ភ្នំពេញ៖ សម្តីឌឺដងគ្នា តាមរយៈបណ្តាញសង្គម រវាងតារាស្រី២ដួង គឺកញ្ញា សុខ ពិសី និង កញ្ញា លី អ៊ីវ៉ាធីណា គឺនៅតែបន្ត ដោយភាគីរៀងៗខ្លូន ហាក់ដូចជាមិនព្រមចុះចាញ់គ្នានោះទេ។

ដូចជាប្រិយមិត្តបានជ្រាបរួចខ្លះមកហើយ កាលពីម្សិលមិញ កញ្ញា សុខ ពិសី បានចេញវីដេអូមួយ ដែលបង្ហាញថា កញ្ញា លី អ៊ីវ៉ាធីណា មានបំនងឈ្នានីសនាង នៅកណ្តាលឆាក ក្នុងកម្មវិធី "ពេញចិត្តអត់"។ ហើយកញ្ញា សុខ ពិសី ក៏បាននិយាយតិះដៀល និងចំអកឡកឡើយ ដល់ធីណា មិនធម្មតាឡើយ។ 

ដោយមិនអាចឈរមើល កញ្ញា សុខ ពិសី និយាយផ្លែផ្កាដាក់នោះ កញ្ញា លី អ៊ីវ៉ាធីណា ក៏មិនបង្អង់យូរ បានចេញវីដេអូខ្លីមួយ កាលពីយប់មិញ ដោយបកស្រាយបញ្ជាក់ថា រូបនាង មិនដែលមានគំនិតចង់ឈ្នានីស និងឌឺដងដាក់ កញ្ញា សុខ ពិសីអ្វីនោះទេ ព្រោះថា ពេលនោះនាងជាគណកម្មការ ត្រូវបញ្ចេញយោបល់ ទៅបេក្ខជនដែលច្រៀងត្រាប់តាមតារាចម្រៀង ហើយប្រសិនបើបេក្ខជននោះច្រៀងពិរោះ គឺនាងថាពិរោះ មិនពិរោះ គឺថាបែបនោះ។ ហើយនៅក្នុងវីដេអូនោះដែរ កញ្ញា លី អ៊ីវ៉ាធីណា ក៏បានរំលឹករឿងកញ្ញា សុខ ពិសី ក្រឡាប់ឡានថែមទៀត ដោយនិយាយថា បើរូបនាង ស្អប់ កញ្ញា សុខ ពិសី មិនមែនឲ្យម្តាយខ្លួន ទៅមើលកញ្ញា សុខ ពិសីដល់មន្ទីរពេទ្យនោះទេ។

ចំពោះសង្គ្រាមពាក្យសម្តី រវាងតារាស្រី២ដួងនេះ គឺប្រហែលជាមិនអាចបញ្ឃប់បានឡើយ ព្រោះតារានីមួយៗ សុទ្ធតែខ្លាំង និងមិនព្រមអត់អោនដាក់គ្នានោះទេ។ ហើយរឿងរ៉ាវរបស់ពួកគេ ក៏ត្រូវបានក្លាយជាប្រធានបទ ដ៏ក្តៅគគុកមួយ ដែលអ្នកលេងបណ្តាញសង្គម នាំគ្នាពិភាក្សាបកស្រាយវែកញែកខ្លាំង ជាងម្ចាស់សាមីខ្លួនទៅទៀត៕ ចុះចំណែកប្រិយមិត្តយល់យ៉ាងណាដែរ? 

តោះស្តាប់ កញ្ញា លី អ៊ីវ៉ាធីណា និយាយទាំងអស់គ្នា៖

កញ្ញា លី អ៊ីវ៉ាធីណា
កញ្ញា សុខ ពិសី

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  តារាចម្រៀងស្រី សាច់សខ្ចីដូចបណ្តួលចេក កញ្ញា សុខ ពិសី បានហួសចិត្ត ពេលឃើញ តារាចម្រៀងស្រីក្នុងផលិតកម្មថោន កញ្ញា លី អ៊ីវ៉ាធីណា បង្ហាញអារម្មណ៍ឈ្នានីសនាង នៅកណ្តាលកម្មវិធីមួយ។

កញ្ញា សុខ ពិសីបានបង្ហោះវីដេអូមួយ ប្រមាណ៤០នាទី ដែលបានរៀបរាប់ថា កញ្ញា លី អ៊ីវ៉ាធីណា បានលេចចេញនូវចរិតហ្ស៊ីន នៅក្នុងកម្មវិធី«ពេញចិត្តអត់» របស់ស្ថានីយ៍ទូរទស្សន៍ MYTV។

នៅក្នុងវីដេអូនេះដែរ បានលឺតារាស្រីរូបនេះ និយាយថា កញ្ញា លី អ៊ីវ៉ាធីណា បានបញ្ចេញកាយវិការហាក់ដូចជាឈ្នានីសនាង ពេលកំពុងផ្តល់យោបល់ទៅកាន់បេក្ខនារីម្នាក់។ ហើយកញ្ញា សុខពិសី ក៏មិនដឹងដែរថា តើកញ្ញា លី អ៊ីវ៉ាធីណា គុំគួន និងមិនចូលចិត្តរូបនាងតាំងពីពេលណាមក។

គួរបញ្ជាក់ផងដែរ កញ្ញា សុខ ពិសី គឺជាតារាចម្រៀងម្នាក់ ដែលកម្ររិះគន់ និងឈ្លោះទាស់ទែងជាមួយនឹងតារាក្នុងសិល្បៈដូចគ្នាណាស់ គឺទើបតែពេលនេះទេ នាងបានបង្ហោះជាវីដេអូជាសារធាណៈ ប្រតិកម្មទៅលើកញ្ញា លី អ៊ីវ៉ាធីណាយ៉ាងដូច្នេះ។

ចំពោះបញ្ហាមួយនេះ ក៏មិនទាន់ឃើញ កញ្ញា លី អ៊ីវ៉ាធីណា ចេញមុខបកស្រាយ ឬប្រតិកម្មយ៉ាងណានោះដែរ ដែលហាក់ដូចជាស្ងប់ស្ងាត់នៅឡើយទេ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី អ៊ីវ៉ាធីណា