(ភ្នំពេញ)៖​ ចំណីអារម្មណ៍បែបលន្លង់លន្លោច​ បង្កប់ដោយមនោសញ្ចេតនាជ្រាលជ្រៅ ទស្សនាហើយស្ទើរស្រក់ទឹកភ្នែក និងលាយឡំឈុតឆាកបែបកំប្លែង ដែលប្រិយមិត្តទាំងអស់ កំពុងរង់ចាំទស្សនាបានមកដល់ហើយ​ នោះគឺបទចម្រៀងស្ដីពី «ខ្សែជីវិតរបស់នាយវ៉ែនតា» ដែលច្រៀងដោយកំពូល​តារាចម្រៀង ខេមរៈ សិរីមន្ត និងតារាចម្រៀង​មានទឹកដម ដ៏ក្រអួនក្រអៅ ផ្អែមដូចស្ករ បង្កប់ដោយមន្តស្នេហ៍ គឺកញ្ញា សុខ ពិសី ​មានចំនួន៣បទ ​តភ្ជាប់គ្នា​ដែលជាកំរង​សាច់រឿងដ៏កំសត់ របស់ផលិតកម្មសាន់ដេ​ គឺនៅពេលនេះ វគ្គទី២ និងវគ្គទី៣ បានចេញ Full MV ទាំងអស់ហើយ។

បទចម្រៀងមនោសញ្ចេតនា បង្កប់ដោយអត្ថន័យស្នេហ៍រយពាន់ កំសត់រកគ្មាន ដែលជាប្រភេទអាល់ប៊ុមសាច់រឿង ចំនួន៣បទ ក្នុងវ៉ុលពិសេសនេះ រួមមានទី​១៖ បទ «ចោលអ្នកស្មោះជ្រើសអ្នកក្បត់, ​ដើរចេញដើម្បីសេរីភាពអូន» និងបទ «អូនមិនល្អស្រឡាញ់អូនអត់?» ​ដោយបទទាំង៣នេះ ដែលជាការបកស្រាយរបស់​​កំពូលតារាចម្រៀងជួរមុខគេ នៅក្នុងផលិតកម្មសាន់ដេ លោក ខេមរៈ​ សិរីមន្ត និងកញ្ញា សុខ ពិសី បានចេញជា MV ពេញជាផ្លូវការ​ហើយ ដើម្បីឆ្លើយតបទៅនឹង​សំណូមពរ​​របស់មហាជន​អ្នកគាំទ្រ ដែលកំពុងតែទន្ទឹងរង់ចាំទស្សនាយ៉ាងអន្ទះសារ។

ជាការពិតគ្រាន់តែចេញជា MV ពេញទាំង៣វគ្គភ្លាម ក្នុងបទចម្រៀង​សាច់រឿងដ៏កំសត់នេះ​ ត្រូវបានគេមើលឃើញថា មានការពេញនិយម និងគាំទ្រយ៉ាងពេញទំហឹង​ពីសំណាក់អ្នកគាំទ្រ​ និងអ្នកនិយមលេងបណ្តាញ​​សង្គមហ្វេសប៊ុក។​ ជាពិសេសទៅទៀតនោះ បទចម្រៀងទាំងនេះ មានការចូលរួមសម្តែង​ដោយ លោក ខេមរៈ សិរីមន្ត ផ្ទាល់ និងកញ្ញា សុខ ពិសី ផងដែរ ដែលធ្វើឲ្យសាច់រឿង នៃជីវិតរបស់តាវ៉ែនតា កាន់តែជក់ចិត្ត អាចឲ្យអ្នកទស្សនាស្លុងអារម្មណ៍ ទាំងមិនដឹងខ្លួន៕

ចង់ដឹងថា មានអ្វីប្លែកចំឡែកអារម្មណ៍ក្នុង MV ជាប្រភេទសាច់រឿង​ ដែលបរិយាយពីជីវិតរបស់នាយ វ៉ែនតា ខ្លះ សូមទស្សនាទាំង៣វគ្គនេះ ​ទាំងអស់គ្នា៖

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ គួរឲ្យស្រលាញ់ណាស់! ជីជី ស្អាតហើយ មិនចេះប្រកាន់ខ្លួនទៀត ឈរទិញលៀសហាល តាមផ្លូវ ធ្វើមិនដឹង!

ភ្នំពេញ៖ ជាការពិត តារាភាគច្រើន នៅពេលពួកគេកាន់តែល្បី គឺកាន់តែប្រកាន់ខ្លួនជាងមុន និងថែមទាំងលះបង់ នូវអាហារធម្មតាៗ តាមចិញ្ចើមផ្លូវទៀត ព្រោះតែខ្លាចបាក់មុខបាក់មាត់ នៅពេលអ្នកគាំទ្របានឃើញ។

ប៉ុន្តែក្នុងនោះ ក៏នៅមានតារាមួយចំនួនផងដែរ ដែលមិនផ្លាស់ប្តូរ នូវការទទួលទានអាហារតាមផ្លូវ ហើយពួកគេ ចូលចិត្តប្រើជីវិតសាមញ្ញៗ មិនវាយឬកខ្ពស់ នៅក្នុងសកម្មភាពរស់នៅសព្វថ្ងៃ។

កាលពីម្សិលមិញនេះដែរ ពិធីការិនី និងជាតារាសម្តែង កញ្ញា ជីជី បានបង្ហោះរូបថតប៉ុន្មានសន្លឹក ដែលឃើញនាង ឈរទិញលៀសហាល ធ្វើមិនដឹង ជាមួយនឹង លោក អ៊ឹម ជីវ៉ា នៅតាមផ្លូវ។

ទិដ្ឋភាពបែបនោះ បានធ្វើឲ្យ អ្នកគាំទ្រជាច្រើននាក់ សរសើរពីចរិតរបស់ ជីជី ដែលមើលទៅ នាងពិតជាសាមញ្ញណាស់ និងគួរឲ្យស្រលាញ់ថែមទៀត ដោយមិនប្រកាន់ថា លៀសហាល ជាអាហារគ្មានអនាម័យ ឬមិនសាកសមសម្រាប់នាង ក្នុងនាមជាតារាល្បីអ្វីនោះទេ៕

ចុះប្រិយមិត្ត យល់ថា ជីជី ជាតារាគួរឲ្យស្រលាញ់ និងមិនចេះប្រកាន់ខ្លួនមែនដែរទេ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត