ថៃ៖ រាប់ចាត់ទុកថា គឺជាភាពជោគជ័យមួយទៀតហើយ នៅក្នុងចំណោមភាពជោគជ័យជាច្រើនរបស់តារាសម្តែងប្រុស Mario Maurer។ ដោយក្នុងដើមឆ្នាំ ២០១៧ នេះ លោកបានបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិតជាស្ថាពរហើយ ស្របតាមបំណងដែលបានប៉ងប្រាថ្នាជាយូរ។

ក្រោមការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ទីបំផុត Mario Maurer បច្ចុប្បន្នវ័យ២៨ឆ្នាំ បានសម្រេចជោគជ័យរបស់ខ្លួនហើយ ដោយការបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Kirk ដ៏ល្បីល្បាញ នៅក្នុងទីក្រុងបាងកកផ្ទាល់តែម្តង។

ចំណែកឯកម្មវិធីប្រគល់សញ្ញាបត្រ នឹងប្រព្រឹត្តធ្វើឡើង នៅថ្ងៃអាទិត្យ ទី២២ ខែមករា ស្អែកនេះហើយ។ ដោយឡែកនៅថ្ងៃនេះ កម្លោះសង្ហា Mario Maurer ក៏បានមកហាត់សមទុកជាមុនឱ្យហើយ សម្រាប់ថ្ងៃឡើងទទួលបរិញ្ញាបត្រថ្នាក់អនុបណ្ឌិតនៅថ្ងៃស្អែក។

ទន្ទឹមគ្នានេះដែរ គេក៏ឃើញមានសមាជិកក្រុមគ្រួសារ ព្រមទាំងមិត្តិភក្តិមួយចំនួនរបស់លោកបានមកចូលរួមលើកទឹកចិត្ត និងសម្តែងការត្រេកអរជាបណ្តើរៗយ៉ាងច្រើនចំពោះលោក Mario Maurer។ ជាក់ស្តែងយើងក៏ឃើញមានលោក Ken Phupoom តារាសម្តែងដូចគ្នា ក៏បានមកចូលរួមអបអរសាទរ ជាមួយលោកផងដែរ៕ 

ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

Mario Maurer

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]