ភ្នំពេញ៖ ស្ងាត់ៗ ពិធីការិនីរូបស្រស់ កញ្ញា​ជីជី បើកហាងលក់ស៊ុបមីហឹរ ដែលធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

កាលពីម្សិលមិញនេះ ជាថ្ងៃដំបូង ក្នុងការដាក់ឲ្យដំណើរការហាងស៊ុប Online របស់នាង មានឈ្មោះថា "I’m Spicy Soup" ដែលលក់ក្នុងតម្លៃសមរម្យ ដូចជា មីស៊ុបហឹរ ត្រឹមតែ៨៥០០រៀល និងស៊ុបទឹកប្រហិត ១កំប៉ុង តម្លៃត្រឹម ៣០០០រៀលតែប៉ុណ្ណោះ។

ក្នុងនោះ រូបនាងក៏បានសរសេរសារ អមជាមួយនឹងរូបថតលុតជង្គង់អុជធូប ដោយមានអត្ថន័យថា "Pray to get many Customers for the first day of my online Soup! Welcome to I’m Spicy Soup ( សូមឲ្យមានភ្ញៀវច្រើន សម្រាប់ថ្ងៃបើកឆាកដំបូងរបស់ហាងស៊ុបអនឡាញខ្ញុំ! ស្វាគមន៍មកកាន់ I’m Spicy Soup)"។ 

ចំពោះហាងស៊ុបរបស់កញ្ញា ជីជី ទទួលការចាប់អារម្មណ៍ ពីសំណាក់អ្នកលេងបណ្តាញសង្គម ព្រោះមើលទៅពិតជាទំនងយ៉ាងខ្លាំង ចង់តែស្រក់ទឹកមាត់ ហើយក៏សាកសមផងដែរ សម្រាប់អ្នកដែលចូលចិត្តរសជាតិហឹរ។

ចុះប្រិយមិត្ដមានបានទៅសាកញ៉ាំហើយឬនៅ?

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាកញ្ញា ជីជី បានស្រក់ទឹកភ្នែក ពេលរំលឹករឿងតស៊ូ របស់បងស្រីរបស់នាង។

ជាការពិតណាស់ នាពេលកន្លងមក ទស្សនិកជន ធ្លាប់តែបានទស្សនា ភាពសប្បាយរីករាយ របស់ពិធីការិនី ពេជ្រ សូលីដា ហៅ ជីជី នៅលើកញ្ចក់ទូរទស្សន៍ ប៉ុន្តែអ្វីដែល ធ្វើទស្សនិកជន មានការចាប់\អារម្មណ៍នោះ គឺតារាស្រីរូបនេះបាន សម្រក់ទឹកភ្នែក និយាយទាំង អួលដើមករ ពេលដែលរំលឹកពី ការតស៊ូ របស់បងស្រីនាង អ្នកនាង ពេជ្រ សេរីរ័ត្ន ពេលដែលគ្រួសារ នាងជួបការលំបាក ក្រោយពីធ្លាក់ខ្លួនជាកូន កំព្រាឪពុក ។

នៅក្នុងកម្មវិធីមួយ របស់ស្ថានីយ៍ទូរទស្សន៍ MY TV ដែលប្រារព្ធទិវា “បុណ្យឪពុក” ទស្សនិកជន ជាច្រើនបានឃើញទឹកភ្នែក របស់ស្រីស្អាត សម្បូរវោហារនាង ជីជី ស្រក់ចុះដូចទឹកបាក់ទំនប់ នៅពេលដែល នាងនិយាយរៀបរាប់ ពីទុក្ខលំបាក ដែលបងស្រី (អ្នកនាង ពេជ្រ សេរីរ័ត្ន) ឆ្លងកាត់តស៊ូ គ្រប់យ៉ាង ដើម្បីរកលុយ យកមកផ្គត់ផ្គង់ ក្រុមគ្រួសារ និងផ្តល់ឲ្យប្អូនៗ បានសិក្សាដល់ ចប់ចុងចប់ដើម។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជីជី