ថៃ៖ ក្មេងប្រុសវ័យជំទង់ម្នាក់ ដែលទើបតែមានអាយុ១៦ឆ្នាំប៉ុណ្ណោះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈគេគឺជាសិស្សដែលកំពុងតែរៀនបណ្តើរ និងបានក្លាយទៅជាតួកុនបណ្តើរ ដោយបានចូលរួមថតខ្សែភាពយន្ត ឱ្យស្ថានីយទូរទស្សន៍ល្បីៗនៅក្នុងស្រុកដូចជា WAVE TV Ch 3 និងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧ជាដើម ព្រមទាំងទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ទស្សនិកជន។

កម្លោះសង្ហាវ័យក្មេងម្នាក់នេះ ត្រូវបានគេស្គាល់ឈ្មោះថា Blue Pongtiwat រៀននៅសាលា Assumption Bang Rak ក្នុងទីក្រុងបាងកក ។

ដោយសារតែមានរូបសង្ហា គួរជាទីគាប់ចិត្ត Blue Pongtiwat តែងតែមាននារីៗរៀននៅសាលាជាមួយគ្នាតាមញ៉ែជារៀងរាល់ថ្ងៃ។ ជាពិសេស ក្រោយពេលទំនេរពីការសិក្សា ក៏មានភាពមមាញឹកយ៉ាងខ្លាំង នៅក្នុងការងារសិល្បៈ ដូចជា ការថតខ្សែភាពយន្ត ថតស្ពតពាណិជ្ជកម្ម និងដើរបង្ហាញម៉ូតនានាជាដើមជាច្រើនហូរហែ។

ប៉ុន្តែទោះបីជារវល់នៅក្នុងការងារសិល្បៈយ៉ាងណាក្តី គេក៏សង្កេតឃើញ Blue Pongtiwat មិនដែលភ្លេចការសិក្សាឡើយ៕ 

តោះទៅទស្សនាកម្រងរូបភាព របស់តារាវ័យក្មេងមានរូបសង្ហាទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកព័ត៌មានគួរឱ្យចាប់អារម្មណ៍មួយទៀត ប៉ូលិសស្រី ទាំង១០រូប ដែលមានរូបសម្រស់ស្រស់ស្អាតខ្លាំង ដាច់គេបង្អស់លើពិភពលោក កំពុងតែកក្រើកពេញអ៊ីនធឺណេត។

រូបភាពជាច្រើនសន្លឹក របស់កំពូលប៉ូលិសស្រីទាំង១០ដួង ប្រចាំបណ្តាប្រទេសមួយចំនួនលើពិភពលោក កំពុងតែក្លាយជាប្រធានបទក្តៅមួយ នៅលើបណ្តាញសង្គមយ៉ាងខ្លាំង ដោយសារតែរូបសម្រស់ដ៏ស្រស់ស្អាត បូករួមជាមួយនឹងស្នាមញញឹមដ៏ទាក់ទាញ មិនចាញ់ទៅនឹងតារាស្រីល្បីៗនៅជុំវិញពិភពលោក ជាហេតុធ្វើឲ្យអ្នកលេងអ៊ីនធើណែតជាច្រើន ឈ្លក់វង្វេង ទ្រាំមិនសរសើរមិនបាន ពីរូបសម្រស់របស់ពួកនាង ។

តាមរយៈការចុះផ្សាយ ពីប្រភពវេបសាយបរទេសមួយ បានឲ្យដឹងថា អ្នកលេងអ៊ីនធើណែតជាច្រើន មានការចាប់អារម្មណ៍ពិសេសទៅលើ សម្រស់ដ៏ស្រស់ស្អាតរបស់ប៉ូលិសស្រី២ដួង មកពីប្រទេសម៉ាឡេស៊ី និងប្រទេសចិន។ នោះក៏ដោយសារតែ រូបភាពរបស់ពួកនាង ត្រូវបានអ្នកនិយមលេងបណ្តាញសង្គម ធ្វើការចែករំលែកតៗគ្នាយ៉ាងច្រើនព្រោងព្រាត។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងចំណោមប៉ូលិសស្រីទាំង១០ដួងនោះ ក្នុងនោះក៏មានអ្នកមួយចំនួន ធ្លាប់ត្រូវបានគេស្គាល់ថា ជាអតីតបេក្ខជនប្រលងក្នុងកម្មវិធី ប្រកួតប្រជែងសម្រស់ផងដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]