(ភ្នំពេញ)៖ បន្ទាប់ពីគេហទំព័រ Khmertalking បានសរសេរចុះផ្សាយ ជុំវិញករណីដែលបែកធ្លាយថា តារាសម្តែងប្រុស លោក អេឡិច ចាន់ត្រា បានដាក់បំរាមហាម តារាប្រុស-ស្រីរបស់ខ្លួន មិនឲ្យចូលច្រៀងក្នុងក្រុម របស់តារាចម្រៀង និងជាប្រធានក្រុមលោក យ៉ែម សំអូន នោះ ភ្លាមៗនេះដែរ តារាចម្រៀងប្រុស លោក អេឡិច ចាន់ត្រា បានចេញមុខបកស្រាយ តាមរយៈឃ្លីបវីដេអូ ព្រមជាមួយការសរសេរថា «សួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នានេះ គឺជាវីដេអូឃ្លីប ដែលខ្ញុំធ្វើការបកស្រាយ រាល់ព័ត៌មានដែលបានចុះផ្សាយ ពាក់ព័ន្ធខ្ញុំបាទ ជាមួយបង អូន ហើយខ្ញុំបាទសូមឆ្លើយតប ទៅបង មុំ (ចន ច័ន្ទលក្ខិណា) ដែល share នឹងសសេរពីព័ត៌មាន ដែលបានចុះផ្សាយ»។

លោក អេឡិច ចាន់ត្រា បាននិយាយបញ្ជាក់ថា «ថ្មីៗនេះខ្ញុំបានទទួល នូវដំណឹងមួយដែលត្រូវបានសារព័ត៌មាន ក្នុងធ្វើការចុះផ្សាយ ពាក់ព័ន្ធរឿងរបស់ខ្ញុំ ជាមួយបងប្រុស យ៉ែម សំអូន រហូតមានការបញ្ចេញមតិខ្លះៗ ពីសំណាក់បងស្រី ចន ច័ន្ទលក្ខិណា ចំពោះរឿងនេះ។ ដូច្នេះដើម្បីកុំឲ្យមានការយល់ច្រឡំទៀតនោះ គឺខ្ញុំសូមប្រាប់វិញថា ទាក់ទងបញ្ហានេះ គឺខ្ញុំពុំបានដឹងរឿងអ្វីទាំងអស់។ ម្យ៉ាងទៀតរឿងដែរសំខាន់ជាងនេះ ខ្ញុំក៏គ្មានសិទ្ធិហាមឃាត់ តារាសិល្បៈណាម្នាក់ មិនឲ្យទៅច្រៀង ជាមួយក្រុមរបស់អ្នកផ្សេងនោះឡើយ!»។

តារាប្រុសលោក អេឡិច ចាន់ត្រា បានបន្តទៀតថា លោកពិតជាទទួលស្គាល់ថា ខ្លួនជាប្រធានក្រុមមែន ប៉ុន្តែគ្មានសិទ្ធិណាមួយ ដើម្បីហាមតារាផ្សេងទៀត មិនឲ្យទៅច្រៀងខាងក្រៅក្រុម ឬចូលក្រុមរបស់លោក យ៉ែម សំអូន នោះទេ។ ដូច្នេះអ្វីដែលលោកចង់បញ្ជាក់នោះ គឺពិតមែនជាប្រធាន តែគ្មានសិទ្ធិដាក់បំរាម ឬកុងត្រាណាមួយ លើតារាឯទៀតនោះឡើយ។

ដើម្បីបានជ្រាបកាន់តែច្បាស់ សូមបង្វែរអារម្មណ៍ទស្សនិកជន តាមដានស្តាប់ចំពោះការ ចេញមុខបកស្រាយ របស់តារាប្រុសលោក អេឡិច ចាន់ត្រា លើករណីខាងលើនេះ ទាំងអស់គ្នា៖

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានតារាមួយផ្សេងទៀត៖ ទេព បូព្រឹក្ស និងដេវីត ច្រានចោល​ដំណឹង ​សាងស្នេហ៍​ជាមួយគ្នា ដោយអះអាងថា គ្រាន់តែ​យើងមាន ​ម៉ូដ​ដូចគ្នា​ទេ

ភ្នំពេញ៖ ក្រោយពីលេចឡើងនូវ រូបភាព​ពាក់ចិញ្ចៀន​គូស្នេហ៍ និងការ​ស្លៀកពាក់​ រួមទាំងការ​បណ្តើរគ្នា​តែ​ពីរនាក់ រវាង​តារា​ចម្រៀង​ស្រី កញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត នាឱកាស​ថ្ងៃប្រារព្ធ​ថ្ងៃបុណ្យ​ ​នៃក្តី​ស្រឡាញ់​ កន្លង​ផុតទៅ​ថ្មីៗ​នេះ ល្បីថា អ្នក​ទាំងពីរ​កំពុងតែ​ សាងស្នេហ៍​ជាមួយគ្នា ខណៈ​អ្នកទាំងពីរបាន​ច្រានចោល ​ដំណឹង​នេះចោលវិញ គ្រាន់តែ​យើងមាន​ម៉ូដ​ដូចគ្នា​ទេ ។

តារា​ចម្រៀង​ស្រីនិយមបទអង់គ្លេស​ និងបទ​ញាក់កន្ទ្រាក់​អារម្មណ៍​កញ្ញា ទេព បូព្រឹក្ស បាន​ច្រាន​ចោល​ថា "អត់​មានទេ សូម្បីតែ​នាងខ្ញុំ​ក៏ឆ្ងល់​ដែរ ម៉េចបានជាបងប្អូន​អ្នកគាំទ្រ ​យល់​បែបនេះ​ទៅវិញ ។ យើង​គ្រាន់តែ​ជាមិត្ត​រួមអាជីព​ច្រៀង ​នៅ​ផលិតកម្ម​តែមួយ​ប៉ុណ្ណោះ។ ពួកយើង​មិនមាន​អ្វី​លើសពី​មិត្តឡើយ"។

កញ្ញា​បន្តទៀតថា តាម​នាងខ្ញុំ មើល​ទៅលើ Comments នោះ​ដូចជា​បងប្អូន​អ្នកគាំទ្រ​ គាត់​មានបំណង​ចង់​ឲ្យខ្ញុំ និងលោក ដេវីត ច្រើន​ជាដៃគូ​នឹងគ្នា ខណៈ​ពួកគាត់​បាន​ប្រៀបធៀប​ពួកយើង​ទៅ ​នឹង​តារា​ចម្រៀង​ដៃគូ​របស់​កូរ៉េគឺ G-Dragon និង CL ហើយ​ពួកគាត់​ចាត់ទុក​លោក ដេវីត គឺជា G-Dragon និងនាង​ខ្ញុំជា CL ហ្នឹង​ឯង។

ចំពោះ​រឿង​ចិញ្ចៀន​គូស្នេហ៍​ជារឿង Personal របស់ខ្ញុំ​ប៉ុណ្ណោះ តែក៏​មិនមាន​អ្វី​ពាក់ព័ន្ធ​នឹង​លោក ដេវីត ដែរ ។ ទោះយ៉ាងណាម្ចាស់បទញាក់ «រាំញី​កែងជើង»លោក ចាន់ដេវីត គ្រាន់ប្រាប់ថា រឿង​ចិញ្ចៀន គ្រាន់តែ​យើងមាន​ម៉ូដ​ដូចគ្នា​ទេតើ។ មហាជន​ថា​យើងជា​គូស្នេហ៍ នោះ​មិន​ពិតទេ ។

មិនទាន់​ច្បាស់​នៅឡើយ​ទេ តែបើ​អាចនោះ​នាពេល​អនាគត ពួកយើង​អាច​នឹង​ថត បទ​ចម្រៀង​ជាមួយ​គ្នា ប្រសិន​បើមាន​សំណូមពរ ​ពីបងប្អូន និង​ខាងផលិតកម្ម​តម្រូវ​ឲ្យ​ពួកយើង​នោះ។ សូមជម្រាបថា ទស្សនិកជនបាន​ផ្គូផ្គង​ចង់ឲ្យ​កញ្ញា ទេព បូព្រឹក្ស និង​លោក ងួន ចាន់ដេវីត ចាប់​ដៃគូ​ច្រៀង​ក្តី តែត្រូវរង់ចាំមើល​ពេល វេលា​ទៅមុខ​ទៀតសិន ថាខាង​ក្រុមហ៊ុន​ក៏មិន​ទាន់មាន​ដាក់ចេញ​ គម្រោង​នោះ​សម្រាប់​ អ្នកទាំងពីរ​នៅឡើយ​ទេ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេឡិច ចិត្រា