ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា សុខ ពិសី ប្រកាសថា មានអ្នកចូលស្តី តែ​គួរ​ឲ្យ​ស្ដាយ​បុរស​ទាំងនោះ ​ត្រូវបានបដិសេធ​ស្នេហ៍​ទាំងអស់​ ។ បើតាមការអះអាងរបស់កញ្ញា សុខ ពិសី បាន​ប្រាប់សារព័ត៌មាន ក្នុងស្រុកថា ក្នុង​ពេលនេះ​មាន​បុរសៗ​ទាំង​ក្នុង និង​ក្រៅ​រង្វង់​សិល្បៈ​ច្រើន​អ្នក​ បានមក​ចូល​ស្ដីដណ្ដឹង​នាង​។

តែ​គួរ​ឲ្យ​ស្ដាយ​បុរស ​ទាំងនោះ​ត្រូវបាន ពិសី បដិសេធ​ស្នេហ៍​ទាំងអស់​ ។​ តារាចម្រៀងស្រីរូបនេះបន្តថា ​បុរសៗ​ដែល​ចូល​ស្ដីដណ្ដឹង សុខ ពិសី មាន​មន្ត្រីរាជការ​តារា​សម្ដែង និង​ចម្រៀង​ជាដើម​។ មូលហេតុ​ដែល​នាង​មិន​ព្រម​ទទួល យក​បុរស​ទាំងនោះ មិន​បានន័យថា​ស្អប់ខ្ពើម​គិត​មាន​ឬ​ក្រ​ទេ​។ តែ​អ្វីដែល​សំខាន់​មួយរយៈ​នេះ នាង​ជាប់រវល់​ជាមួយ​ការងារ​សិល្បៈ​។

ម្យ៉ាងទៀត មិនទាន់​ ចង់​គិតគូរ​ពី​ស្នេហា​ផង ព្រោះ​ឃើញ​គូស្នេហ៍​នៅក្នុង​រង្វង់​សិល្បៈ​មួយចំនួន​ បែកបាក់​គ្នា​ជា​បន្តបន្ទាប់ ហេតុដូច្នេះ​ហើយ​ទើប​សម្រេចចិត្ត​ទុក​បេះដូង​ឲ្យ​នៅ​ទំនេរ​សិន​ ។ ​កញ្ញា សុខ ពិសី បន្ថែមថា បុរសៗ ដែល​ចង់បាន​នាង​ខ្ញុំ ភាគច្រើន​គាត់​ចូល​មកដល់​ លោកប៉ា​ខ្ញុំ​តែម្ដង​បង ទោះបី​គាត់​ចូល​ស្ដីដណ្ដឹង​ខ្ញុំ​មិនបាន ក៏​គាត់​មិន​ខឹង​ខ្ញុំ​ដែរ ពួកយើង​នៅតែ​រក្សា​ទំនាក់ទំនង​ ដូចដើម​គ្មានអ្វី​ប្រែប្រួល​ទេ​បង ទាំង​អ្នកសិល្បៈ​ដូចគ្នា និង​ក្រៅ​សិល្បៈ តែ​នាង​ខ្ញុំ​សុំ​បញ្ចេញ​ឈ្មោះ​ អ្នក​នៅក្នុង​រង្វង់​សិល្បៈ​ទេ​បង ​​។​

សូមជម្រាបថា ​សម្រាប់​គូ​អនាគត ពិសី មិនទាន់​ប្រាកដ​ក្នុង​ចិត្ត​ទេ​ថា យក​អ្នកសិល្បៈ​ដូចគ្នា ឬក៏​មន្ត្រីរាជការ​នោះទេ គ្រប់យ៉ាង​អាស្រ័យទៅលើ​ពេលវេលា និង​ព្រហ្ម​លិខិត​ជា​អ្នកកំណត់​ ៕

ប្រភព៖ LookingToday

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី