «ជិតដល់ម៉ោងវះកាត់ហើយ បារម្ភណាស់ ពេទ្យឲ្យរកអ្នកផ្តល់ឈាមពីរនាក់»។

ចំពោះកូនទី៣ របស់លោក ពាក់មី បានធ្វើឲ្យ អ្នកគាំទ្រ មានការខ្វល់ខ្វាយ ជំនួសលោកមិនតិចផងដែរ ដោយសារតែ រូបគេ មានបញ្ហាសុករុំបំពង់ក មានសភាពថ្លោសខ្លាំងពេក ហើយពេលនេះ ស្រាប់តែ លោកពាក់មី ប្រកាសត្រូវការអ្នកផ្តល់ឈាមឲ្យប្រពន្ធទៀត។ ប៉ុន្តែទោះជាយ៉ាងណា ពួកគេ នៅតែខំបួងសួង ឲ្យភរិយាលោក ពាក់មី មានសំណាងល្អ ក្នុងពេលសម្រាលកូន នៅពេលខាងមុខនេះ។

ដូច្នេះប្រិយមិត្ត នឹងរង់ចាំ មើលទាំងអស់គ្នាថា តើកូនទី៣ របស់លោក ពិតជាគួរឲ្យស្រលាញ់យ៉ាងណា៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]