ភ្នំពេញ៖ ក្រោយពីលេចឡើងនូវវីដេអូក្រៅឆាក ដ៏ផ្អែមល្អែមនៅក្នុងភោជនីយដ្ឋានមួយកន្លែងរវាង ពិធីការិនីរូបស្រស់ សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់លោក លី វ៉ាហេទ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការសង្ស័យពីទំនាក់ទំនងរវាងអ្នកទាំងពីរមិនធម្មតា ពីព្រោះគេតែងសង្កេតឃើញថា មិនត្រឹមតែនៅក្នុងឆាក ឬក៏នៅខាងក្រៅឆាកនោះទេ គឺពួកគេអ្នកទាំងពីរតែងតែបង្ហាញ នូវភាពស្និទ្ធស្នាលខុសពីធម្មតា និងល្អូកល្អឺនដាក់គ្នា នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលអាចនិយាយបានថា ស្និទ្ធស្នាលលើសពីមិត្តភក្តិរួមអាជីពក៏អាចថាបាន។

យ៉ាងណាមិញ ប៉ុន្មានម៉ោងមុននេះ ជាថ្មីម្តងទៀតនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកនាង សុខ សោម៉ាវត្តី បានបង្ហោះរូបថតមួយសន្លឹកកាន់ដៃគ្នាជាមួយនឹងលោក លី​​ វ៉ាហេទ ក្នុងឈុតសម្លៀកបំពាក់កីឡា នៅក្នុងតារាងទាត់បាល់មួយ ទំនងដូចជាគូស្នេហ៍ដែលគេផ្អែមល្អែមជាមួយគ្នា ពេលមិត្តស្រីទៅគាំទ្រមិត្តប្រុសពេលកំពុងតែលេងបាល់ដូច្នោះដែរ  លើសពីនេះនាងថែមទាំងប្រើពាក្យផ្អែមល្អែមថា «កន្លែងដែលបងប្រាថ្នា» ព្រមទាំងដាក់ឈ្មោះ(Tag) លោក លីវាហេទថែមទៀតផង។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ អ្នកនាង សុខ សោម៉ាវត្តី និង លោក លី វ៉ាហេទ កំពុងចាប់ដៃគូគ្នាសម្តែងខ្សែភាពយន្តមួយចំណងជើងថា "ខូចចិត្តអាជីព" ដែលជារឿងដំបូង បង្អស់របស់លោក លី វ៉ាហេទ ហើយក្នុងរឿងនេះទៀតសោត ក៏មានឈុតខ្លះ តម្រូវឲ្យអ្នកនាង សុខ សោម៉ាវត្តីតែងខ្លួនជាប្រុសផងដែរ ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន៕

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា លោក សាវិន ហ្វីលីព ជាផលិតករដ៏ឆ្នើម និងជាតារាសម្តែងធ្វើជាតួឪពុក យ៉ាងសាកសម នៅក្នុងរឿង ខូចចិត្តអាជីព ផងនោះ ក្រោយពីបានធូរស្បើយពីជំងឺ រួចភ្លាមកាលពីពេលកន្លងទៅ បានក្រោកមកបង្ហើរសំណេរប៉ុន្មានប្រយោគ នៅលើបណ្តាញហ្វេសប៊ុកផ្ទាល់ខ្លូន របស់លោកភ្លែតថា៖ «រាល់ពេលដែលខ្ញុំសំលឹងមើលរូបថតគូស្នេហ៍មួយគូនេះ ជំងឺស្រេ្តសរបស់ខ្ញុំ ហាក់បានកាត់បន្ថយជាច្រើន ពួកយើងបានរួមការងារជាមួយគ្នាយ៉ាងរីករាយ បំផុតមុនពេលរូបខ្ញុំ និងអ្នកនាងប៉េងប៉ោងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យតែមួយ ដើម្បីសង្រោ្គះបន្ទាន់ដូចគ្នា .. សុខ សុម៉ាវត្តី ជាតារាស្រីម្នាក់ដែលមាន វ័យក្មេងជាងអាយុពិតប្រាកដរបស់ខ្លួន នាងរស់រាយរាក់ទាក់បំផុតក្នុងពេល រួមការងារជាមួយខ្ញុំ ហើយជាតារាស្រីម្នាក់ដែលពូកែសំដែងបំផុត លី វ៉ាហេទ ជាតារាប្រុសថ្មីប៉ុន្តែតែងយកចិត្តទុកដាក់ស្ដាប់យោបល់អ្នកដឹកនាំរឿងជានិច្ច សូមសរសើរដល់អ្នកនិពន្ធរឿង «ខូចចិត្តអាជីព»នេះ ដែលជ្រើសរើសយក តួឯកប្រុសស្រីមួយគូនេះអោយសំដែងរួមគ្នា ! ពួកគេពិតជាសមគ្នាដូចគូស្នេហ៍ ក្រៅឆាកមែនទែនតែម្ដង ... Rock Production!»។ 

តាមរយៈការសរសេររៀបរាប់ខាងលើនេះបានស្តែងឱ្យឃើញថា លោកសាវិនហ្វីលីព ពេញចិត្ត និងមានការគាំទ្រយ៉ាងខ្លាំង នៅក្នុងការឱ្យតារាស្រីវ័យក្មេងជាង អាយុអ្នកនាង សុខ សោម៉ាវត្តី និងលោក លី វ៉ាហេទ តារាប្រុសសង្ហាជើងថ្មី និងមានវ័យក្មេងដូចគ្នា ធ្វើជាគូស្នេហ៍ដ៏គួរឱ្យស្រឡាញ់នៅក្រៅឆាកសម្តែង ព្រោះទោះបីជាពេលមានឈឺ ឬមានជំងឺស្រេ្តសយ៉ាងណាក៏ដោយ ឱ្យតែបានឃើញរូបអ្នកទាំងពីរនេះ លោកហាក់មានអារម្មណ៍ធូរស្រាល ពីភាពស្មុគស្មាញ និងពេញចិត្តពេញថ្លើមយ៉ាងខ្លាំងពេលឃើញពួកគេ ស្និទ្ធស្នាលនឹងគ្នារបៀបជាគូស្នេហ៍ក្រៅឆាកសម្តែង។

បែបនេះ តើ សោម៉ាវត្តី និងវ៉ាហេទ អាចក្លាយជាគូស្នេហ៍នឹងគ្នានៅក្នុងជីវិតពិត ដូចសម្តែងនៅក្នុងរឿង ខូចចិត្តអាជីព ដែរឬយ៉ាងណា?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី វ៉ាហេទ