ថៃ៖ រឿងភាគថ្មី របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧ថៃ បានចាប់ផ្តើមបញ្ចាំងជាផ្លូវការហើយ កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ២០១៧ ដែលមានការចូលរួមសម្តែងពីសំណាក់កំពូលតារាល្បីៗនៅក្នុងស្រុកដូចជា នាង Aum Patcharapa ជាដើមដែលនាងបានគ្រងតំណែងជាតួឯកស្រី។

រឿងភាគថ្មី ដែលមានការចូលរួមសម្តែងដោយនាង Aum Patcharapa នេះ មានចំណងជើងថា «ភ្លើងព្រះនាង» ជាខ្សែភាពយន្តភាគបែបបុរាណ ដែលនិយាយអំពីជម្លោះនៅក្នុងខ្សែរាជវង្ស និងសងសឹកគ្នាទៅវិញទៅមកតាំងពីដើមរហូតដល់ចប់។ 

បើក្រឡេកមកមើលសម្រស់របស់ តារាស្រី Aum Patcharapa វិញ គឺនៅតែស្រស់ស្អាត សាច់ចាំ ដូចកាលពី២០ឆ្នាំមុន ស្របពេលបច្ចុប្បន្ននាងមានអាយុជិត៤០ឆ្នាំ ទៅ​ហើយក្តី។ ក្រោយការដាក់បញ្ចាំងខ្សែភាពយន្តថ្មីនេះ មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់នាង។ ជាពិសេស គឺការតុបតែងជាព្រះនាងដ៏ស្រស់ស្អាតរបស់ Aum Patcharapa ធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរថាស្អាតខ្លាំង៕

ទស្សនាកម្រងរូបភាព Aum Patcharapa ក្នុងរឿងភាគថ្មីរបស់នាងទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មានចាស់កាលពីលើកមុនវិញ តារាស្រីរូបនេះក៏ត្រូវបានគេលួចថតរូបពេលដែលនាងអត់ដឹងខ្លួនផងដែរ មើលហើយបានដឹងថា នាងគឺនៅស្រស់ស្អាតយ៉ាងណាខ្លះ។

នៅប្រទេសថៃអ្នកណា ដែលថាមិនស្គាល់កំពូលតារាចំណាត់ថ្នាក់លេខ១ដូចជានាង Aum Patcharapa។ មិនថាពេលណាទៅណា តារាស្រីរូបនេះតែងតែធ្វើឱ្យគេឯងភ្ញាក់ផ្អើលគ្រប់គ្នា ដោយសារតែចង់ឃើញរូបសម្រស់របស់នាង។

ជាក់ស្តែង នៅពេលដែលនាងបាន ទៅចូលរួមនៅក្នុងកម្មវិធីសម្ពោធនៅទូរស័ព្ទដៃម៉ូដែលថ្មីស៊េរីទំនើបម៉ាក dtac Super 4G នាង Aum Patcharapa ក៏ត្រូវបានគេលួចថតរូបថតពេលដែលនាងកំពុងភ្លេចខ្លួន។

នៅក្នុងនោះរួម មានសកម្មភាពរបស់កញ្ញា Aum Patcharapa ដូចជា ពេលដែលនាងកំពុងតែផាត់សក់ ឆ្លុះកញ្ចក់ ថែមក្រែមម្ស៉ៅ ក៏ដូចជាពេលដែលនាងនិយាយ និងសើចលេងជាដើម។

ដោយរូបភាពទាំងនោះត្រូវបានប្រមាញ់ជាប់ដោយ អ្នកគាំទ្ររបស់នាងផ្ទាល់តែម្តង ហើយក្រោយមកពួកគេ ក៏បានធ្វើការបង្ហោះចូលទៅក្នុងបណ្តាញអ៊ីនស្តារក្រាមរបស់ពួកគេរៀងៗខ្លួន រហូតដល់អាចប្រមូលចងក្រងបាននូវរូបភាពជាច្រើនសន្លឹក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]