បរទេស៖ អង្គការ ណាសា ត្រូវបានគេចោទប្រកាន់ថា បានព្យាយាមលាក់បាំង ការរកឃើញសញ្ញាដែលបង្ហាញថាមានមនុស្សភពផ្សេង បន្ទាប់ពីមានវីដេអូមួយបានបង្ហាញឲ្យឃើញ ថាសហោះ (UFO) ចំនួន ៦គ្រឿង  ហោះកាត់ស្ថានីយ៍អវកាសអន្តរជាតិ ខណៈពេលកំពុងធ្វើការផ្សាយផ្ទាល់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅពេលនោះ វីដេអូត្រូវបានកាត់ផ្តាច់ភ្លាមៗ ហើយជំនួសមកវិញនូវរូបភាពដែលចេញពីកាម៉េរា ដោយបង្ហាញពីទិដ្ឋភាពនៅក្នុងបន្ទប់បញ្ជារបស់ណាសា។  សកម្មភាពទាំងនោះបានធ្វើឲ្យអ្នកវិភាគជាច្រើន សន្និដ្ឋានថានោះគឺជាវត្ថុដែលមិនស្គាល់អត្តសញ្ញាណ ហើយអង្គការណាសា ព្យាយាមលាក់បាំងពីភ្នែកសាធារណៈ។

ប្រភពព័ត៌មានបានបន្តថា សញ្ញានៃយានអវកាសទាំងនោះ ត្រូវបានអ្នកលេងបណ្តាញ យូធូប (YouTuber ) ដែលមានឈ្មោះថា Streetcap1 ចាប់អារម្មណ៍ឃើញ ហើយក៏ធ្វើការចែករំលែក (Share) វីដេអូ ដែលមានរយៈពេលប្រមាណ ៣១វិនាទីនោះទៅលើគណនីយូធូប ឈ្មោះ SecureTeam 10 តែម្តង។

លោក Tyler ដែលជាអ្នកគ្រប់គ្រង គណនី SecureTeam បាននិយាយថា “គាត់បានឃើញវត្ថុចម្លែក មានពន្លឺ ហោះពីចម្ងាយ នៅពីក្រោយស្ថានីយ៍អវកាស។ វត្ថុចម្លែកនោះអាចជាយានអវកាស វាមានចំនួនដល់ទៅ ០៦គ្រឿង ហើយបើតាមការប៉ាន់ស្មានវាអាចមានទំហំធំខ្លាំងណាស់”

លោក Tyler បានឲ្យដឹងថា វត្ថុចម្លែកទាំងនោះ បានលេចឡើងនៅទីងងឹតដ៏ឆ្ងាយ ក្នុងលំហរ ហើយត្រូវបានអ្នកជំនាញជាច្រើនសន្និដ្ឋានយ៉ាងច្បាស់ថា ជាយានអវកាសរបស់មនុស្សភពផ្សេង។ លោកបាននិយាយ ទាំងមានការសង្ស័យថា ភ្លាមៗ ណាសា ក៏បានកាត់ផ្តាច់វីដេអូដែលផ្សាយផ្ទាល់មួយនោះ ហើយជំនួសនូវរូបភាពក្នុងបន្ទប់បញ្ជារបស់ ណាសា វិញ

តែទោះជាយ៉ាងណា អតីតបុគ្គលិករបស់អង្គការ ណាសា ជាច្រើន បានចេញមកធ្វើការពន្យល់ផ្សេងៗ តាមបែបវិទ្យាសាស្រ្ត ដោយបដិសេធថា មិនមែនជាយានអវកាសទេ។ ខណៈមានប្រភពមួយចំនួនបានអះអាងថា វត្ថុចម្លែកទាំង ០៦នោះ អាចគ្រាន់តែជាកម្ទេចកម្ទីផ្សេងៗ នៅក្នុងគន្លងតារាវិថីតែប៉ុណ្ណោះ៕

ខាងក្រោមនេះ ជាវីដេអូដែលថតបានវត្ថុចម្លែកទាំង ០៦ ហោះកាត់ស្ថានីអវកាសអន្តរជាតិ៖ 

ប្រភព៖ Dailymail

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ នៅចាំ Nokia 3310 បានទេ? វានឹងត្រលប់មកទីផ្សារម្តងទៀត ជាមួយការច្នៃប្រឌិតថ្មីដ៏អស្ចារ្យ

ច្បាស់ណាស់ថា គ្រប់គ្នាប្រាកដជាស្គាល់ទូរស័ព្ទម៉ាក Nokia ស៊េរី 3310 ដែលធ្លាប់ត្រូវបានគេនិយមប្រើកាលពីជាង១០ឆ្នាំមុន ហើយអ្នកទាំងអស់គ្នាក៏ប្រាកដជាពេញចិត្តនឹងគុណភាពរបស់វាណាស់ដែរ។

ជាក់ស្តែងបច្ចេកវិទ្យាកាន់តែទំនើបពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះ Nokia 3310 ក៏នឹងវិវឌ្ឍន៍ខ្លួនឲ្យស្របទៅតាមសម័យកាលផងដែរ ប៉ុន្តែពួកគេនឹងរក្សា Nokia 3310 ឲ្យស្ថិតនៅក្នុងទម្រង់រូបរាងដដែល។

បើយោងទៅតាមប្រភពព័ត៌មានបានឲ្យដឹងថា ទូរស័ព្ទដៃដែលធន់នឹងភាពបាក់បែកមួយនេះ នឹងត្រូវបានដាក់លក់ដំណាលគ្នាជាមួយទូរស័ព្ទប្រភេទថ្មីផ្សេងទៀតរបស់ Nokia ឈ្មោះថា Nokia 6 ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 7.0 ចុងក្រោយបង្អស់នៅថ្ងៃទី ២៦កុម្ភៈ ខាងមុខនេះ។

សេចក្តីរាយការណ៍នោះក៏បានបង្ហាញដែរថា Nokia 6 នឹងត្រូវបានដាក់លក់នៅក្នុងតម្លៃប្រហែល ២៦០ ដុល្លារ។ លើសពីនេះ ម៉ូដែលទូរស័ព្ទផ្សេងៗទៀតរបស់​ Nokia ដូចជា Nokia 5 និង Nokia 3 នឹងត្រូវបានដាក់លក់នៅក្នុងតម្លៃប្រហែល ២០៩ដុល្លារ និង ១៥៦ដុល្លារប៉ុណ្ណោះ។

តើអ្នកឆ្ងល់ទេថា ទូរស័ព្ទដៃដែលអ្នកធ្លាប់ចូលចិត្ត និងត្រូវបានវិវឌ្ឍថ្មីនេះមានតម្លៃប៉ុន្មានដែរ? គឺវានឹងមានតម្លៃប្រហែល ៦១ដុល្លារប៉ុណ្ណោះ។

អ្នកគាំទ្រ Nokia 3310 ម្នាក់បាននិយាយបែបកំប្លែងថា “ខ្ញុំនឹងទិញទូរស័ព្ទ Nokia 3310ថ្មីនេះ ហើយខ្ញុំនឹងប្រើវាជាឧបករណ៍ដើម្បីការពារខ្លួន។ មានន័យថា ប៉ះទង្គិចខ្លាំងយ៉ាងណា នៅតែអាចប្រើវាសម្រាប់តេបានដដែល”៕

នៅខណៈពេលដែលមិត្តអ្នកអានកំពុងរង់ចាំការមកដល់ នៃទូរស័ព្ទប្រភេទថ្មីនេះ សូមរីករាយជាមួយរូបភាពកំប្លែងmeme ទាំងនេះសិន៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]