អាមេរិក៖ បុរសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីវីដេអូឃ្លីបថតជាប់ដោយកាម៉េរាសុវត្ថិភាព បានបង្ហាញឲ្យឃើញថា រូបគេបានប្រើហិង្សា ទៅលើកុមារារងគ្រោះម្នាក់ មានអាយុ៧ឆ្នាំយ៉ាងសាហាវព្រៃផ្សៃ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនល្មើសឈ្មោះ Kordarell Williams មានអាយុ២៧ឆ្នាំ ត្រូវគេស្គាល់ថាជាមិត្តប្រុសរបស់ម្តាយកុមារារងគ្រោះ។  ជននេះបានប្រើហិង្សាទៅលើក្មេងតូចរងគ្រោះ ដោយការវ័ធនឹងខ្សែក្រវ៉ាត់រាប់សិបដង។

ហេតុការណ៍នេះ បានកើតឡើងនៅចន្លោះម៉ោងប្រមាណ៥ល្ងាច ថ្ងៃព្រហស្បតិ៍សប្តាហ៍មុន មានទីតាំងនៅភាគខាងជើងទីក្រុង Houston រដ្ឋតិចសាស់ សហរដ្ឋអាមេរិក។

តាមរយៈវីដេអូឃ្លីប ត្រូវបានគេរាយការណ៍ឲ្យដឹងថា ជនល្មើសឈ្មោះ Williams បានវ័ធក្មេងប្រុសរងគ្រោះនឹងខ្សែក្រវ៉ាត់ រហូតដល់ទៅ៦២ដង ទៅលើក្បាល ស្មា និងជើងរបស់កុមារារងគ្រោះក្បែររថយន្តមួយគ្រឿង នៅបរិវេនខាងក្រៅអាផាតមិន (ផ្ទះល្វែង) ដែលជនល្មើសស្នាក់នៅ។  ពេលស្ថិតក្នុងហេតុការណ៍នោះ កុមារារងគ្រោះបានព្យាយាមរើបម្រះខ្លួន ដើម្បីគេចចេញពីការប្រើហិង្សាតែមិនបានសំរេច។

ទោះយ៉ាងណា ក្រោយការចាប់ខ្លួន  ជនល្មើសបានសារភាពចំពោះមុខតុលាការថា មូលហេតុដែលរូបគេធ្វើដូច្នោះ ក៏ដោយសារតែកុមារារងគ្រោះ បានលួចយកខ្សែឆ្នាំងសាកទូរស័ព្ទរបស់ខ្លួន។

គួរឲ្យដឹងដែរថា ជនល្មើសត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៣ម៉ោងក្រោយកើតហេតុ បន្ទាប់ពីវីដេអូឃ្លីប ថតជាប់ដោយកាម៉េរាសុវត្ថិភាពត្រូវបានគេបញ្ជូនទៅឲ្យខាងមន្រ្តីប៉ូលិស ដើម្បីធ្វើការត្រួតពិនិត្យ រហូតឈានដល់ការចុះចាប់ខ្លួនតែម្តង។ លោក Williams ត្រូវបានឃុំខ្លួន និងពិន័យជាប្រាក់ ៣០០,០០០ដុល្លារអាមេរិក ខណៈឯកុមារារងគ្រោះ ត្រូវបានគេសុំសិទ្ធិទទួលយកទៅចិញ្ចឹម នៅមណ្ឌលថែទាំកុមារផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖       

រូបភាព៖ ជនល្មើស Kordarell Williams

ប្រភព៖ ដេលីម៉ែល

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកករណីមួយផ្សេងទៀត៖ សាហាវមែន! អ្នកស្រុករាប់រយនាក់ សម្រុកចូលស្ថានីយប៉ូលិស អូស.កស្ត្រីជនសង្ស័យម្នាក់ យកមកដុតទាំងរស់ 

ប្រេស៊ីល៖ ទីភ្នាក់ងារសារព័ត៌មានដេលីម៉ែល ចុះផ្សាយថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០១៧ថា ស្ត្រីជាជនសង្ស័យម្នាក់ ត្រូវបានក្រុមអ្នកស្រុកជាច្រើនរយនាក់ សម្រុកចូលស្ថានីយប៉ូលិស អូស.កចាប់យកចេញមកក្រៅ ដោយសារខឹងនឹងនាងដែលបានសម្លាប់ក្មេងប្រុសម្នាក់។

ប្រភពព័ត៌មានបានដឹងថា ស្ត្រីជនសង្ស័យមានអាយុ៣០ឆ្នាំ ជាប់សង្ស័យពាក់ព័ន្ធទៅនឹងករណីដុតសម្លាប់ក្មេងប្រុសតូចម្នាក់។ ដោយសារកំហឹងដូចខ្យល់ព្យុះ អ្នកស្រុកជាង៥០០នាក់ នាំគ្នាសម្រុកចូលចាប់អូសចេញមកក្រៅ ពីស្ថានីយប៉ូលិស ក្នុងគោលបំណងធ្វើទារុណកម្មដុតសម្លាប់ដើម្បីជាការសងសឹក។ តាមការឲ្យដឹង កុមារាដែលស្លាប់មិនបង្ហាញអត្តសញ្ញាណ ត្រូវបានគេដឹងថា មានអាយុ២ឆ្នាំ និងក្មេងប្រុសម្នាក់ទៀត បានរងគ្រោះធ្ងន់ធ្ងរ ឈ្មោះថា Marlon Buzaglo Campos មានអាយុ៥ឆ្នាំ ត្រូវបានជនសង្ស័យ ចាប់ដុតក្នុងភ្នក់ភ្លើងដូចគ្នា។

តាមរយៈវីដេអូឃ្លីប គេឃើញអ្នកស្រុកបានដុតរថយន្ត បង្កើតអណ្តាតភ្លើងឆេះយ៉ាងខ្លាំងមួយ នៅទីតាំងស្ថានីយ៍ប៉ូលិសក្នុងតំបន់ Novo Aripuana ។ ក្រោយមកអ្នកស្រុកបានចាប់អូសសក់ ស្រ្តីដែលជាជនសង្ស័យ បោះចូលទៅក្នុងរថយន្ត ដែលកំពុងតែមានអណ្តាតភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅនោះតែម្តង។

បន្ទាប់មកទៀត មានការចូលជួយធ្វើអន្តរាគមន៍ ពីសំណាក់ក្រុមមន្រ្តីប៉ូលិសផងដែរ ប៉ុន្តែដោយសារតែចំនួនអ្នកស្រុក មានគ្នាច្រើនពេកទើបប៉ូលិសពិបាកគ្រប់គ្រងស្ថានការណ៍បន្តិច។ ទោះយ៉ាងណាជនសង្ស័យនៅរស់ និងត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងតំបន់ដើម្បីសង្គ្រោះជីវិតផងដែរ។

មន្ត្រីប៉ូលិសបានឲ្យដឹងថា នៅពេលជនសង្ស័យបានធូរស្បើយ ពួកគេនឹងបញ្ជូននាងទៅស្ថានីយ៍ប៉ុស្តិ៍ប៉ូលិសថ្មីមួយកន្លែងផ្សេងទៀត ដែលជាទីតាំងសម្ងាត់ និងមានសុវត្ថិភាពមួយ ដើម្បីចៀសវាងការវាយប្រហារ ពីសំណាក់អ្នកស្រុកជាថ្មីម្តងទៀត មុនពេលនាំខ្លួនឡើងតុលាការ កាត់ក្តីករណីសម្លាប់ក្មេងប្រុសអាយុ២ឆ្នាំម្នាក់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]