ភ្នំពេញ៖ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មហាជនកំពុងតែតាមដានខ្លាំងពីរឿង របស់ តារាចម្រៀងប្រុស ដេវីត និងកញ្ញា ទេព បូព្រឹក្ស ដែលពេលនេះ ពួកគេបានចាប់ដៃគ្នាច្រៀងចម្រៀងរួមគ្នា ដោយបោះបង់ដៃគូចាស់ អ្នកនាង ពេជ្រ សោភា ចោលតែម្តង។

ជាពិសេស អ្នកគាំទ្រចាប់អារម្មណ៍ថា ពួកគេមិនត្រឹមតែ តែច្រៀងចម្រៀងរួមគ្នាប៉ុណ្ណោះទេ តែហាក់ដូចជា ស្និទ្ធស្នាលនឹងគ្នាលើសពីមិត្តរួមអាជីពទៅទៀត  ជាមួយនឹងកាយវិការផ្អែមល្ហែម ដូចជាគូស្នេហ៍ថ្មីថ្មោង។

ដោយកាលពីម្សិលមិញ តារាចម្រៀងស្រី ទេព បូព្រឹក្ស បានបង្ហោះរូបថតជាមួយ លោក ដេវីត នៅក្នុងទំព័រហ្វេសប៊ុកជាផ្លូវការរបស់នាង ដោយឃើញពួកគេ អង្គុយកៀកកើយគ្នា យ៉ាងស្និទ្ធស្នាលបំផុត។

នៅក្នុងនោះ ក៏មានអ្នកគាំទ្រភាគច្រើន បានបញ្ចេញមតិខុសៗគ្នា លើរូបថតទាំងនោះ ដោយអ្នកខ្លះ បានគិតថា ជាទីផ្សាររបស់ពួកគេនោះទេ ដើម្បីព្យាយាមឲ្យកេរ្តិ៍ឈ្មោះរបស់ខ្លួន កាន់តែល្បីល្បាញ តែក៏មានអ្នកខ្លះ គិតថា ដេវីត និងទេព បូព្រឹក្ស អាចស្រលាញ់គ្នាមែនទែន ដោយសង្កេតមើលកាយវិការ និងការនិយាយស្តី ជាមួយគ្នា។

ប៉ុន្តែមិនថាយ៉ាងណា អ្នកទាំងពីរ នៅតែមិនទាន់បង្ហើបយ៉ាងច្បាស់ ពីទំនាក់ទំនងរបស់ពួកគេ ថាត្រឹមតែជាមិត្តរួមក្រុម ឬក៏ជាគូស្នេហ៍នឹងគ្នា ដូចគេនិយាយមែន៕

តារាចម្រៀងប្រុស ដេវីត និង កញ្ញា ទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស