ភ្នំពេញ៖ តារាស្រីក្រមិចក្រមើម សុខ សោម៉ាវត្តី មួយរយៈមកនេះ គេសង្កេតឃើញថា នាងហាក់បីដូចជា ស្រលាញ់ និងគាំទ្រវិស័យកីឡាបាល់ទាត់ ខុសប្លែកពីរាល់ដង ដោយគេតែឃើញនាងទៅគាំទ្រ ដល់ក្រុមកីឡាករខ្មែរជារឿយៗ បន្ថែមពីនេះ អាចនិយាយបានថានាង គឺជាអ្នកគាំទ្រយ៉ាងសកម្ម របស់ក្រុមបាល់ទាត់បឹងកេតអង្គរតែម្តង ។

គួររំលឹក ក្រោយពីអ្នកនាង សុខ សោម៉ាវត្តី និង កីឡាករបាល់ទាត់រូបសង្ហា លោក លី វ៉ាហេទ បានរួមសម្តែងខ្សែភាពយន្តស្នេហា«ខូចចិត្តអាជីព» ជាមួយគ្នាមក មហាជនចាប់អារម្មណ៍ឃើញថា អ្នកទាំង២ ហាក់ស្និទ្ធស្នាលនឹងគ្នាខ្លាំងមែនទែន ដោយអាចនិយាយបានថា លើសពីមិត្តរួមការងារទៅទៀត គឺដូចជាគូស្នេហ៍នឹងគ្នាណាស់។

លើសពីនេះទៅទៀតនោះ គេតែងសង្កេតឃើញថា អ្នកនាង សុខ សោម៉ាវត្តី បែរជា មកចូលចិត្តបាល់ទាត់ ដោយនាងតែងតែទៅទស្សនា ការប្រកួតបាល់ទាត់ដោយផ្ទាល់មិនថា នៅទីណានោះទេ ឲ្យតែមានវត្តមានកីឡាករបាល់ទាត់រូបសង្ហា លោក លី វ៉ាហេទ ប្រចាំក្រុម បឹងកេតអង្គរ ចូលរួមប្រកួត គឺទីនោះតែងតែមានវត្តមាន ស្រីស្រស់ សុខ សោម៉ាវត្តី ទៅគាំទ្រជានិច្ច លើកលែងតែការប្រកួតនៅក្រៅប្រទេសតែប៉ុណ្ណោះ ដែលនាងមិនបានចូលរួម។

ដោយទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រសង្ស័យថា មូលហេតុដែល ស្រីស្រស់ សុខ សោម៉ាវត្តី ចាប់ផ្តើមស្រលាញ់ និងគាំទ្រកីឡាបាល់ទាត់បែបនេះ គឺអាចប្រហែលមកពី មានកំលោះសង្ហា លី វ៉ាហេទ គឺជាកម្លាំងជម្រុញចិត្តហើយមើលទៅ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី វ៉ាហេទ