ភ្នំពេញ៖ ជាការពិត តារាភាគច្រើន នៅពេលពួកគេកាន់តែល្បី គឺកាន់តែប្រកាន់ខ្លួនជាងមុន និងថែមទាំងលះបង់ នូវអាហារធម្មតាៗ តាមចិញ្ចើមផ្លូវទៀត ព្រោះតែខ្លាចបាក់មុខបាក់មាត់ នៅពេលអ្នកគាំទ្របានឃើញ។

ប៉ុន្តែក្នុងនោះ ក៏នៅមានតារាមួយចំនួនផងដែរ ដែលមិនផ្លាស់ប្តូរ នូវការទទួលទានអាហារតាមផ្លូវ ហើយពួកគេ ចូលចិត្តប្រើជីវិតសាមញ្ញៗ មិនវាយឬកខ្ពស់ នៅក្នុងសកម្មភាពរស់នៅសព្វថ្ងៃ។

កាលពីម្សិលមិញនេះដែរ ពិធីការិនី និងជាតារាសម្តែង កញ្ញា ជីជី បានបង្ហោះរូបថតប៉ុន្មានសន្លឹក ដែលឃើញនាង ឈរទិញលៀសហាល ធ្វើមិនដឹង ជាមួយនឹង លោក អ៊ឹម ជីវ៉ា នៅតាមផ្លូវ។

ទិដ្ឋភាពបែបនោះ បានធ្វើឲ្យ អ្នកគាំទ្រជាច្រើននាក់ សរសើរពីចរិតរបស់ ជីជី ដែលមើលទៅ នាងពិតជាសាមញ្ញណាស់ និងគួរឲ្យស្រលាញ់ថែមទៀត ដោយមិនប្រកាន់ថា លៀសហាល ជាអាហារគ្មានអនាម័យ ឬមិនសាកសមសម្រាប់នាង ក្នុងនាមជាតារាល្បីអ្វីនោះទេ៕

ចុះប្រិយមិត្ត យល់ថា ជីជី ជាតារាគួរឲ្យស្រលាញ់ និងមិនចេះប្រកាន់ខ្លួនមែនដែរទេ? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ពិធីការិនីរូបស្រស់ កញ្ញាជីជី បានបើកហាងលក់ស៊ុបមីហឹរ ដែលធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហាងស៊ុប Online របស់នាង មានឈ្មោះថា "I’m Spicy Soup" ដែលលក់ក្នុងតម្លៃសមរម្យ ដូចជា មីស៊ុបហឹរ ត្រឹមតែ៨៥០០រៀល និងស៊ុបទឹកប្រហិត ១កំប៉ុង តម្លៃត្រឹម ៣០០០រៀលតែប៉ុណ្ណោះ។

ក្នុងនោះ រូបនាងក៏បានសរសេរសារ អមជាមួយនឹងរូបថតលុតជង្គង់អុជធូប ដោយមានអត្ថន័យថា "Pray to get many Customers for the first day of my online Soup! Welcome to I’m Spicy Soup ( សូមឲ្យមានភ្ញៀវច្រើន សម្រាប់ថ្ងៃបើកឆាកដំបូងរបស់ហាងស៊ុបអនឡាញខ្ញុំ! ស្វាគមន៍មកកាន់ I’m Spicy Soup)"។

ចំពោះហាងស៊ុបរបស់កញ្ញា ជីជី ទទួលការចាប់អារម្មណ៍ ពីសំណាក់អ្នកលេងបណ្តាញសង្គម ព្រោះមើលទៅពិតជាទំនងយ៉ាងខ្លាំង ចង់តែស្រក់ទឹកមាត់ ហើយក៏សាកសមផងដែរ សម្រាប់អ្នកដែលចូលចិត្តរសជាតិហឹរ។

ចុះប្រិយមិត្ដមានបានទៅសាកញ៉ាំហើយឬនៅ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជីជី