បរទេស៖ កាលពីថ្មីៗនេះ រូបភាពជាច្រើនសន្លឹក របស់កំពូលប៉ូលិសស្រីទាំង១០ដួង ប្រចាំបណ្តាប្រទេសមួយចំនួនលើពិភពលោក កំពុងតែក្លាយជាប្រធានបទក្តៅមួយ នៅលើបណ្តាញសង្គមយ៉ាងខ្លាំង ដោយសារតែរូបសម្រស់ដ៏ស្រស់ស្អាត បូករួមជាមួយនឹងស្នាមញញឹមដ៏ទាក់ទាញ មិនចាញ់ទៅនឹងតារាស្រីល្បីៗនៅជុំវិញពិភពលោក ជាហេតុធ្វើឲ្យអ្នកលេងអ៊ីនធើណែតជាច្រើន ឈ្លក់វង្វេង ទ្រាំមិនសរសើរមិនបាន ពីរូបសម្រស់របស់ពួកនាង ។

តាមរយៈការចុះផ្សាយ ពីប្រភពវេបសាយបរទេសមួយ បានឲ្យដឹងថា អ្នកលេងអ៊ីនធើណែតជាច្រើន មានការចាប់អារម្មណ៍ពិសេសទៅលើ សម្រស់ដ៏ស្រស់ស្អាតរបស់ប៉ូលិសស្រី២ដួង មកពីប្រទេសម៉ាឡេស៊ី និងប្រទេសចិន។ នោះក៏ដោយសារតែ រូបភាពរបស់ពួកនាង ត្រូវបានអ្នកនិយមលេងបណ្តាញសង្គម ធ្វើការចែករំលែកតៗគ្នាយ៉ាងច្រើនព្រោងព្រាត។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងចំណោមប៉ូលិសស្រីទាំង១០ដួងនោះ ក្នុងនោះក៏មានអ្នកមួយចំនួន ធ្លាប់ត្រូវបានគេស្គាល់ថា ជាអតីតបេក្ខជនប្រលងក្នុងកម្មវិធី ប្រកួតប្រជែងសម្រស់ផងដែរ ៕

តោះ! ចង់ដឹងថាប៉ូលិសស្រីទាំង១០ដួងនោះ មានរូបសម្រស់ស្អាតខ្លាំងយ៉ាងណានោះ ទស្សនាកម្រងរូបភាពខាងក្រោមនេះទាំងអស់គ្នា៖

១. នាង Madam Oli (ប្រទេសម៉ាឡេស៊ី)
២. នាង Madam Irene (ប្រទេសម៉ាឡេស៊ី)
៣. នាង Samantha Sepulveda (ញ៉ូវយ៉ក-សហរដ្ឋអាមេរិក)
៤. នាង Lam Tsz-Kwan (មកពីទីក្រុងហុងកុង)
៥. នាង Estrina Ang (ប្រទេសសិង្ហបុរី)
៦. នាង Kim Miso (ប្រទេសកូរ៉េ)
៧. ប្រទេសថៃ (មិនបង្ហាញអត្តសញ្ញាណ)
៨. នាង Elizaveta Kadetova (ប្រទេសរុស្ស៊ី)
៩. នាង Sofia Loren Deliu (ប្រទេសហ្វីលីពីន)
១០. នាង Eka Frestya (ប្រទេសឥណ្ឌូនេស៊ី)

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

តារាសម្តែងស្រី Pu Praya ជាប់ឈ្មោះជាតារាបង្ហាញម៉ូតឱ្យប្រ៊េនធំៗ លំដាប់ថ្នាក់ពិភពលោក!

ថៃ៖ តារាសម្តែងស្រីសម្បុរខ្មៅស្រអែម និងមានរូបរាងស្រឡូន កម្ពស់ខ្ពស់ខ្លាំង មុខមាត់ជាកូនកាត់ថៃ-ស៊ុយអែតស្រស់ស្អាត នាង Pu Praya នៅឆ្នាំនេះ បានជាប់ឈ្មោះធ្វើជាអ្នកដើរបង្ហាញម៉ូត នៅក្នុងកម្មវិធី Milan Fashion week 2017/2018 នៅក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី។

ដោយកាលពីថ្ងៃទី២៦ ខែកុម្ភៈម្សិលមិញនេះ នាងបានដើរបង្ហាញម៉ូតសម្លៀកបំពាក់ ឱ្យប្រ៊េនសម្លៀកបំពាក់ លំដាប់ពិភពលោក Dolce&Gabbana ក្នុងរដូវកាលថ្មី ជាមួយនឹងតារាស្រីល្បីលំដាប់ពិភពលោកជាច្រើននាក់ទៀតផងដែរ ដែលមកពីប្រទេសនានាជុំវិញពិភពលោក។

នាង Pu Praya ត្រូវបានជ្រើសរើសជាអ្នកដើរបង្ហាញម៉ូត ដោយសារតែសម្រស់ស្រស់ស្អាត និងភាពទាក់ទាញ ព្រមទាំងសមត្ថភាពពិសេសដែលនាងមាន ខុសប្លែកពីតារាស្រីដទៃៗទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]