កំពត ៖ មហាជនផ្ទុះការភ្ញាក់ផ្អើល ក្រោយឃើញ ទិដ្ឋភាពនៃផ្ទះលំហែថ្មី របស់អ្នកឧកញ៉ា សុខ គង់ លើកំពូលភ្នំបូកគោ ធំស្កឹមស្កៃខ្លាំង មើលមួយភ្លែតស្មានតែជា សណ្ឋាគារលំដាប់ផ្កាយ៥ទៅហើយ ដែលទើបនឹង រៀបចំធ្វើពិធីឡើងផ្ទះ កាលពីព្រឹកមិញនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះបើតាមការប្រាប់ឲ្យដឹង ពីតារាប្រុស អេឡិច ចិត្រា ដែលបានរៀបចំ ក្រុមតន្ត្រីខ្លួនក្នុងពិធីឡើងផ្ទះលំហែថ្មី របស់អ្នកឧកញ៉ា ដោយក្នុងនោះ រូបលោកបានផ្តិតយក ទិដ្ឋភាពផ្ទះទាំងមូល ដែលធ្វើឲ្យគេឯងស្ងើច លាន់មាត់គ្រប់ៗគ្នាតែម្តង។
គួរបញ្ជាក់ផងដែរថា អ្នកឧកញ៉ា សុខ គង់ ធ្លាប់បង្ហើបរួចម្តងមកហើយ ក្រោយពេល ប្រកាសលក់សណ្ឋាគារសុខា និងដីនៅតំបន់ជ្រោយចង្វារ សរុបទំហំ១៣ហិចតា ក្នុងតម្លៃ ១៥០០លានដុល្លារ ដែលអ្នកឧកញ៉ា បានបញ្ជាក់ថា ចង់យកសាច់ប្រាក់ទាំងនេះ បង្វែរទៅបោះទន់នៅក្នុងតំបន់ភ្នំបូកគោវិញម្តង។
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖