ភ្នំពេញ៖ ក្រោយពីលេចឡើងនូវ រូបភាព​ពាក់ចិញ្ចៀន​គូស្នេហ៍ និងការ​ស្លៀកពាក់​ រួមទាំងការ​បណ្តើរគ្នា​តែ​ពីរនាក់ រវាង​តារា​ចម្រៀង​ស្រី កញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត នាឱកាស​ថ្ងៃប្រារព្ធ​ថ្ងៃបុណ្យ​ ​នៃក្តី​ស្រឡាញ់​ កន្លង​ផុតទៅ​ថ្មីៗ​នេះ ល្បីថា អ្នក​ទាំងពីរ​កំពុងតែ​ សាងស្នេហ៍​ជាមួយគ្នា ខណៈ​អ្នកទាំងពីរបាន​ច្រានចោល ​ដំណឹង​នេះចោលវិញ គ្រាន់តែ​យើងមាន​ម៉ូដ​ដូចគ្នា​ទេ ។

តារា​ចម្រៀង​ស្រីនិយមបទអង់គ្លេស​ និងបទ​ញាក់កន្ទ្រាក់​អារម្មណ៍​កញ្ញា ទេព បូព្រឹក្ស បាន​ច្រាន​ចោល​ថា "អត់​មានទេ សូម្បីតែ​នាងខ្ញុំ​ក៏ឆ្ងល់​ដែរ ម៉េចបានជាបងប្អូន​អ្នកគាំទ្រ ​យល់​បែបនេះ​ទៅវិញ ។ យើង​គ្រាន់តែ​ជាមិត្ត​រួមអាជីព​ច្រៀង ​នៅ​ផលិតកម្ម​តែមួយ​ប៉ុណ្ណោះ។ ពួកយើង​មិនមាន​អ្វី​លើសពី​មិត្តឡើយ"។

កញ្ញា​បន្តទៀតថា តាម​នាងខ្ញុំ មើល​ទៅលើ Comments នោះ​ដូចជា​បងប្អូន​អ្នកគាំទ្រ​ គាត់​មានបំណង​ចង់​ឲ្យខ្ញុំ និងលោក ដេវីត ច្រើន​ជាដៃគូ​នឹងគ្នា ខណៈ​ពួកគាត់​បាន​ប្រៀបធៀប​ពួកយើង​ទៅ ​នឹង​តារា​ចម្រៀង​ដៃគូ​របស់​កូរ៉េគឺ G-Dragon និង CL ហើយ​ពួកគាត់​ចាត់ទុក​លោក ដេវីត គឺជា G-Dragon និងនាង​ខ្ញុំជា CL ហ្នឹង​ឯង។

ចំពោះ​រឿង​ចិញ្ចៀន​គូស្នេហ៍​ជារឿង Personal របស់ខ្ញុំ​ប៉ុណ្ណោះ តែក៏​មិនមាន​អ្វី​ពាក់ព័ន្ធ​នឹង​លោក ដេវីត ដែរ ។ ទោះយ៉ាងណាម្ចាស់បទញាក់ «រាំញី​កែងជើង»លោក ចាន់ដេវីត គ្រាន់ប្រាប់ថា រឿង​ចិញ្ចៀន គ្រាន់តែ​យើងមាន​ម៉ូដ​ដូចគ្នា​ទេតើ។ មហាជន​ថា​យើងជា​គូស្នេហ៍ នោះ​មិន​ពិតទេ ។

មិនទាន់​ច្បាស់​នៅឡើយ​ទេ តែបើ​អាចនោះ​នាពេល​អនាគត ពួកយើង​អាច​នឹង​ថត បទ​ចម្រៀង​ជាមួយ​គ្នា ប្រសិន​បើមាន​សំណូមពរ ​ពីបងប្អូន និង​ខាងផលិតកម្ម​តម្រូវ​ឲ្យ​ពួកយើង​នោះ។ សូមជម្រាបថា ទស្សនិកជនបាន​ផ្គូផ្គង​ចង់ឲ្យ​កញ្ញា ទេព បូព្រឹក្ស និង​លោក ងួន ចាន់ដេវីត ចាប់​ដៃគូ​ច្រៀង​ក្តី តែត្រូវរង់ចាំមើល​ពេល វេលា​ទៅមុខ​ទៀតសិន ថាខាង​ក្រុមហ៊ុន​ក៏មិន​ទាន់មាន​ដាក់ចេញ​ គម្រោង​នោះ​សម្រាប់​ អ្នកទាំងពីរ​នៅឡើយ​ទេ ៕

ប្រភព៖ LookingToday

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ មិត្តភក្តិរបស់តារាស្រី ម៉ារី ដែលបានលេចចេញរបស់សំខាន់ កណ្តាលវាលនោះ ចេញវីដេអូបកស្រាយហើយ!

កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្តែងស្រីរូបស្រស់ កញ្ញា ម៉ារី បានធ្វើឲ្យមហាជនជាច្រើន សម្តែងការហួសចិត្តជាខ្លាំង ដោយសារតែនាងបានថត Live វីដេអូកម្សាន្តលេងធម្មតាៗ ជាមួយនឹងមិត្តភក្តិរបស់នាង នៅលើបណ្តាញសង្គមហ្វេសប៊ុក ប៉ុន្តែដោយសារតែការមិនបានប្រុងប្រយ័ត្ន និងមិនបានចាប់អារម្មណ៍ផងនោះ ក៏បណ្តាលឲ្យឃើញនូវរបស់សំខាន់របស់មិត្តភក្តិរបស់នាង ដែលកំពុងតែឈរពីក្រោយខ្នងនាងតែម្តង។

ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះ មិត្តភក្តិរបស់កញ្ញា ម៉ារី ដែលបានលេចចេញរបស់សំខាន់នោះ ក៏បានបង្ហោះវីដេអូបកស្រាយទាក់ទងនឹងមតិរិះគន់ របស់មហាជន តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង ដែលមានឈ្មោះថា Ta Ta (តាតា) ផងដែរ។

ដោយក្នុងនោះ កញ្ញា តាតា ក៏បកស្រាយផងដែរថា កាលដែលគេលើកឡើងថា កញ្ញា លេចចេញរបស់សំខាន់នោះ គឺវាមិនមែនជាការពិតនោះទេ ដោយតាមពិតទៅ គឺនាងបានស្លៀកខោក្នុងធម្មតា។ ប៉ុន្តែទោះជាយ៉ាងណា នាង ក៏សូមទោស ទៅកាន់មហាជនទាំងអស់ លើរឿងអចេតនាមួយនេះផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស