ថៃ៖ ថ្មីៗនេះ តារាសម្តែង Mario Maurer បានជួបរឿងនឹកស្មានមិនដល់មួយ នៅក្នុងបណ្តាញសង្គមអ៊ិនធើណេត ដោយសារតែពេលកំពុងតែថតស្ពតជាមួយតួឯកស្រី Mai Davika ស្រាប់តែមានរូបថតមួយសន្លឹក បានបង្ហាញថា ផ្នែកខាងក្រោមរបស់ Mario Maurer ឡើងប៉ោងឡើងលើ ពេលដែលឈរជិតនាង Mai Davika ស្របពេលដែលដៃរបស់នាងក៏បានដាក់នៅជិតនោះផងដែរ។ 

ឆ្លៀតក្នុងពេលនោះក៏មានអ្នកយករូបភាព ទៅកាត់តបន្ថែម ហើយ Share ចែករំលែកបន្តៗគ្នា ពេញបណ្តាញសង្គម ទើបធ្វើឱ្យកម្លោះ Mario Maurer ចេញមុខបកស្រាយដោយនិយាយថា ការពិតនៅថ្ងៃនោះ វាជារឿងចៃដន្យមកពីខោដែលបានស្លៀកប៉ុណ្ណោះ ម្យ៉ាងដោយកាលណោះមានខ្យល់បក់ខ្លាំងផង ព្រោះនៅឈរថតត្រង់តំបន់ឆ្នេរសមុទ្រ ទើបបានជាធ្វើឱ្យខោត្រង់នោះ មើលទៅវាប៉ោងឡើងលើខ្លាំងយ៉ាងដូច្នេះ។

លោកបន្តទាំងអៀនខ្មាសថា ការពិតលោកមិនបានអៀននាង Mai Davika ឬមានអ្វីផ្សេងនោះទេ ព្រោះមិនមែនទើបតែថតប៉ះគ្នាជាលើកទីមួយឯណា គឺធ្លាប់ថតភាពយន្ត និងថតឃោសនាផ្សេងៗជាមួយគ្នាច្រើនលើក ច្រើនសារមកហើយ គ្មានរឿងអ្វីដែលត្រូវខ្មាសអៀនគ្នានោះទេ។

ទន្ទឹមនឹងនោះដែរ Mario Maurer ក៏បានប្រាប់ទៀតថា សូមអរគុណទៅដល់អ្នកដែលមានភ្នែកល្អ បានចាប់កំហុសរបស់ខ្លួននាលើកនេះ ព្រោះតទៅអ្នកចាត់ការផ្ទាល់ក៏បានប្រាប់ថា លើកក្រោយៗ ត្រូវត្រួតពិនិត្យ និងរៀបចំខ្លួនឱ្យបានម៉ត់ចត់ជាងនេះ ជាពិសេសរឿងខោនេះតែម្តង ដើម្បីកុំឱ្យមានជាលើកទីពីរទៀត៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មានចាស់កាលពីលើកមុន ទីបំផុត Mario Maurer បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត បានដោយជោគជ័យហើយ។

រាប់ចាត់ទុកថា គឺជាភាពជោគជ័យមួយទៀតហើយ នៅក្នុងចំណោមភាពជោគជ័យជាច្រើនរបស់តារាសម្តែងប្រុស Mario Maurer។ ដោយក្នុងដើមឆ្នាំ ២០១៧ នេះ លោកបានបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិតជាស្ថាពរហើយ ស្របតាមបំណងដែលបានប៉ងប្រាថ្នាជាយូរ។

ក្រោមការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ទីបំផុត Mario Maurer បច្ចុប្បន្នវ័យ២៨ឆ្នាំ បានសម្រេចជោគជ័យរបស់ខ្លួនហើយ ដោយការបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Kirk ដ៏ល្បីល្បាញ នៅក្នុងទីក្រុងបាងកកផ្ទាល់តែម្តង។

ចំណែកឯកម្មវិធីប្រគល់សញ្ញាបត្រ នឹងប្រព្រឹត្តធ្វើឡើង នៅថ្ងៃអាទិត្យ ទី២២ ខែមករា ស្អែកនេះហើយ។ ដោយឡែកនៅថ្ងៃនេះ កម្លោះសង្ហា Mario Maurer ក៏បានមកហាត់សមទុកជាមុនឱ្យហើយ សម្រាប់ថ្ងៃឡើងទទួលបរិញ្ញាបត្រថ្នាក់អនុបណ្ឌិតនៅថ្ងៃស្អែក។

ទន្ទឹមគ្នានេះដែរ គេក៏ឃើញមានសមាជិកក្រុមគ្រួសារ ព្រមទាំងមិត្តិភក្តិមួយចំនួនរបស់លោកបានមកចូលរួមលើកទឹកចិត្ត និងសម្តែងការត្រេកអរជាបណ្តើរៗយ៉ាងច្រើនចំពោះលោក Mario Maurer។ ជាក់ស្តែងយើងក៏ឃើញមានលោក Ken Phupoom តារាសម្តែងដូចគ្នា ក៏បានមកចូលរួមអបអរសាទរ ជាមួយលោកផងដែរ៕ 

Mario Maurer

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]