ភ្នំពេញ៖ តារា​ចម្រៀង​រ៉េប​ធ្លាប់​មាន​ឈ្មោះ​ល្បី ឌីជេ ខេក បាន​បញ្ចេញ​ MV ថ្មី​ជា​មួយ​ជនជាតិអាមេរិក និង បារាំង ដោយ​បញ្ចូល​វប្បធម៌ អរិយធម៌​ខ្មែរ​ជា​ច្រើន ក្នុង​ន័យ​លើក​កម្ពស់​ឱ្យ​បរទេស​ស្គាល់​កម្ពុជា​ កាន់​តែ​ច្រើន។

ឌីជេ រូប​នេះ​និយាយ​ថា​ ក្រៅ​តែ​ពី​ចង់​លើក​កម្ពស់​វប្បធម៌ អរិយធម៌​ខ្មែរ​ឱ្យ​បរទេស​ ស្គាល់​កាន់​តែ​ច្រើន​ តាម​រយៈ​បទ​ចម្រៀង​ថ្មី​ ដែល​ជា​ការ​និពន្ធ​ផ្ទាល់ខ្លួន ​ជា​មួយ ឌីជេ​ ស្ដី MV មាន​ចំណង​ជើង​ថា I am old School គឺ​ចង់​អប់​រំឱ្យ​យុវវ័យ​ខ្មែរ​ ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿង​ញឿន និង​ល្បែង​អបាយមុខ​ គ្រប់​ប្រភេទ​ ដើម្បី​ក្លាយ​ខ្លួន​ជា​ពលរដ្ឋ​ល្អ។

ឌីជេ​ ខេក​បញ្ជាក់​ថា៖"បទ​នេះ​មាន​លក្ខណៈ​ពិសេស​ច្រើន​ណាស់ ព្រោះ​យើង​បាន​បញ្ចូល​របាំក្ងោក ចង្វាក់​ភ្លេង​ខ្មែរ​គ្រប់​ប្រភេទ ក្នុង​ន័យ​ធ្វើ​យ៉ាង​ណា​ឱ្យ​ទាក់ទង ហើយ​ខ្ញុំ​ជឿថា​បទ​នេះ​នឹង​ផ្ទុះ​ខ្លាំង"។ ជា​មួយ​ក្ដី​រំពឹង​ថា​នឹង​ជោគជ័យ​ខ្លាំងឌីជេ ខេក ក៏​សង្ឃឹម​ថា​ MV ថ្មី​ក៏​អាច​ជួយ​លើក​កម្ពស់​ ប្រជាប្រិយភាព​ខ្លួន​ ឱ្យ​ខ្ពស់​ជាង​មុន​ ផង​ដែរ៕

ប្រភព៖ ដើមអម្ពិល

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ មិននឹកស្មានថា ទេព បូព្រឹក្ស ស្រលាញ់ ឱក សុគន្ធកញ្ញាដល់ម្លឹង រហូតនាង ហ៊ានប្រើពាក្យមួយ!

តារាចម្រៀងស្រីចូលចិត្តស្ទាយខ្លួនបែប Kpop កញ្ញា ទេព បូព្រឹក្ស ត្រូវបានមហាជនមួយចំនួន លួចសរសើរនាងថា ជាតារាស្រីដែលមានភាពរួសរាយរាក់ទាក់ និងមានទំនាក់ទំនងយ៉ាងល្អ ជាមួយនឹងអ្នកសិល្បៈរៀមច្បង ទាំងក្នុងនិងក្រៅផលិតកម្ម។

ថ្មីៗនេះផងដែរ កញ្ញា ទេព បូព្រឹក្ស ក៏ត្រូវបានអ្នកគាំទ្រសរសើរទៀតថា នាងជាតារាស្រីដែលមិនចេះប្រកាន់ខ្លួន ដោយនាងបានស្លៀកសម្លៀកបំពាក់បែបសាមញ្ញ ចូលទៅទិញម្ហូប នៅតាមចិញ្ចើមផ្លូវញុំា ទៀតផង។

ដោយឡែក ក្រឡេកមកចាប់អារម្មណ៍ពី ទំនាក់ទំនង រវាងនាង ជាមួយនឹងមិត្តរួមអាជីពវិញម្តង ដោយម្សិលមិញនេះ កញ្ញា ទេព បូព្រឹក្ស បានបង្ហោះរូបថតមួយសន្លឹកជាមួយនឹង តារារៀមច្បង និងជាមិត្តរួមផលិតកម្ម គឺកញ្ញា ឱក សុគន្ធកញ្ញា ដោយក្នុងនោះ បូព្រឹក្ស បានសរសេរសារពីលើរូបថតថា «អ្នកបងសំណព្វចិត្ត ខានជួបយូរហើយ អ្នកណាស្រលាញ់ចែធំខ្លះ សម្រាប់ខ្ញុំុំ ស្រលាញ់ណាស់ She is ma queen »។

មិននឹកស្មានថា កញ្ញា ទេព បូព្រឹក្ស ស្រលាញ់ និងចាត់ទុក កញ្ញា ឱក សុគន្ធកញ្ញា ដល់ម្លឹងសោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]