ភ្នំពេញ៖ ដូចជាប្រិយមិត្ត បានជ្រាបរួចមកហើយ ពីតារាស្រី២ដួង នៅផលិតកម្មផ្សេងគ្នា ដែលធ្លាប់មានជម្លោះពាក្យសម្តីនឹងគ្នា គឺកញ្ញា លី អ៊ីវ៉ាធីណា និង កញ្ញា សុខ ពិសី កាលពីប៉ុន្មានខែមុន ដែលរឿងរបស់ពួកគេ ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងបណ្តាញសង្គមហ្វេសប៊ុក។

ប៉ុន្តែកាលពីថ្មីៗ ស្រាប់តែតារា២ដួងនេះ បានច្រៀងនូវចម្រៀងមួយបទដូចគ្នាទៅវិញ ដើម្បីចេញលក់ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។

វាពិតជារឿងចៃដន្យពិតមែន ដែលពួកគេ ត្រូវច្រៀងបទដូចគ្នា មានចំណងជើងថា «ក្រមុំខ្ញុំអ្នកណាសង» ហើយក្នុងនោះ ក៏មានអ្នកគាំទ្រជាច្រើននាក់ បានឆ្ងល់ដែរថា បទពីដើមជាច្រើនបទ ហេតុអ្វី ផលិតកម្មសាន់ដេ និង ផលិតកម្មថោន បែរជាសម្រេចចិត្តចេញបទដូចគ្នា និងក្នុងពេលតែមួយបែបនេះ៕

តោះស្តាប់ កញ្ញា លី អ៊ីវ៉ាធីណា និង កញ្ញាសុខ ពិសី ច្រៀងបទដូចគ្នា តើមួយណា ច្រៀងពិរោះជាង? 

កញ្ញា សុខ ពិសី
កញ្ញា លី អ៊ីវ៉ាធីណា

កំណត់ហេតុខ្មែរឡូត

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា សុខ ពិសី បានប្រកាសថា មានអ្នកចូលស្តី តែគួរឲ្យស្ដាយបុរសទាំងនោះ ត្រូវបានបដិសេធស្នេហ៍ទាំងអស់ ។ បើតាមការអះអាងរបស់កញ្ញា សុខ ពិសី បានប្រាប់សារព័ត៌មាន ក្នុងស្រុកថា ក្នុងពេលនេះមានបុរសៗទាំងក្នុង និងក្រៅរង្វង់សិល្បៈច្រើនអ្នក បានមកចូលស្ដីដណ្ដឹងនាង។

តែគួរឲ្យស្ដាយបុរស ទាំងនោះត្រូវបាន ពិសី បដិសេធស្នេហ៍ទាំងអស់ ។ តារាចម្រៀងស្រីរូបនេះបន្តថា បុរសៗដែលចូលស្ដីដណ្ដឹង សុខ ពិសី មានមន្ត្រីរាជការតារាសម្ដែង និងចម្រៀងជាដើម។ មូលហេតុដែលនាងមិនព្រមទទួល យកបុរសទាំងនោះ មិនបានន័យថាស្អប់ខ្ពើមគិតមានឬក្រទេ។ តែអ្វីដែលសំខាន់មួយរយៈនេះ នាងជាប់រវល់ជាមួយការងារសិល្បៈ។

ម្យ៉ាងទៀត មិនទាន់ ចង់គិតគូរពីស្នេហាផង ព្រោះឃើញគូស្នេហ៍នៅក្នុងរង្វង់សិល្បៈមួយចំនួន បែកបាក់គ្នាជាបន្តបន្ទាប់ ហេតុដូច្នេះហើយទើបសម្រេចចិត្តទុកបេះដូងឲ្យនៅទំនេរសិន។ កញ្ញា សុខ ពិសី បន្ថែមថា បុរសៗ ដែលចង់បាននាងខ្ញុំ ភាគច្រើនគាត់ចូលមកដល់ លោកប៉ាខ្ញុំតែម្ដងបង ទោះបីគាត់ចូលស្ដីដណ្ដឹងខ្ញុំមិនបាន ក៏គាត់មិនខឹងខ្ញុំដែរ ពួកយើងនៅតែរក្សាទំនាក់ទំនង ដូចដើមគ្មានអ្វីប្រែប្រួលទេបង ទាំងអ្នកសិល្បៈដូចគ្នា និងក្រៅសិល្បៈ តែនាងខ្ញុំសុំបញ្ចេញឈ្មោះ អ្នកនៅក្នុងរង្វង់សិល្បៈទេបង ។

សូមជម្រាបថា សម្រាប់គូអនាគត ពិសី មិនទាន់ប្រាកដក្នុងចិត្តទេថា យកអ្នកសិល្បៈដូចគ្នា ឬក៏មន្ត្រីរាជការនោះទេ គ្រប់យ៉ាងអាស្រ័យទៅលើពេលវេលា និងព្រហ្មលិខិតជាអ្នកកំណត់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី