ភ្នំពេញ៖ តារាចម្រៀងស្រីចូលចិត្តស្ទាយខ្លួនបែប Kpop កញ្ញា ទេព បូព្រឹក្ស ត្រូវបានមហាជនមួយចំនួន លួចសរសើរនាងថា ជាតារាស្រីដែលមានភាពរួសរាយរាក់ទាក់ និងមានទំនាក់ទំនងយ៉ាងល្អ ជាមួយនឹងអ្នកសិល្បៈរៀមច្បង ទាំងក្នុងនិងក្រៅផលិតកម្ម។

ថ្មីៗនេះផងដែរ កញ្ញា ទេព បូព្រឹក្ស ក៏ត្រូវបានអ្នកគាំទ្រសរសើរទៀតថា នាងជាតារាស្រីដែលមិនចេះប្រកាន់ខ្លួន ដោយនាងបានស្លៀកសម្លៀកបំពាក់បែបសាមញ្ញ ចូលទៅទិញម្ហូប នៅតាមចិញ្ចើមផ្លូវញុំា ទៀតផង។

ដោយឡែក ក្រឡេកមកចាប់អារម្មណ៍ពី ទំនាក់ទំនង រវាងនាង ជាមួយនឹងមិត្តរួមអាជីពវិញម្តង ដោយម្សិលមិញនេះ កញ្ញា ទេព បូព្រឹក្ស បានបង្ហោះរូបថតមួយសន្លឹកជាមួយនឹង តារារៀមច្បង និងជាមិត្តរួមផលិតកម្ម គឺកញ្ញា ឱក សុគន្ធកញ្ញា ដោយក្នុងនោះ បូព្រឹក្ស បានសរសេរសារពីលើរូបថតថា «អ្នកបងសំណព្វចិត្ត ខានជួបយូរហើយ អ្នកណាស្រលាញ់ចែធំខ្លះ សម្រាប់ខ្ញុំុំ ស្រលាញ់ណាស់ She is ma queen »

មិននឹកស្មានថា កញ្ញា ទេព បូព្រឹក្ស ស្រលាញ់ និងចាត់ទុក  កញ្ញា ឱក សុគន្ធកញ្ញា ដល់ម្លឹងសោះ៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងមួយទៀត កាលពីមួយរយៈមុននេះ គេសង្កេតឃើញថា តារាស្រី២ដួង និងអ្នកដឹកនាំម្នាក់ បានចាកចេញ ពីផលិតកម្មរស្មីហង្សមាស ជាបន្តបន្ទាប់ ជាមួយនឹងមូលហេតុផ្សេងៗគ្នា។ ជាពិសេស ចំពោះការចាកចេញនេះ ក៏បានធ្វើឲ្យមហាជន និងតារារួមផលិតកម្ម បានសម្តែងភាព សោកស្តាយពន់ពេក។

ក្នុងនោះផងដែរ តារាចម្រៀងស្រី ទេព បូព្រឹក្ស ដែលជ្រកកោននៅក្នុងផលិតកម្មហង្សមាស បានបង្ហោះរូបថតមួយសន្លឹក ដែលក្នុងនោះ បានឃើញ កញ្ញា ឈិត សុវណ្ណបញ្ញា អ្នកនាង យក់ ថិតរដ្ឋា និង លោក អ៊ិន ទីតូ ដែលពួកគេ បានទទួលទានអាហារជុំគ្នា ហើយក៏ជាការលាគ្នាផងដែរ។

ចំពោះរូបមួយសន្លឹកនេះ គឺអាចសបញ្ជាក់បានថា កញ្ញា ទេព បូព្រឹក្ស មិនត្រឹមតែ សរសេររៀបរាប់បង្ហាញពីអារម្មណ៍ពិត តាមរយៈហ្វេសប៊ុកប៉ុណ្ណោះទេ នាងថែមទាំងចំណាយពេល មកជប់លៀង ជូនពួកគេទាំង៣នាក់ ដើរចេញពីហង្សមាសទៀតផង ជាមួយនឹងភាពអាល័យ និងមិនដាច់ចិត្តពីពួកគេ ព្រោះកាលពីមុន នាង និងតារាទាំងនោះ ធ្លាប់មានអនុស្សាវរីយ៍ល្អៗជាច្រើន នៅក្នុងផលិតកម្មរស្មីហង្សមាស ប្រៀបដូចជាគ្រួសារតែមួយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស