ចិន៖ វិជ្ជាគុនចិនត្រូវបានមនុស្សភាគច្រើនស្គាល់តាមរយៈខ្សែភាពយន្តបុរាណ និងសម័យរបស់ចិន។ រីឯក្បាច់គុនកុងហ្វូជាក្បាច់គុនដ៏ល្បីមួយក្នុងចំណោមក្បាច់គុនជាច្រើនទៀតរបស់ចិន  ដែលនៅតែមានអ្នកបន្តហាត់ និងអនុវត្តរហូតមកដល់ពេលបច្ចុប្បន្ន។

ជាទូទៅក្បាច់គុន បានធ្វើឲ្យអ្នកហាត់ក្លាយជាមនុស្សដែលមានកម្លាំងខ្លាំង រឹងមាំ រហ័សរហួន និងអាចទប់ទល់ជាមួយការវាយដំបានដោយមានការឈឺចាប់តិចតួច ឬគ្មានតែម្ដង។ លើសពីនេះ ជាមួយនឹងការទ្រាំនឹងការឈឺចាប់អ្នកចេះក្បាប់គុននេះមិនត្រឹមតែ រាងកាយរបស់ពួកគេអាចស៊ូទ្រាំ និងការវាយដំប៉ុណ្ណោះទេ សូម្បីតែអវយវៈភេទរបស់ពួកគេក៏មានសមត្ថភាពទប់ទល់នឹងការវាយដំដូចគ្នា។

ជាក់ស្ដែង គ្រូក្បាច់កុងហ្វូម្នាក់ឈ្មោះ Wei Yaobin បានហ្វឹកហាត់រាងកាយរបស់គាត់ ជាពិសេសត្រង់អវយវៈភេទនេះ អស់រយៈពេលជាង១០ឆ្នាំមកហើយ ដើម្បីទទួលបានប្រដាប់ភេទរឹងដូចដែកដូចសព្វថ្ងៃនេះ។

ជាលទ្ធផលនៃការខំប្រឹងហ្វឹកហាត់ទាំងថ្ងៃទាំងយប់នេះ លោកគ្រូ Wei អាចធ្វើឲ្យប្រដាប់ភេទរបស់គាត់ អាចរងជាមួយនឹងការទាត់ពេញទំហឹង ការយកដុំឥដ្ឋទៅសំពង និងអាចរងជាមួយនឹងឈើបុកចំពីមុខមួយទំហឹងថែមទៀតផង។

លោកគ្រូក៏បានបញ្ជាក់ផងដែរថា ការហ្វឹកហាត់នេះមិនត្រឹមតែជួយឲ្យប្រដាប់ភេទអាចទប់ទល់ជាមួយនឹងការវាយដំប៉ុណ្ណោះទេ តែវាក៏អាចជួយឲ្យសមត្ថភាពផ្លូវភេទរបស់បុរសកើនឡើងផងដែរ ដែលវាមានប្រសិទ្ធភាពជួយព្យាបាលការមិនឡើងរឹងនៃលឹង្គ និងព្យាបាលជំងឺឆាប់ចេញទឹកកាម។ អ្វីដែលពិសេសនោះគឺគាត់ចង់ ឲ្យក្បាច់គុននេះក្លាយជាទីចាប់អារម្មណ៍របស់អ្នកគ្រប់គ្នា។

យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់ពីខាងវេជ្ជសាស្ត្រនៅឡើយទេ ចំពោះការហ្វឹកហាត់ក្បាច់គុន លឹង្គដែក ដែលនាំឲ្យសុខភាពផ្លូវភេទបុរសប្រសើរជាងមុននេះ៕

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

គ្រាន់តែរឿងប៉ុណ្ណឹងសោះ ធ្វើឲ្យបុរសម្នាក់ក្តៅចិត្ត ទាញខ្សែក្រវ៉ាត់វ័ធកុមារាតូចម្នាក់ យ៉ាងព្រៃផ្សៃ (មានវីដេអូ)

អាមេរិក៖ បុរសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីវីដេអូឃ្លីបថតជាប់ដោយកាម៉េរាសុវត្ថិភាព បានបង្ហាញឲ្យឃើញថា រូបគេបានប្រើហិង្សា ទៅលើកុមារារងគ្រោះម្នាក់ មានអាយុ៧ឆ្នាំយ៉ាងសាហាវព្រៃផ្សៃ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនល្មើសឈ្មោះ Kordarell Williams មានអាយុ២៧ឆ្នាំ ត្រូវគេស្គាល់ថាជាមិត្តប្រុសរបស់ម្តាយកុមារារងគ្រោះ។ ជននេះបានប្រើហិង្សាទៅលើក្មេងតូចរងគ្រោះ ដោយការវ័ធនឹងខ្សែក្រវ៉ាត់រាប់សិបដង។

ហេតុការណ៍នេះ បានកើតឡើងនៅចន្លោះម៉ោងប្រមាណ៥ល្ងាច ថ្ងៃព្រហស្បតិ៍សប្តាហ៍មុន មានទីតាំងនៅភាគខាងជើងទីក្រុង Houston រដ្ឋតិចសាស់ សហរដ្ឋអាមេរិក។

តាមរយៈវីដេអូឃ្លីប ត្រូវបានគេរាយការណ៍ឲ្យដឹងថា ជនល្មើសឈ្មោះ Williams បានវ័ធក្មេងប្រុសរងគ្រោះនឹងខ្សែក្រវ៉ាត់ រហូតដល់ទៅ៦២ដង ទៅលើក្បាល ស្មា និងជើងរបស់កុមារារងគ្រោះក្បែររថយន្តមួយគ្រឿង នៅបរិវេនខាងក្រៅអាផាតមិន (ផ្ទះល្វែង) ដែលជនល្មើសស្នាក់នៅ។ ពេលស្ថិតក្នុងហេតុការណ៍នោះ កុមារារងគ្រោះបានព្យាយាមរើបម្រះខ្លួន ដើម្បីគេចចេញពីការប្រើហិង្សាតែមិនបានសំរេច។

ទោះយ៉ាងណា ក្រោយការចាប់ខ្លួន ជនល្មើសបានសារភាពចំពោះមុខតុលាការថា មូលហេតុដែលរូបគេធ្វើដូច្នោះ ក៏ដោយសារតែកុមារារងគ្រោះ បានលួចយកខ្សែឆ្នាំងសាកទូរស័ព្ទរបស់ខ្លួន។

គួរឲ្យដឹងដែរថា ជនល្មើសត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៣ម៉ោងក្រោយកើតហេតុ បន្ទាប់ពីវីដេអូឃ្លីប ថតជាប់ដោយកាម៉េរាសុវត្ថិភាពត្រូវបានគេបញ្ជូនទៅឲ្យខាងមន្រ្តីប៉ូលិស ដើម្បីធ្វើការត្រួតពិនិត្យ រហូតឈានដល់ការចុះចាប់ខ្លួនតែម្តង។ លោក Williams ត្រូវបានឃុំខ្លួន និងពិន័យជាប្រាក់ ៣០០,០០០ដុល្លារអាមេរិក ខណៈឯកុមារារងគ្រោះ ត្រូវបានគេសុំសិទ្ធិទទួលយកទៅចិញ្ចឹម នៅមណ្ឌលថែទាំកុមារផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖       

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]