ដូចការសង្ស័យមែន! ចំណងស្នេហ៍​ សុខ​ សោម៉ាវត្តី​ និង​ លី​ វ៉ាហេទ ដេីរដល់ផ្លូវបំបែកហេីយ

//s9.kh1.co/73/73c591ad6f4291d826b139f1da23d135613ce44f.jpg
តារា & កម្សាន្ដ

 ០២-ឧសភា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

ឃើញតែសេធ ផុស អីប្លែក តាមពិត សុខ សោម៉ាវត្តី និង លី វ៉ាហេទ បានដើរដល់ផ្លូវបំបែកមែន។

ភ្នំពេញ៖ អាចនិយាយបានថា ជារឿងដ៏ខកចិត្តបំផុតសម្រាប់ហ្វេនៗ និយមអ្នកគាំទ្រ រវាងគូស្នេហ៍ អ្នកនាង សុខ សោម៉ាវត្តី និងកម្លោះសង្ហា កីឡាបាល់ទាត់ លោក លី វ៉ាហេទ ដែលពេលកន្លងទៅ អ្នកទាំងពីរតែងតែបង្ហាញពីទំនាក់ទំនងដ៏ផ្អែមល្ហែម បែរជាដើរមកដល់ផ្លូបបំបែកបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ កន្លងមក សុខ សោម៉ាវត្តី និង លី វ៉ាហេទ ជាញឹកញាប់តែងបង្ហាញពីទំនាក់ទំនងស្នេហាដ៏ជ្រាលជ្រៅ ធ្វើឲ្យហ្វេនៗ រំភើបនិងសាទរជំនួសផងដែរ។  ប៉ុន្តែមួយរយៈប៉ុន្មានខែចុងក្រោយនេះ គេឧស្សាហ៍សង្កេតឃើញអ្នកមេម៉ាយកូនមួយរូបនេះ តែងតែបង្ហាញពីភាពស្រង៉ូតស្រង៉ាត់ និងតែងតែដើរហើរមាត់ស្ទឹងតែម្នាក់ៗឯង និងមិនដែលឃើញកៀកកើយដៃបុរសសង្ហា លី វ៉ាហេទ ទៀតឡើយ ។

ជាក់ស្ដែង នៅថ្មីៗនេះរឿងរ៉ាវស្នេហារបស់ សុខ សោម៉ាវត្តី និងកំលោះ លី វ៉ាហេទ បានផ្ទុះឡើងសារជាថ្មីម្ដងទៀត បន្ទាប់ពីមានការអះអាងពីប្រភពជិតស្និតថា ពេលនេះទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ ពិតជាដើរដល់ផ្លូវបំបែកមែន ។ ដោយ ថ្លែងប្រាប់សារព័ត៌មាន ប្រភពស្និតស្នាលនឹង សុខ សោម៉ាវត្តី បាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា ដំណឹងចចាមអារ៉ាមរឿងពិធីការិនីមេម៉ាយកូន សុខ សោម៉ាវត្តី និងកីឡាករខ្សែការពារ លី វ៉ាហេទ ប្រេះឆាស្នេហ៍នោះគឺជាការពិត ហើយពេលនេះពួកគេមិនមែនជាសង្សារនឹងគ្នាទៀតនោះទេ ។

បើទោះជាយ៉ាងណា ប្រភពដដែលមិនប្រាប់ពីរឿងរ៉ាវដែលនាំឲ្យ គូស្នេហ៍ដ៏ស្អិតល្មួតមួយគូនេះបញ្ចប់ស្នេហ៍កណ្ដាលទីនោះឡើយ ៕

ប្រភព៖ តារាញូស៍

សូមទស្សនារូបភាពខាងក្រោម៖

សុខ សោម៉ាវត្តី និង លី វ៉ាហេទ
សុខ សោម៉ាវត្តី និង លី វ៉ាហេទ
សុខ សោម៉ាវត្តី 
សុខ សោម៉ាវត្តី 
សុខ សោម៉ាវត្តី និង លី វ៉ាហេទ
សុខ សោម៉ាវត្តី និង លី វ៉ាហេទ
សុខ សោម៉ាវត្តី និង លី វ៉ាហេទ
សុខ សោម៉ាវត្តី និង លី វ៉ាហេទ
សុខ សោម៉ាវត្តី និង លី វ៉ាហេទ
សុខ សោម៉ាវត្តី និង លី វ៉ាហេទ
សុខ សោម៉ាវត្តី និង លី វ៉ាហេទ
សុខ សោម៉ាវត្តី និង លី វ៉ាហេទ
សុខ សោម៉ាវត្តី និង លី វ៉ាហេទ
សុខ សោម៉ាវត្តី និង លី វ៉ាហេទ
សុខ សោម៉ាវត្តីលី វ៉ាហេទ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T